សន្និសីទស្តីពី«ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា»ភាគីពាក់ព័ន្ធលើកឡើងពីការពិតនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ការិយាល័យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃទី១០ មីនា
រាជធានីភ្នំពេញ ៖ ការិយាល័យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃទី១០ មីនា
រាជធានីភ្នំពេញ ៖ ការិយាល័យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានៅព្រឹកថ្ងៃទី១០ មីនា បានរៀបសន្និសីទស្តីពី«ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា» ។ កម្មវិធីនេះមានការចូលរួមពីលោកស្រី វ៉ាន់ ហ៊ីលីតំណាងការិយាល័យស្នងការអ.ស.បទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោក កែ រ៉េមី ប្រធានគណៈកម្មការធិការសិទ្ធិកម្ពុជា និងតំណាងសង្គមស៊ីវិលសហជីពមួយចំនួនចូលរួមនៅសណ្ឋាគារសាន់វ៉េក្នុងទីក្រុងភ្នំពេញ ។
តំណាងការិយាល័យស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប(OHCHR)ប្រចាំនៅកម្ពុជាបានបញ្ជាក់ថានៅថ្ងៃទី១០ មីនា បានចេញសេចក្តីប្រកាសព័ត៌មានថា ការិយាល័យស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាសហការជាមួយនឹងគណៈកម្មការសិទ្ធិមនុស្សកម្ពុជារៀបចំសន្និសីទស្តីពី«សិទ្ធិមនុស្សនៅកម្ពុជាពេលបច្ចុប្បន្ន»នៅសណ្ឋាគារសាន់វ៉េក្នុងរាជធានីភ្នំពេញ ។ លោក កែ រ៉េមី ប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា លោកបានស្គាល់គណបក្សនយោបាយមួយចំនួន និងសូមឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះគណបក្សនយោបាយ(បក្សប្រឆាំង) ។ អ្នកខ្លះនៅពេលមិនទាន់កាន់អំណាចជាទ្រឹស្តីល្អណាស់ តែដល់ពេលជាក់ស្តែងមនុស្សយ៉ាងមេច ។ គណបក្សនោះ(សិទ្ធិមនុស្ស)ថាគាំទ្រសិទ្ធិសំដែងមតិរបស់តំណាងរាស្ត្រតដេញតំណាងរាស្ត្រ ។
លោកបានលើកឡើងថា កាលពីលោក នី ជាមួយគណបក្សប្រឆាំងត្រូវបានគេគំរាមកំហែង តែនៅពេលមកនៅជាមួយគណបក្សកាន់អំណាចគ្មាននរណាគំរាមនោះទេ ទោះលោកនៅក្នុងគណបក្សប្រឆាំងក៏គណបក្សកាន់អំណាចមិនដែលគំរាមលោកទេ ។ មានសង្គមស៊ីវិលខ្លះបានរិះគន់ជេរប្រមាថលោកនៅពេលដែលលោកបានមកនៅជាមួយគណបក្សប្រជាជនកម្ពុជា ។ លោកលើកឡើងថា «អស់លោកមិនស្គាល់គណបក្សទាំងនោះទេមានតែខ្ញុំទេដែលធ្លាប់នៅជាមួយអ្នកទាំងនោះបានដឹង» ។ ពេលនោះគេមិនបានគិតពីសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយនោះទេ ។ លោកបានលើកឡើងថាដើម្បីធានាបានសិទ្ធិជាមូលដ្ឋានមានកត្តាសំខាន់ចំនួនបីគឺសន្តិភាព