អ្នកណាខ្លាំង…ឈ្នះ !!
ឱ ! ភ្នំពេញអើយ…ឱ ! រាជធានីភ្នំពេញឋានសួគ៌អើយ…អ្នកស្អាតផូរផង់ណាស់…គួរជាទីគយគន់ និងរស់នៅប្រកបដោយសុភមង្គល…
ឱ ! ភ្នំពេញអើយ…ឱ ! រាជធានីភ្នំពេញឋានសួគ៌អើយ…អ្នកស្អាតផូរផង់ណាស់…គួរជាទីគយគន់ និងរស់នៅប្រកបដោយសុភមង្គល…
ឱ ! ភ្នំពេញអើយ…ឱ ! រាជធានីភ្នំពេញឋានសួគ៌អើយ…អ្នកស្អាតផូរផង់ណាស់…គួរជាទីគយគន់ និងរស់នៅប្រកបដោយសុភមង្គល…
ប៉ុន្តែគួរឱ្យអនិច្ចាណាស់…រាត្រីចូលមកដល់សឹងតែមិនទាន់ទេ…រាជធានីដ៏អស្ចារ្យនៃយើងបានក្លាយជារាជធានីសម្រាប់ក្រុមអ្នកស្រវឹង…សម្រាប់ក្រុមអ្នកប្រមឹកមួយក្តាប់តូចអុកឡុក…គ្មានស្បើយមួយរាត្រីណាឡើយ…។
រាត្រីឈានចូលដល់…រាជធានីភ្នំពេញគួរឱ្យខ្លាចណាស់…ក្លាយជារាត្រីខ្មោច…រាត្រីអនាធិបតេយ្យពេញបន្ទុក…ជារាត្រីជើងកប…។ តើហេតុអី្វអាជ្ញាធរបំបាត់មិនបាន ?
ប៉ុន្មានយប់កន្លងមកនេះ…រថយន្តមួយគ្រាន់តែស៊ីផ្លេជាដំណឹង…ត្រូវជើងខ្លាំងបើករថយន្តតាមវ៉ៃស្ទើរស្លាប់ ស្ទើររស់…គេចខ្លួនទៅបាត់ដោយសុវត្ថិភាពទៅហោង…អាណាហ៊ានធើអីអញ ?!
ក្នុងយប់ដដែល…រថយន្តមួយទៀតដែលអ្នកបើកបរស្រវឹងបុកគេឯង ហើយបើករត់ដោយភ័យខ្លាច…ត្រូវគេស្ទាក់វាយកំទេចស្ទើរទាំងស្រុង…វាយទាំងរថយន្ត វាយទាំងអ្នកបើកបរ…មនុស្សចោមរោមវ៉ៃកំទេចរថយន្តដូចស្រមោច…វ៉ៃតាមចិត្តដូចនៅក្នុងព្រៃ…ដូចរាជធានីភ្នំពេញជាព្រៃស្មសានមួយ…។ ទីបំផុតអនាធិបតេយ្យនេះ…ប្រៀបដូចសង្គមអត់ច្បាប់…ប្រៀបដូចអ្នកណាខ្លាំងឈ្នះ…ដូចសង្គមព្រៃផ្សៃ…
ទម្លាប់ព្រៃផ្សៃបែបនេះកើតមានយូរហើយ…ទម្លាប់អ្នកណាខ្លាំងឈ្នះក្រៅច្បាប់នេះ…ជាវប្បធម៌ពេលរាត្រីក្នុងរាជធានីភ្នំពេញយើងទៅហើយ…តើគួរឱ្យញាក់សាច់ទេ ? តើគួរឱ្យភ័យខ្លាចទេ ?
ឧបមាថា យប់ណាមួយលេងចំមន្ត្រីជាន់ខ្ពស់ណាមួយ…លេងចំសាច់ញាតិថ្នាក់កំពូលណាមួយ…តើឈឺចាប់ដែរទេ ?
អំពើព្រៃផ្សៃបំផុត…អនាធិបតេយ្យក្រៅច្បាប់បែបនេះ…តើគួរទុកមើលទៀតដែរឬអត់ ?
គួរឱ្យឈឺចាប់ខ្លោចផ្សារណាស់សម្រាប់អ្នករងគ្រោះដោយហ្វូងអន្ធពាលបែបនេះ… ឬមួយអ្នកណាខ្លាំង…ឈ្នះ !!
អាឡេវ
ចែករំលែកព័តមាននេះ