ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​7​យ៉ាង​ធ្វើ​ឱ្យប្រាក់​មិន​នៅ​ជាមួយ​អ្នក

7 ឆ្នាំ មុន

ធ្លាប់​សង្កេត​ទេ​ថា មនុស្ស​នៅ​ក្បែរ​ៗ​ខ្លួន​យើង​មួយ​ចំនួន​មាន​តំណែង​ខ្ពស់ រហូត​ដល់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​កិច្ចការ​ផ្សេង​ៗ​ដែល​មាន​ប្រាក់ខែ​ច្រើន ប៉ុន្តែ​នៅ​តែ​ចាយវាយ​សឹង​មិន​ដល់​ចុងខែ​និង​មាន​បំណុល​ច្រើន​។ ហេតុ​អ្វី​បានជា​បែប​នេះ?

ធ្លាប់​សង្កេត​ទេ​ថា មនុស្ស​នៅ​ក្បែរ​ៗ​ខ្លួន​យើង​មួយ​ចំនួន​មាន​តំណែង​ខ្ពស់ រហូត​ដល់​អ្នកគ្រប់គ្រង ឬ​ម្ចាស់​កិច្ចការ​ផ្សេង​ៗ​ដែល​មាន​ប្រាក់ខែ​ច្រើន ប៉ុន្តែ​នៅ​តែ​ចាយវាយ​សឹង​មិន​ដល់​ចុងខែ​និង​មាន​បំណុល​ច្រើន​។ ហេតុ​អ្វី​បានជា​បែប​នេះ?

អត្ថបទ​នេះ​សរសេរ​ចេញពី​បទ​ពិសោធន៍​ជា​ទូទៅ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​យើង​នៅ​តែ​គ្មាន​សល់​ប្រាក់ ខណៈ​មាន​ប្រាក់​ចំណូល​ច្រើន​ក្តី ។ មក​សាកល្បង​មើល​ថា អ្នកមាន​ចំណុច​ណាខ្លះ ។

១-​នៅ​ពេល​ប្រាក់ខែ​កើនឡើង ក៏​រក​ភារៈ​មក​ដាក់ខ្លួន ៖
អ្នកជា​មនុស្ស​បែប​នេះ​ឬទេ នៅ​ពេល​ប្រាក់ខែ​កើនឡើង ក៏​រក​បន្ទប់​ជួល​ថ្មី​ដែល​ល្អ​ជាង​បន្ទប់​ចាស់ និង​ឡើងថ្លៃ​បន្តិច ។ នៅ​ពេល​ទទួល​ប្រាក់ Bonus ចុងឆ្នាំ បូក​ជាមួយ​ប្រាក់ខែ ក៏​យក​ទៅ​ទិញ​រថយន្ត​ដែល​ថ្លៃ​ជាង​មុន ។ មនុស្ស​ភាគច្រើន​គិត​ថា ពេល​មាន​លុយដុំ​ពី​ប្រាក់ Bonus ឬ​ឡើង​ប្រាក់ខែ គឺ​ចង់​មានជីវិត​ប្រសើរ​ឡើង ក៏​ចាយវាយ​ច្រើន​ឡើង​ដូច​ជា ចូល​ភោជនីយដ្ឋាន​ញឹកញាប់ ឬ​ទិញ​របស់ Brands ។ ដូច្នេះ មិន​ថា​នឹង​មាន​ប្រាក់​ប៉ុន្មាន ក៏​អស់​ដែរ ។

