អាវមួយនេះនឹងប្រាប់អ្នកបើកបរថា អ្នកហត់នឿយហើយ
ជប៉ុនToyobo បានបង្កើតក្រុមការងារ ដើម្បីសហការជាមួយក្រុមហ៊ុនUnion Tool បង្កើតផលិតផលថ្មីមួយឈ្មោះថា Cocomi ដែលជាអាវយឺតបំពាក់ប្រព័ន្ធបច្ចេកវិទ្យាតាមដានចង្វាក់បេះដូង
ជប៉ុនToyobo បានបង្កើតក្រុមការងារ ដើម្បីសហការជាមួយក្រុមហ៊ុនUnion Tool បង្កើតផលិតផលថ្មីមួយឈ្មោះថា Cocomi ដែលជាអាវយឺតបំពាក់ប្រព័ន្ធបច្ចេកវិទ្យាតាមដានចង្វាក់បេះដូង
ក្រុមហ៊ុនជប៉ុនToyobo បានបង្កើតក្រុមការងារ ដើម្បីសហការជាមួយក្រុមហ៊ុនUnion Tool បង្កើតផលិតផលថ្មីមួយឈ្មោះថា Cocomi ដែលជាអាវយឺតបំពាក់ប្រព័ន្ធបច្ចេកវិទ្យាតាមដានចង្វាក់បេះដូងដែលផ្តល់សញ្ញាពីតម្រូវការគេងសម្រាកអ្នកបញ្ជាយានយន្ដ ចៀសវាងពេលបើកបររថយន្ដងងុយដេក អាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ។ ប្រសិនបើអ្នកមិនជឿជាក់ខ្លួនឯងថាពេលណាដែលរាងកាយអ្នកហត់នឿយក្នុងពេលបើកបរ ពេលនេះអាវយឺតមួយនេះនឹងប្រាប់អ្នកថា អ្នកត្រូវសម្រាកហើយ ព្រោះវានឹងស្តាប់រលកសញ្ញាបេះដូងរបស់ ដែលជាសញ្ញាបង្ហាញពីតម្រូវការសម្រាករបស់រាងកាយ ។
តាមការប៉ានស្មានពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវHighway ជាតិអាមេរិកបានបង្ហាញថា មានរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ប្រមាណ១០០០០០ករណីនៅសហរដ្ឋអាមេរិក ដោយសារអ្នកបើកបរអស់កម្លាំង ។ ស្របពេលនេះដែរក៏មានការប៉ាន់ស្មានថា គ្រោះថ្នាក់ចរាចរណ៍ប្រមាណពី២០ទៅ៣០ភាគរយក្នុងប្រទេសអូស្ត្រាលី ក៏បណ្តាលមកពីអ្នកបើកបរអស់កម្លាំងដូចគ្នា ។
ចំណែកក្នុងប្រទេសជប៉ុនវិញ ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍តែងតែមានកម្រិតទាប ដូចជាឆ្នាំមុនចំនួនគ្រោះថ្នាក់ធ្លាក់ចុះប្រមាណ៥,២ភាគរយ ។ នេះបើតាមសារព័ត៌មានThe Japan Times ។ ក្រុមហ៊ុនToyobo មានបំណង់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើកគ្រោះថ្នាក់ដែលបណ្តាលមក ពីអ្នកបើកបរអស់កម្លាំងតែប៉ុណ្ណោះ ។
យោងតាមសារព័ត៌មានThe Japan Times បានឲ្យដឹងថា អាវយឺតCocomi ពេលនេះកំពុងចាប់ផ្តើមសាកល្បងក្នុងប្រទេសជប៉ុន ដោយមានក្រុមហ៊ុនដឹកជញ្ជូនChuichi Rinkai Bus Company ដែលបុគ្គលិកកាន់ចង្កូតរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនជាច្រើននាក់ ត្រូវពាក់អាវតាមដាន់ដំណេកក្នុងពេលបើកបរច្រើនម៉ោង ។ ក្នុងពេលប្រើប្រាស់អាវCocomi វានឹងបញ្ចេញសម្លេងរោទ៍ដល់អ្នកបើកបរ ប្រសិនបើចាំបាច់ដើម្បីឲ្យអ្នកបើកបរសម្រាកសិន ។ គេជឿថា អាវCocomi នេះនិងដាក់លក់ក្នុងទីផ្សារនាឆ្នាំនេះ ៕
ចែករំលែកព័តមាននេះ