ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រៀម​ថវិការ​៥០​ម៉ឺន​ដុល្លារ​សាងសង់​មជ្ឈមណ្ឌល​វិកល​ចា​រឹត(មានវីដេអូ)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ មីនា រដ្ឋមន្ត្រីក្រសួង​ចំនួន​ពីរ​គឺ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ដោយ​មានការ​ចូលរួម​ពី​អភិបាល​រាជធានី និង​អភិបាល​ខេត្តកណ្តាល និង​ធ្វើ​ពិធី​​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​វិកលចរិត

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ មីនា រដ្ឋមន្ត្រីក្រសួង​ចំនួន​ពីរ​គឺ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ដោយ​មានការ​ចូលរួម​ពី​អភិបាល​រាជធានី និង​អភិបាល​ខេត្តកណ្តាល និង​ធ្វើ​ពិធី​​បើក​ការដ្ឋាន​សាងសង់​អគារ​មជ្ឈមណ្ឌល​វិកលចរិត នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រារ​(​បារាំង​-​ហុង​គ្រី​)​ប្រសិនបើ​មិន​មានការ​ប្រែ​ប្រូ​ល​អ្វី​ទេ​នោះ ដែល​មាន​ទីតាំង​ស្ថិត​នៅ​កំពុង​ក្រ​ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ធ្វើការ​អប់រំ ព្យាបាល និង​ស្តារ​នីតិសម្បទា​ជន​វិកលចរិត ។

លោក សន សុផល ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​រាជធានី​បាន​ត្រៀម​ថវិការ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដើម្បី​ចំណាយ​ទៅ​លើ​ការ​សាងសង់​អគារ​មជ្ឈមណ្ឌល​វិកលចរិត នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រារ​(​បារាំង​-​ហុង​គ្រី​) លើ​ផ្ទៃដី​ប្រមាណ​៥​ហិ​កតា ។ លោក​បន្ត​ថា អគារ​ដែល​ត្រូវ​សាងសង់​នៅ​ចុង​ស​ប្តា​ហ៏​នេះ​មាន​មួយ​អគារ​ដែល​មាន​ទំហំ​២០​ម៉ែត្រ​គុណ​នឹង​៤០​ម៉ែត្រ កំពស់​២​ជាន់ អាច​ទទួល​មនុស្ស​បាន​ចាប់ពី​៥០០​នាក់​ឡើង​ទៅ ដើម្បី​ធ្វើការ​អប់រំ ព្យាបាល និង​ស្តារ​នីតិសម្បទា​ជន​វិកលចរិត​ឲ្យ​មាន​ភាព​ប្រសើ​ឡើង ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា រាជធានី​ភ្នំ​ពេញ​​មាន​ជន​វិកលចរិត​ប្រមាណ​ជាង​២០០​នាក់ ដែល​សព្វថ្ងៃ​កំពុង​ស្នាក់​នៅ​មណ្ឌល​សំចត​ព្រៃ​ស្ពឺ​ចំនួន​១៨០​នាក់ ក្នុង​ចំណោម​ជនអនាថា​ដែល​ស្នាក់​នៅ​ចំនួន​៥០០​នាក់ និង​កំពុង​ធ្វើ​ចរាចរ​អនាថា នៅ​​តាម​ផ្លូវ និង​ទី​សាធារណៈ ប្រមាណ​ជាង​២០​នាក់​ទៀត ដែល​ពួក​គាត់​មួយ​ផ្នែក​វិកល​ច​រិ​ក​ពី​កំណើត និង​មួយ​ផ្នែក​ធំ វិកល​ច​រិ​ក​ដោយសារ​បែក​ថ្នាំ ។ លោក​បាន​បញ្ជាក់​ថា លោក​ពិតជា​មាន​ភាព​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​មាន​គម្រោង​សាងសង់​អគារ​សម្រាប់​ជន​វិកលចរិត​នេះ​ព្រោះ​នៅ​មណ្ឌល​របស់​លោក​មិន​មានការ​ទទួល​​សេវា​ព្យាបាល​ជន​វិកលចរិត​ទេ គឺ​មាន​ន័យ​ថា អាច​កាត់​បន្ថយ​ការ​លំបាក​បាន​ច្រើន​សម្រាប់​មណ្ឌល​សំចត​នៅ​ពេល​ដែល​មណ្ឌល​ព្យាបាល​ជន​វិកលចរិត​ត្រូវ​បាន​សាងសង់​រួច ។