ស្ថេរភាពនយោបាយ កាលមានសន្តិសុខមានសង្គ្រាមភៀសខ្លួន ឬរត់ចោលផ្ទះសំបែងនោះទេនេះជាសិទ្ធិជាមូលដ្ឋានដែលត្រូវបានធានា ការគោរពវាសំខាន់ណាស់សម្រាប់ប្រទេសមួយៗ នៅពេលណាប្រជាជនគោរពច្បាប់ការដឹកនាំរបស់ប្រទេសក៏ងាយស្រួលរបស់រដ្ឋាភិបាលក្នុងដឹកនាំប្រទេស តែចំពោះច្បាប់ចរាចរណ៍វិញកាលណារាំងផ្លូវមិនឲ្យធ្វើដំណើរត្រូវជាប់គុកយើងត្រូវអប់រំពលរដ្ឋយើងយល់ដឹងច្បាប់គោរពច្បាប់ទាំងអស់គ្នា ។ លោក កែ រ៉េមី បានបញ្ជាក់ថា «យើងត្រូវធ្វើច្បាប់មួយដែលយើងទាំងអស់គ្នាគោរព» ។ លោកបានថ្លែងប្រាប់អ្នកកាសែតក្រៅបន្ទប់ប្រជុំថា គ្មានមនុស្សណាល្អទាំងអស់នោះទេ អ្នកមិនទាន់កាន់អំណាចនៅពេលណាចេញកាន់អំណាចមកកាន់អំណាចបានបន្តិចអាចវក់នឹងអំណាចពេលគេនឹងស្រែកថា មានអ្វីមកទប់បុគ្គលនេះគឺមានតែច្បាប់ ។ នៅពេលអ្នកកាសែតសួរថា លោក គឹម សុខ ត្រូវបានចាប់ខ្លួនដោយមិនទុកពេលសូម្បីមួយថ្ងៃរកមេធាវីក៏អត់ផង ? លោកបានអះអាងថា វាប្រហែលជាទាក់ទងនឹងនីតិវិធីតុលាការរឿងបន្ទាន់តែមិនខុសច្បាប់ទេ ។
លោកបានលើកឡើងថា បើលោក គឹម សុខ គ្មានមេធាវីលោកអាចរកមេធាវីជួយដល់គាត់បាន តែវាជាបញ្ហាស្មុកស្មាញបន្តិចហើយលោកធ្វើការងារនេះដោយប្រុងប្រយ័ត្នណាស់អាចថា យើងជ្រៀតជ្រែកតុលាការ ។ ចំពោះប្រទេសមួយចំនួនមានស្ថានភាពសិទ្ធិមនុស្សធ្ងន់ធ្ងរជាកម្ពុជា ។ លោកបន្តថា «ស្ថានភាពសិទ្ធិនៅកម្ពុជាអាចល្អជាងប្រទេសមួយចំនួននាពេលបច្ចុប្បន្ន» ទោះបីយ៉ាងណាយើងមានភាពល្អជាងគេគ្មានទោសសម្លាប់មនុស្សទេ ។ ចំណែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគជបបានលើកឡើងក្នុងសន្និសីទថា ការិយាល័យបោះឆ្នោតឃុំ-សង្កាត់ចាប់ផ្តើមពីម៉ោង៧ដល់៣រសៀលការរាប់សន្លឹមឆ្នោតនឹងត្រូវធ្វើនៅទីនោះតែម្តង ។ ឯកសារដែលបម្រលើការងារបោះឆ្នោតបានតែពីរទេដែលកាលពីមុនមានចំនួន១២ ក្នុងនោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារសម្រាប់បញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត គជបបានចុះកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិដើម្បីការសន្តិសុខសម្រាប់ការបោះឆ្នោត ។
លោកបានលើកឡើងថា គជបបានត្រៀមជាសម្រេចរៀបចំដាក់កៅអីតំណាងក្រុមប្រឹក្សានៅតាមឃុំ-សង្កាត់ចំនួនជា១១.