២-​រស់នៅ​ជាមួយ​បច្ចុប្បន្ន តែ​មិន​សម្លឹង​ទៅ​អនាគត ៖
មនុស្ស​ភាគច្រើន​ពេល​ជួប​បញ្ហា​ពិបាក​តែង​មិន​ចង់​ដោះស្រាយ គឺ​ទុក​ចោល​បាន ក៏​ទុក​ចោល ដោយ​ទ្រាំ​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​វា​ជា «​រូបមន្ត​នៃ​ភាព​បាត់បង់​» ព្រោះ​ទម្លាប់​នេះ​នឹង​ជាប់​ទៅ​ដល់​រឿង​ប្រាក់​កាស​ផង​ដែរ ។ នៅ​ពេល​ចង់បាន​អ្វី​ក៏​ទិញ ងាក​ចាយប្រាក់​ដើម្បី​បម្រើ​តម្រូវការ​បច្ចុប្បន្ន ប៉ុន្តែ​មិន បាន​មើល​ពី​ភាព​រួម​ថា ពេល​នេះ ប្រាក់​របស់​គេ​ដូច​ម្តេច មានទ្រព្យ​សម្បត្តិ​ប៉ុន្មាន បំណុល​ប៉ុន្មាន ប្រាក់សុទ្ធ​ប៉ុន្មាន (​បើសិនជា​ក្រុមហ៊ុន គឺ​ឱនភាព​ថវិកា​) ហើយ​ក៏​មិនដឹង​ថា សព្វ​ថ្ងៃនេះ ប្រាក់​ចំណូល​តិច​ជាង​ការ​ចំណាយ និង​ប្រាក់​សន្សំ​ត្រូវ​ចំណាយ​រាល់​ខែ ។

ត្រូវ​សម្លឹង​ឃើញ​ថា នៅ​ពេល​ចូល​វ័យចាស់ គ្មាន​ប្រាក់​ចំណូល ឬ​មិន​បាន​ធ្វើការ យើង​ត្រូវ​មាន​ប្រាក់​ប៉ុន្មាន (​ប្រាក់​ចំណូល​ពី​ការ​វិនិយោគ ឬ​ប្រាក់​ដែល​មិន​បាន​ធ្វើ​ការងារ​) ហើយ​ប្រាក់​នោះ​នឹង​មកពីណា ។ បើសិនជា​ប្រាក់​បាន​មក​ពី​ការ​វិនិយោគ ក៏​ត្រូវ​ដឹង​ថា ជា​ការ​វិនិយោគ​ប្រភេទ​ណា ត្រូវ​មាន​ប្រាក់​ដើម​ប៉ុន្មាន ហើយពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​នោះ ត្រូវ​សន្សំ​ប្រាក់​ដើម្បី​ធ្វើ​ដើមទុន​វិនិយោគ​យ៉ាងដូចម្តេច ។

៣-​គិត​ថា​ថ្ងៃនេះ​មិន​ទាន់​ប្រញាប់​សន្សំ​ប្រាក់​៖
គិត​ថា នៅ​មិន​ទាន់​យឺត​ពេល ហើយ​ចាំ​បន្តិចទៀត​ទើប​ចាប់ផ្តើម​សន្សំ​ប្រាក់​ក៏​បាន ឬ​យើង​អាយុ​នៅ​តិច សប្បាយ​ជា​មុន​សិន ចាំ​មួយ​រយៈ​ទៀត​ទើប​ចាប់ផ្តើម​សន្សំ​ប្រាក់ ឬ​វិនិយោគ​។ អ្នក​ពិតជា​គិត​ខុស ហើយ​អ្វី​ដែល​គ្រប់​គ្នា​មិនដឹង​នោះ គឺ​ការ​ចាប់ផ្តើម​សន្សំ​ប្រាក់​លឿន​ជាង​អ្នក​ដទៃ​ត្រឹម​៥​ឆ្នាំ គឺ​អ្នក​នឹង​មាន​ប្រាក់​សន្សំ​ដាច់​ឆ្ងាយ​ពី​ពួក​គេ​។ ទោះជា​មិន​បាន​សន្សំ​សម្រាប់​វិនិយោគ ប៉ុន្តែ​ទម្លាប់​សន្សំ គឺជា​រឿង​ដ៏​ល្អ ។

ការ​ចង់បាន​អ្វីមួយ គួរ​ដាក់​ផែនការ​បង្កើត​គោលដៅ​សន្សំ​ប្រាក់​ជា​មុន​សិន មុន​នឹង​ទិញ​សម្ភារ​នោះ ។ បែប​នេះ​នឹង​គ្មាន​ភារៈ ហើយ​ទោះជា​ការ​ទិញ​ដោយ​បង់​រំលស់ ក៏​ជា​ការ​បង់​រំលស់​មាន​ភាព​ឆ្លាត​ដែរ ដូច​ជា សន្សំ​ប្រាក់​ដុំ​ទៅ​វិនិយោគ ហើយ​យកការប្រាក់​ទៅ​បង់​រំលស់​ផលិតផល គឺ​ស្មើនឹង​បាន​របស់ Free ខណៈ​ប្រាក់​ដើម​នៅ​គង់វង្ស ។

