មន្ត្រី គ.ជ.ប ថា បើមានបណ្តឹង នឹងពិនិត្យរឿងពាក្យស្លោករបស់ CNRP
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការលើពាក្យស្លោក
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការលើពាក្យស្លោក
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថា រហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការលើពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិថា”ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ”នៅឡើយនោះទេ។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនិងផ្តល់ចម្លើយដល់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១០ មីនា ២០១៧ នៅទីស្នាក់ការកណ្តាល គ.ជ.ប លោក មាន សទិ សមាជិក គ.ជ.ប បានឲ្យដឹងថា ចំពោះពាក្យស្លោករបស់គណបក្សសង្គ្រោះជាតិ ដែលគណបក្សប្រជាជនស្នើអោយប្តូរនោះ គ.ជ.ប មិនទាន់មានចំណាត់ការនៅឡើយទេ។
លោកថាការដែលមិនទាន់មានចំណាត់ការនេះ ដោយសារតែមិនទាន់ដល់ថ្ងៃឃោសនាបោះឆ្នោត ។ ផ្ទុយទៅវិញលោកថា ប្រសិនបើមានបណ្តឹងពីគណបក្សនយោបាយ មក គ.ជ.ប នឹងពិនិត្យ៕
ចែករំលែកព័តមាននេះ