ចំណែក​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​បង្អែក​ដូនពេញ កាលពី​ពេល​ថ្មី​ៗ​នេះ​មាន​ប្រសា​ស​ន៏​ថា បច្ចុប្បន្ន​មាន​ជនអនាថា និង​ជន​វិកលចរិត​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន ដើរ​ត្រាច់ចរ​សុំទាន​នៅ​តាម​ភ្លើងស្តុប និង​ដងផ្លូវ​សាធារណៈ​ច្រើន​ដែល​បញ្ហា​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ កេរ្តិ៍ឈ្មោះ និង​កិត្តិយស​មុខមាត់​សង្គម​ខ្លាំង​ណាស់ ។ លោក​បន្ត​ថា ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​លប់​បំបាត់​ក៏​ដូច​ជា​រួម​គ្នា​ជួយ​អ្នក​ទាំងនោះ​រដ្ឋបាល​រាជធានី ក្រសួង​សង្គមកិច្ច និង​ផ្នែក​ពាក់ព័ន្ធ​នឹង​បង្កើត​ឲ្យ​មាន​មណ្ឌល​វិកល​ច​រឹត ឬ​ពេទ្យ​ឆ្កួត​ជា​បន្ទាន់​​មួយ​នៅ​ខេត្តកណ្តាល ដើម្បី​ប្រមូល​អ្នក​ទាំង​អស់នោះ​យក​ទៅ​អប់រំ បណ្តុះបណ្តាល និង​ស្តារ​និ​តិ​សម្បទា​ជូន​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​រស់នៅ​សហ​គម​ន៏​វិញ ។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសា​ស​ន៏​ទៀត​ថា ការ​ប្រមូល​ជនអនាថា និង​អ្នក​ជាប់​គ្រឿងញៀន​បាន​កើនឡើង​ច្រើន​គ្រាន់តែ​មណ្ឌល​ឱកាស​ខ្ញុំ មាន​ជាង​២​ពាន់​នាក់​រក​កន្លែង​ដាក់​មិន​បាន​ផង ចំណែក​មណ្ឌល​​ព្រៃ​ស្ពឺ​មាន​ជិត​២០០​នាក់ និង​កំពុង​ចុះ​ប្រមូល​ជា​ប្រចាំ​របស់​អាជ្ញាធរ និង​មន្ត្រី​សង្គមកិច្ច ។ លោក​បន្ត​ថា ដើម្បី​ស្តារ​ឲ្យ​ប្រសើរ​ឡើង​រដ្ឋបាល​រាជធានី និង​ក្រសួង​សង្គមកិច្ច នឹង​សាងសង់​ពេទ្យ​ឆ្កួត ឬ​មណ្ឌល​វិកលចរិត​តែ​ម្តង​សម្រាប់​ព្យាបាល​ស្តារ​នីតិសម្បទា​ជូន​ពួក​គេ ។

គួរ​រំលឹក​ថា ក្នុង​សម័យ​សង្គមរាស្ត្រនិយម​បាន​បង្កើត​ពេទ្យ​ឆ្កួត​ដែរ​នៅ​ក្រុង​តា​ខ្មៅ ចំណែក​សម័យនេះ​ជា​លើក​ទី​២​ត្រូវ​បាន​រដ្ឋបាល​រាជធានី​បង្កើត​ឲ្យ​មាន​ម​ជ្ឈ​ម​មណ្ឌល​វិកល​ច​រឹក ឬ​ពេទ្យ​ឆ្កួត នៅ​មជ្ឈ​មណ្ឌល​​កុមារ​កំព្រារ​(​បារាំង​-​ហុង​គ្រី​)​ដែល​មាន​ទីតាំង​ស្ថិត​នៅ​កំពុង​ក្រ​ទួត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បី​ធ្វើការ​អប់រំ ព្យាបាល និង​ស្តារ​នីតិសម្បទា​ដល់​ជន​វិកលចរិត​ឲ្យ​មាន​ភាព​ប្រសើ​ឡើង ៕