ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងដំបូលវិហារវត្តចាប់សត្វព្រាប​ ​រអិលធ្លាក់ចុះវិញ

9 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ៖ បុរស​ម្នាក់​ឡើង​លើដំបូល​ព្រះ​វិហារ​ ចង់ចាប់​សត្វ​ព្រាប បែរជា​រអិលជើង​ធ្លាក់​ចុះមក​ស្លាប់​​​ភ្លាម​ៗ​ កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​០៩ និង៣០នាទី​យប់​ថ្ងៃ​ទី​០៨​ មីនា ស្ថិត​​ក្នុង​ព្រះ​វិហារ​វត្តអរិយ​វង្សា​អ​ម្ពឹ​ល ​​ក្នុងភូមិ​អ​ម្ពឹ​ល​ថ្មី ឃុំ​អ​ម្ពឹ​ល ស្រុក​បន្ទាយ
​អ​ម្ពឹ​ល​ ។

ប្រភពឱ្យដឹងថា ជន​រង​គ្រោះ​​ឈ្មោះ​សឿ​ន ជា​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ​ ​​ជា​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​-ឃុំ​កើតហេតុខាងលើ ​​​មាន​ស្រុក​កំណើត​នៅភូមិ​ព្រែក​ឆ្តោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់​ដំបង​ ​។

​​​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ចថា មុន​ពេល​កើតហេតុ​ បុរស​រូប​នេះ​​បាន​មក​ស្នាក់​ធ្វើ​ជា​​កម្មករ​សំណង់ ហើយ​បាន​ដាក់​​ជណ្តើ​រ​ឡើង​ទៅ​លើ​ដំបូល​ព្រះ​វិហារ​ មាន​គោលបំណង​ចាប់​សត្វ​ព្រាប​​មួយ​ក្បាល​ ។ ស្រាប់តែ​រអិល​ជើង​ធ្លាក់​មក​នឹង​កំរាល​ឥត​ការ៉ូ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​តែម្តង ។ ​