៥៧២កៅអីនៅតាមឃុំ-សង្កាត់ទូទាំងប្រទេសកម្ពុជា ។ លោកសូមឲ្យសាធារណៈជនតាមដានឲ្យជាប់នូវនីតិវិធីរបស់(គជប)និងស្វាគមន៍ចំពោះការរៀបចំការបោះឆ្នោតដោយក្តីស្រឡាញ់នៃការរៀបចំការបោះឆ្នោត ។ នៅពេលគេសួរថា រាល់លិខិតស្នាមពេលឃោសនា ឬសារទាំងឡាយគជបត្រូវពិនិត្យសារនោះ ឬស្ថានប័នណា ? ។ លោក ហង្ស ពុទ្ធា បានលើកឡើងថា សំណួរនេះចង់សំដៅលើសាររបស់គណបក្សនយោបាយមួយនោះបានលើកឡើងដែលមិនបានដាក់មកគជបដើម្បីពិភាក្សាគ្នានោះទេ គជបមិនបានយកករណីនេះមកពិភាក្សាចំពោះសារដែលគណបក្សបានលើកឡើងដ៍ចម្រួងចម្រាស់នាពេលថ្មីៗនេះទេ ។ លោក ហង្ស ពុទ្ធា បានលើកឡើងថា ការឃោសនាគណបក្សនយោបាយ និងសង្គមស៊ីវិលអាចប្រើប្រាស់សារបានតែត្រូវដាក់មក(គជប)ដើម្បីឆ្លងយោបល់សារទាំងនោះអាចប្រឈមនឹងសាធរណជននិងម្យ៉ាងទៀតគណបក្សនយោបល់ ។ លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែលបានលើកឡើងថា គោលការណ៍បោះឆ្នោតដោយសេរី និងយុត្តិធម៌ និងគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាមិនមែនជាកម្មសិទ្ធរបស់គណបក្សណាមួយនោះទេ វាមិនមែនជាសមិទ្ធផលរបស់គណបក្សដែលមានសម្លេងភាគច្រើននោះទេ វាជាសមិទ្ធផលនៃការស្រុះស្រួលគ្នារវាងគណបក្សដែលមានជម្លោះក្នុងទសវត្សទី៨០និងដើមទសវត្សទី៩០យើងបានរៀបចំកិច្ចព្រមព្រៀងទីក្រុងបារីស ។
លោកបានលើកឡើងថា កិច្ចព្រមព្រៀងបារីសនេះមិនមែនតែភាគីកម្ពុជានោះទេគឺភាគីពាក់ព័ន្ធដែលមានជម្លោះស្រុះស្រួលគ្នាបង្កើតឲ្យមានការរៀបចំការបោះឆ្នោតមួយដោយសេរីនិងយុត្តិធម៌ ដោយលទ្ធិប្រជាធិបតីសេរីពហុបក្សប៉ុណ្ណឹងទេនៅមានភាគីអន្តរជាតិចូលរួមទៀតផងទទួលស្គាល់និយាមនេះនិងគ្មានភាគីណាមួយអាចបកស្រាយនៅ«ការបោះឆ្នោតប្រជាធិបសេរីពហុបក្សដោយសេរីភាព យុត្តិធម៌នេះបានទេ»។ លោកបានលើកឡើងថា«យើងបានខិតខំទាំងអស់គ្នាទាំងគណបក្សនយោបាយនិងភាគីពាក់ព័ន្ធនានា» ។ ការបោះឆ្នោតខាងមុននេះអាចមានការប្រឈមដែលទាមទារឲ្យមានការយកចិត្តទុកពីអាជ្ញាធរមានសមត្ថកិច្ច ការបោះឆ្នោតចំនួន៥អាណត្តិ រដ្ឋសភានិងឃុំសង្កាត់ចំនួន៤អាណត្តិ ។
លោកស្រីតំណាងការិយាល័យឧត្តមស្នងការអ.ស.បបានលើកឡើងថា«យើងខ្ញុំគ្រោងរៀបចំឲ្យមានកិច្ចពិភាក្សាជាហូហែរលើកប្រធានបទសមស្របមួយចំនួនដូចបានបញ្ជាក់នៅក្នុងកម្មវិធីសន្និសីតនេះផ្នែកលើចំណេះដឹងរបស់វាគ្មិនមកពីគ្រប់ស្រទាប់ជាន់ថ្នាក់» ។ លោកស្រីបានបន្ថែមថា «ខ្ញុំមានសេចក្តីរីករាយសូមអញ្ជើញលោក លោកស្រិឬតំណាងចូលរួមក្នុងសន្និសីទនេះដែលសង្ឃឹមថានឹងមានការពិភាក្សាយ៉ាងផុសផុល»។ លោកស្រីបានលើកឡើងថា នេះជាសន្និសីទជាសាធារណៈនេះចាត់ទុកជាលំហាត់ធ្វើការបូកសរុបលទ្ធផលលើបញ្ហាសំខាន់ៗខាងសិទ្ធិមនុស្សនាពេលបច្ចុប្បន្ននេះដោយសារតែគោលបំណងនៃសន្និសីទនេះមានបញ្ជូនផ្នែកអប់រំសាធារណៈកម្មនេះបើចំហសម្រាប់សាធារណៈជនចូលរួមបញ្ចេញយោបល់កន្លែងមានកំណត់ទាមទារឲ្យមានការចុះឈ្មោះជាមុន ៕
ចែករំលែកព័តមាននេះ