ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ពង្រីកផ្លូវ​៣០ម៉ែត្រ អត់ទាន់ត្រូវរ៉ូវ​គ្នា ព្រោះ…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដែល​ក្នុង​នោះ គឺ​អាជ្ញាធរ​មាន​គម្រោង​ពង្រីក​ផ្លូវ​៣០​ម៉ែត្រ​(​ពី​អក្ស​ផ្លូវ​) តែ​ការ​ពង្រីក​នេះ ​ក៏​បាន​​​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ប្រជា

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​៤ នា​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដែល​ក្នុង​នោះ គឺ​អាជ្ញាធរ​មាន​គម្រោង​ពង្រីក​ផ្លូវ​៣០​ម៉ែត្រ​(​ពី​អក្ស​ផ្លូវ​) តែ​ការ​ពង្រីក​នេះ ​ក៏​បាន​​​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​រាប់រយ​គ្រួសារ​ឯណោះ ហើយក៏​​ត្រូវ​ប្រជាពលរដ្ឋ​​បាន​សុំ​សំណូមពរ​វិញថា ព​ង្រី​ក​​ត្រឹម​២៥​ម៉ែត្រ​បាន​ហើយ ។ ទោះបីជា​យ៉ាងណា ទាំង​អាជ្ញាធរ​រួម​ទាំង​ប្រជាពលរដ្ឋ កំពុង​តែ​ធ្វើការ​ពិភាក្សា​ ដើម្បី​សម្រេច​ឱ្យ​បាន​ត្រូវរ៉ូវ​​ទាំងអស់​គ្នា ។

គួរ​រំលឹក​ថា អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ មាន​រៀបចំ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ (​ហៅ​ផ្លូវ​ឡុ​ង ឈិ​ន​) ពី​ផ្លូវជាតិ​លេខ​៥ (​ទំនប់​កប់​ស្រូវ​) ភ្ជាប់​និង​ផ្លូវ​១៥១ ឬ​ផ្លូវ​ចូល​ទៅ​ភ្នំ​ប្រសិទ្ធ ភ្ជាប់​ជាមួយនឹង​ផ្លូវជាតិ​លេខ​៣ និង​៤ ។ ពិធី​នេះ ស្ថិត​ក្រោម​អធិបតីភាព​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ជា​នាក់​ផង​ដែរ ។

ការ​សាងសង់​ផ្លូវ​នេះ គឺ​ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​០៤ ដែល​មាន​សារសំខាន់​បំផុត ដើម្បី​រំដោះ​ការ​កកស្ទះ​ចរាចរណ៍ ដែល​យើង​កំពុង​តែ​ប្រឈម​មុខ​ខ្លាំង​បំផុត​នោះ ។