៤-​មិន​កត់ត្រា​ការ​ចាយវាយ ៖
យើង​តែង​គិត​ថា ក្នុង​១​ខែ ខ្លួន​ត្រូវ​ចាយវាយ​លើ​អ្វីខ្លះ ឯ​រឿង​ធំ​ៗ ក៏​មាន​មិន​ប៉ុន្មាន​រឿង​ដូច​ជា បង់​រំលស់​រថយន្ត​និង​លំនៅ​ឋាន ថ្លៃ​បន្ទប់ ថ្លៃ​ទឹក ថ្លៃ​ភ្លើង និង​ថ្លៃ​អាហារ​ផ្សេង​ៗ គឺ​មិន​ចាំបាច់​កត់ត្រា​ឡើយ ។

នេះ​ជា​ការ​គិត​ខុស ព្រោះ​ពេល​ខ្លះ​រឿង​តូចតាច​ជា​ច្រើន​រួម​បញ្ចូល​គ្នា​ធ្វើ​ឲ្យ​មាន​ថ្លៃ​ចាយវាយ​ខ្ពស់ ។ គួរតែ​សន្សំ ប៉ុន្តែ​យើង​មិន​បាន​ធ្វើ ដោយសារ​វា​តូចតាច រហូត​ដល់​មិនដឹង​ខ្លួន និង​ចុងបញ្ចប់​មិនដឹង​ថា ប្រាក់​បាត់​ទៅ​ណា​អស់ ប៉ុន្តែ​ឆ្លើយ​តប​មិន​បាន និង​គួរតែ​សន្សំ​ពី​ណា​ល្អ ។

៥-​បែងចែក​មិន​ដាច់​ថា​អ្វី​ចាំបាច់ និង​អ្វី​ជា​ការ​ចង់បាន ៖
ថែម​ទាំង​គ្មាន​គោលដៅ​លើ​សាច់ប្រាក់ ពេល​ខ្លះ ក៏​ច្របូកច្របល់ ។ រឿង​ខ្លះ​គ្រាន់តែ​ជា​ការ​ចង់បាន ប៉ុន្តែ​គិត​ថា ចាំបាច់ ។ ពេល​នេះ​រថយន្ត​ខូច​ញឹកញាប់ ឬ​ត្រូវ​ផ្លាស់​ប្តូរ [​ចាំបាច់​] ឬ​ទូរស័ព្ទ​ម៉ាក​ថ្មី​ចេញ​លក់ ត្រូវ​ផ្លាស់​ប្តូរ​ទូរស័ព្ទ​។ ចំណែក​គោលដៅ​សាច់ប្រាក់​ពាក់ព័ន្ធ​អ្វី​នឹង​ចំណុច​នេះ ? ការ​គ្មាន​គោលដៅ​សាច់ប្រាក់ ជា​ហេតុ​ធ្វើ​ឲ្យ​គ្មាន​អ្វី​រារាំង​ការ​គិត​របស់​ខ្លួន​ថា រឿង​នេះ​ចាំបាច់ ឬ​មិន​ទាន់​ចាំបាច់ គឺ​ទុក​ធ្វើ​នៅ​ពេល​ក្រោយ​ល្អ​ជាង ។

តិច​និក​នេះ គឺ​បើសិនជា​អ្នកមាន​គោលដៅ​សាច់ប្រាក់​ច្បាស់លាស់ អ្នក​នឹង​អាច​ទប់ចិត្ត ឬ​ចៀសវាង​បាន និង​ឆ្លង​ផុត​ពី​តម្រូវការ​ទាំងនេះ ដែល​ជា​ការ​ពេញចិត្ត​ត្រឹម​រយៈពេល​ខ្លី ។ អ្នក​នឹង​ព្រម​លះបង់​តម្រូវការ​ខ្លះ​ៗ​ព្រោះ​គិត​ថា គោលដៅ​នៅ​ឆ្ងាយ ។

