ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​លើ​សំណុំរឿង​ពាណិជ្ជករ​ចិន​ពី​បទ​.​ឆបោក​ប្រាក់​២០​លាន​យន់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​៩ មីនា ដើម្បី​កាត់ទោស​ពី​បទ​.​ឆបោក​ប្រាក់​ចំនួន​២០​លាន​យន់​ពី​ក្រុមហ៊ុន​ចិន​មួយ​នៅ​ប្រទេស​ចិន

រាជធានី​ភ្នំពេញ ៖ ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ថ្ងៃ​ទី​៩ មីនា ដើម្បី​កាត់ទោស​ពី​បទ​.​ឆបោក​ប្រាក់​ចំនួន​២០​លាន​យន់​ពី​ក្រុមហ៊ុន​ចិន​មួយ​នៅ​ប្រទេស​ចិន ។ ជនជាប់ចោទ​ឈ្មោះ HU WEI MING ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន ញូ​អេ​ស៊ែ​អ៊ី​ន​វេស​មិន នៅ​កម្ពុជា និង​ជា​ម្ចាស់​ភាគហ៊ុន​អ៊ូ​ថា​យ​នៅ​ប្រទេស​ចិន ។ សវនាការ​ដែល​ដឹកនាំ​ដោយ​លោក​ចៅក្រម សេង លៀង ជា​ចៅក្រម​ជំនុំ​ជំ​រះ​នៅ​ពេញ​មួយ​ថ្ងៃ​ទី ៩ មីនា បាន​ចោទ​លោក HU WEI MING ពី​បទ​.​ឆបោក​ប្រាក់​ប្រព្រឹត្ត​កាលពី​ខែកញ្ញា ឆ្នាំ ២០១៣​នៅ​ប្រទេស​ចិន​ដែល​មាន​ទឹកប្រាក់​ដើម​ចំនួន​២០​លាន​យន់​ពី​ក្រុមហ៊ុន​យូរ មិ​ញ​ហ័​រ ។

ប្រឈម​មុខ​បទចោទប្រកាន់​នេះ លោក HU WEI MING បាន​ឆ្លើយ​ដោយ​មាន​អ្នកបកប្រែ​ភាសារ​ក្នុង​សវនាការ​ថា នៅ​អំឡុង​ខែកញ្ញា ឆ្នាំ ២០១៣ ក្រុមហ៊ុន​អ៊ូ​ថា​យ​នៅ​ប្រទេស​ចិន​មាន​វិបត្តិ​ខ្វះ​ថវិកា​ក៏​បាន​ខ្ចី​ចងការ​ប្រាក់​ពី​ក្រុមហ៊ុន យូ​រមិញ​ហ័​រ ដោយ​មាន​គណនេយ្យករ​ក្រុមហ៊ុន​ជា​អ្នក​មក​បំពេញបែបបទ​ក្នុង​ការ​ខ្ចី​ចងការ​ប្រាក់​រវាង​ក្រុមហ៊ុន និង​ក្រុមហ៊ុន មិនមែន​ក្នុង​នាម​បុគ្គល​ទេ ។ ហើយ​ចំពោះ​ការ​សង ឬ​បង់ការ​ប្រាក់​យ៉ាងណា​នោះ​លោក​មិនដឹង​ទេ ដោយសារ​ខ្លួន​គេ​គ្រាន់តែ​ជា​ម្ចាស់​ភាគហ៊ុន​មួយ​ប៉ុណ្ណោះ ។ ជនជាប់ចោទ​បាន​ឆ្លើយ​ទៀត​ថា នៅ​អំឡុង​ឆ្នាំ ២០១២ លោក​បាន​ចូ​សញ្ជាតិ​ខ្មែរ និង​បាន​ទទួល​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​បាន​ទិញ​ដី​នៅ​ផ្លូវជាតិ​លេខ​១ ដើម្បី​កសាង​កំពង់​ផែស្ងួត​មួយ​សំរាប់​វិនិយោគ ហើយ​ចំពោះ​វិវាទ​នៅ​ប្រទេស​ចិន​ខ្លួន​មិនដឹង​ទេ ។

ចំណែក​ដើមបណ្ដឹង​លោក យូ​រមិញ​ហ័​រ បាន​បញ្ជាក់​នៅ​ក្នុង​បណ្ដឹង​ថា នៅ​អំឡុង​ឆ្នាំ​២០១៣ លោក HU WEI MING បាន​បបួល​ខ្លួន​មក​រកស៊ី​នៅ​ប្រទេស​កម្ពុជា ហើយ​តាម​រយៈ​មិត្តភក្តិ លោក យូរ មិ​ញ​ហ័​រ បាន​ទំលាក់​ដើមទុន​ចំនួន​២០​លាន​យន់​មក​ឱ្យ​លោក HU WEI MING ដើម្បី​ចូល​ហ៊ុន​គ្នា​ធ្វើការ​រកស៊ី​តាម​រយៈ​គណនេយ្យករ ដោយ HU WEI MING សន្យា​ដាក់​ដី និង​ផ្ទះ​នៅ​ប្រទេស​ចិន​ក្នុង​តម្លៃ​៧​លាន​យន់ ។ ក្នុង​ពាក្យបណ្ដឹង​របស់​លោក យូរ​មី​ញ​ហ័​រ បាន​ទាមទារ​សំណង​២០​លាន​យន់ និង​ជំងឺ​ចិត្ត​៥​លាន​៩​សែន​យន់ ព្រមទាំង​សុំ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​លោក HU WEI MING តាម​ច្បាប់ ។

ទោះបី​ជន​ត្រូវ​ចោទ​បាន​ប្រកែក​ដោះសារ​បែប​ណា ប៉ុន្តែ​តំណាង​អយ្យការ​បាន​ធ្វើ​សេចក្ដី​ស​ន្និ​ដ្ផា​ន​តម្កល់​ទុក​បទ​ចោទ​ឱ្យ​នៅ​ជា​ធរមាន និង​សុំ​ឱ្យ​ចៅក្រម​ផ្ដន្ទាទោស​តាម​ច្បាប់ ។ ចៅក្រម​ជំនុំ​ជំ​រះ​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៤ មីនា ខាង​មុខ​នេះ ៕