មន្ត្រីកងរាជអាវុធហត្ថចុះរឹបអូសឈើសុក្រំជិតបាន១០០ដុំ នៅក្នុងចំការស្វាយចន្ទី
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៧នេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ កម្លាំងស្រុកបរកែវ និងកម្លាំងរដ្ឋបាលព្រៃឈើផ្នែកបរកែវ បានចុះរឹបអូសឈើសុក្រំជិត១០០ដុំ នៅក្នុងចំការស្វាយចន្ទី មួយកន្លែងស្ថិតក្នុងភូមិគងយុគឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលក្រុមឈ្មួញបម្រុងនាំចេញទៅវៀតណាម។
បច្ចុប្បន្នវត្ថុតាងឈើសុក្រំខាងលើត្រូវបានកម្លាំងដែលចុះប្រតិបត្តិការដឹកយកទៅរក្សាទុកនៅស្នាក់រដ្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីស្វែងរកម្ចាស់ឈើមកធ្វើការផាកពិន័យតាមច្បាប់ព្រៃឈើ។ សូមបញ្ជាក់ថា បើទោះបីសមត្ថកិច្ចជំនាញ និងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនឈើ ខុសច្បាប់យ៉ាងណាក៏ដោយតែក្រុមឈ្មួញនៅតែឆ្លៀតឱកាសហាក់បីដូចពុំខ្លាចច្បាប់នោះទេ៕
ចែករំលែកព័តមាននេះ