វិធីសាស្ត្រ​នៃ​ការ​ដាក់​ផែនការ​សាច់ប្រាក់ (​និង​គោលដៅ​ក្នុង​ជីវិត​) គឺ​សរសេរ​លើ​ក្រដាស ហើយ​បិត​នៅ​មុខ​កញ្ចក់​តែងខ្លួន ឬ​ទូ​សម្លៀក​បំពាក់ ឬ​បិត​នៅ​កន្លែង​ណា​ដែលឃើញ​រាល់ថ្ងៃ និង​ចង​ចាំ​ក្នុង​ចិត្ត​ដើម្បី​ឆ្ពោះទៅ​រក​គោលដៅ ។

៦-​មាន​បំណុល​មិន​ប្រញាប់​ទូទាត់ ៖
គិត​ថា នៅ​បង់​រំលស់​បាន ឬ​បង់​រំលស់​តាម​ពេលវេលា​ដែល​គេ​កំណត់ ។ អ្នក​ធ្លាប់​សង្កេត​លើ​ការ​បង់​រំលស់​ផ្ទះ​ឬទេ​ថា អត្រា​ការ​ប្រាក់​ថ្លៃ​ជាង​ប្រាក់​ដើម (​ជា​ពិសេស រយៈពេល​បង់​រំលស់​ដំបូង​) ។ នៅ​ពេល​មាន​ប្រាក់​ដុំ​ដូច​ជា ប្រាក់ Bonus ដែល​គួរតែ​យក​ទៅ​បង់​រំលស់​បន្ថែម មនុស្ស​ខ្លះ​មិន​ចាប់អារម្មណ៍​ទេ បែរជា​យក​ទៅ​ទិញ​សម្ភារ​ចាយវាយ​ខ្ជះខ្ជាយ​ទៅ​វិញ និង​បង់ការ​ប្រាក់​បន្ត​ទៀត ។

ដូច្នេះ បើ​មាន​ប្រាក់​ដុំ​ពេល​ណា ចូរ​យក​ទៅ​សងបំណុល​ដែល​មានការ​ប្រាក់​ខ្ពស់​ជា​មុន​សិន និង​ឲ្យ​បាន​លឿន​បំផុត ទោះបីជា​គេ​បើកឱកាស​ឲ្យ​បង់​រំលស់​រយៈពេល​យូរ​ក្តី ។ ការ​បង់​រំលស់​នេះ គឺជា​វិធី​រកស៊ី​របស់​ធនាគារ ឬ​ម្ចាស់បំណុល ។

៧-Upgrade សម្ភារ​នៅ​ជុំវិញ​ខ្លួន​ជា​ប្រចាំ ៖
ស្ត្រី​មួយ​ចំនួន​តែង​ចំណាយ​លើ​សម្លៀក​បំពាក់ កាបូប ស្បែកជើង រហូត​ទាល់តែ​អស់ ដោយ​ផ្គូផ្គង​សម្ភារ​ទាំងនេះ​ជាមួយ​គ្នា ឬ​ទិញ​តាម​ម៉ូ​ដ​ថ្មី​ជា​និច្ច ។ តើ​បែប​នេះ​នឹង​សល់​ប្រាក់​ឬ ? ចំពោះ​បុគ្គលិក​ការិយាល័យ ទូរស័ព្ទ​ម៉ូ​ដ​ថ្មី​ចេញ​មក​មិន​ទាន់ គឺ​ខ្វាយខ្វល់​ដោយ​អាង​ថា ចូល​ចិត្ត​បច្ចេកវិទ្យា ឬ​សិក្សា ។

អ្នក​ត្រូវ​យក​ការ​ចូល​ចិត្ត​របស់​ខ្លួន​បង្កើត​ប្រាក់ មិនមែន​យក​ការ​ចូល​ចិត្ត​នោះ​ដើម្បី​ចំណាយ​ប្រាក់​តែ​ម្យ៉ាង​ទេ ។ វា​គ្រោះថ្នាក់​ណាស់ ព្រោះ​បច្ចុប្បន្ន បច្ចេកវិទ្យា​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ឧបករណ៍ High-tech នានា​ចេញ​ម៉ូ​ដ​ថ្មី​បន្តបន្ទាប់ ។ វា​ជា​ការ​តាំងចិត្ត​របស់​អ្នក​ផលិត​/​អ្នកលក់​ដើម្បី​ទាញ​លុយ​ពី​កាបូប​អតិថិជន ៕