ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​និយាយ​ឌឺដង​ដាក់​គ្នា​ចុង​ក្រោយ​ត្រូវ​…

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​រួម​តុ​ផឹកស៊ី​ជាមួយ​គ្នា​ម្នាក់​កាប់​ឱ្យ​រង​របួសធ្ងន់​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​និយាយ​ឌឺដង​ដាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​រួម​តុ​ផឹកស៊ី​ជាមួយ​គ្នា​ម្នាក់​កាប់​ឱ្យ​រង​របួសធ្ងន់​បន្ទាប់​ពី​ផឹកស៊ី​ស្រវឹង​ធ្លាក់​ភ្នែក​និយាយ​ឌឺដង​ដាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា ត្រង់​ចំណុច​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុង​តូប​ផឹកស៊ី​មួយ​កន្លែង​ក្បែរ និង​ក្លោ​ង​ទ្វារ​វត្ត​ពោធិ៍​ញាណ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ទី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ជន​បង្កហេតុ​មានឈ្មោះ លាង ឆៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​កម្មករ​លើក​កញ្ចក់ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​សឹ​ង្ហ ឃុំ​សឹ​ង្ហ ស្រុក​សំរោង ។ ចំណែកឯ​ជន​រង​គ្រោះ​មានឈ្មោះ នុ​ត សុ​ផាត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កម្មករ​លើក​កញ្ចក់ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល​គេ​ឃើញ​ជន​បង្ក និង​ជន​រង​គ្រោះ​រួម​ទាំង​បុរស​ពី​នាក់​ទៀត​បាន​អង្គុយ​ផឹកស៊ី​ជុំ​គ្នា​នៅ​ចំណុច​កើតហេតុ​​ខាងលើ​យ៉ាង​សប្បាយ​រីករាយ ។ លុះ​ពេល​ផឹក​អស់​ប្រមាណ​ជា​៧​ទៅ​៨​លី​ត្រ​បាន​ស្រវឹង​ជោក​អស់​រៀង​ៗ​ខ្លួន ហើយ​ចាប់ផ្តើម​និយាយ​តឹង​សរសៃ​.​ក​ដាក់​គ្នា លុះដល់​វេលា​កើតហេតុ​មិនដឹង​ថា ជន​​បង្ក និង​ជន​រង​គ្រោះ​បាន​និយាយ​ទាស់សម្តី​គ្នា​រឿង​អ្វី​នោះ​ទេ ស្រាប់តែ​ជន​បង្ក​បាន​ដើរទៅ​ផ្ទះ​ជួល​របស់​ខ្លួន​មួយសន្ទុះ​រួច​ក៏​ដើរ​ត្រលប់​មក​វិញ ហើយ​បាន​សោយ​អាវ​ដក​កាំបិត​ចេញពី​ចង្កេះ​ខោ​រួច​ដេញ​​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ។ ចំណែកឯ​ជន​បង្ក​ខំ​ព្រឹ​ង​ព្យាយាម​រត់គេច​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ប្រគល់​​ឱ្យ​សមត្ថកិច្ច​យក​ទៅ​សាកសួរ ។

បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​ជន​បង្ក និង​មិត្តភក្តិ​រួមការ​ងារ​ពី​នាក់​ទៀត លុះដល់​ស្រវឹង​រៀងខ្លួន​អស់​ជន​បង្ក​ចាប់​​ផ្តើម​និយាយ​ច្រើន និង​និយាយ​ឌឺដង​ឱ្យ​បុរស​ម្នាក់​ទៀត​ដែល​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​រូបគេ​ខ្លាច​មានរឿង​ក៏​ដេញ​ជន​បង្ក​ឱ្យ​ត្រលប់​ទៅ​វិញ ស្រាប់តែ​ជន​បង្ក​បាន​ដើរទៅ​ផ្ទះ​មួយសន្ទុះ​រួច​ក៏​ដើរ​ត្រឡប់​​មក​វិញ​ហើយ​ដក​កាំបិត​កាប់​មក​លើ​រូប​គាត់​តែ​ម្តង​ទៅ ។ បើ​តាម​សម្តី​ពី​បុរស​ដែល​ជា​ជន​បង្ក​បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រូបគេ​បាន​ដើរ​ចេញពី​ធ្វើការ​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ជួប​ជន​រង​គ្រោះ​កំពុង​អង្គុយ​ផឹកស្រា​ជា​បុរស​ពីរ​នាក់​ទៀត​ដែល​ជា​នាក់​រួមការ​ងារ​ជាមួយ​ហើយ​ក៏​បាន​ហៅ​រូបគេ​ផឹក ។ លុះ​ផឹក​ស្រវឹង​អស់​រៀង​ៗ​ខ្លួន​ជន​រង​គ្រោះ និង​បុរស​ពីរ​នាក់​ទៀត​និយាយ​ឌឺដង​ឱ្យ​រូបគេ ហើយ​ក៏​បាន​ច្រាន និង​វាយ​មក​លើ​រូបគេ​បណ្តាល​ឱ្យ​គេ​ផ្ទុះ​កំហឹង​ក៏​ដើរទៅ​ផ្ទះ​យក​កាំបិត​ដេញ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​តែម​ង្ត​ទៅ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។ ចំណែកឯ​ជន​បង្ក​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគ​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ដើម្បី​រៀបចំ​សំណុំរឿង ចាត់ការ​ទៅ​តាម​នីតិវិធី ៕