ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​វា​.​យ​បាន​ភូមិ​មួយទៀត ក្រោយ​រំដោះ​បាន​ទីក្រុង Lyman

1 ឆ្នាំ មុន

អ៊ុយក្រែន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​រំដោះ​បាន​ភូមិ Torske នៅ​ក្បែរ​ទីក្រុង Lyman ក្នុង​តំបន់ Donetsk

អ៊ុយក្រែន ៖ កងទ័ព​អ៊ុយ​ក្រែ​ន​រំដោះ​បាន​ភូមិ Torske នៅ​ក្បែរ​ទីក្រុង Lyman ក្នុង​តំបន់ Donetsk កាលពី​ថ្ងៃអាទិត្យ ទី ២ តុលា​ម្សិលមិញ​នេះ ខណៈ​ដែល​ពួក​គេ​កំពុង​ខិត​ទៅ​ជិត​ដល់​ការ​ដណ្តើម​យក​តំបន់ Luhansk មក​វិញ​។

លោក Serhiy Cherevaty អ្នកនាំពាក្យ​ក្រុម​ភាគ​ខាងកើត​នៃ​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​បាន​និយាយ​តាម​ទូរទស្សន៍​ជាតិ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​វា​.​យ​លុក​អង្គភាព​យោធា​រុ​ស្ស៊ី​នៅ​ក្នុង​ទីក្រុង Kreminna នៃ​តំបន់ Luhansk​។

លោក​ថ្លែង​ដូច្នេះ​ថា «​សម្រាប់​ពួក​គេ (​អ្នក​ឈ្លានពាន​រុ​ស្ស៊ី​) ឥឡូវនេះ​វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​រក្សា​ទីក្រុង Kreminna​។ ក្រោយ​ពេល​ដណ្តើម​បាន​ទីក្រុង Kreminna កងទ័ព​អ៊ុយ​ក្រែ​ន​នឹង​វា​.​យ​ទៅ​ទីក្រុង Svatovo, Rubizhne ហើយ​បន្ថែម​ទៀត​កងទ័ព​នឹង​អាច​រំដោះ​តំបន់ Luhansk បាន​»​។

កងទ័ព​អ៊ុយ​ក្រែ​ន​ក៏​នឹង​អាច​យក​ទីក្រុង Severodonetsk និង Lysychansk មក​វិញ​ដែរ ប្រ​សិន​ពួក​គេ​ដណ្តើម​បាន​ទីក្រុង Kreminna វិញ​។

ការ​ដណ្តើម​បាន​ទឹកដី​មក​បន្ថែម​ទៀត​នេះ កើតឡើង​ក្រោយ​ពេល​កងទ័ព​អ៊ុយ​ក្រែ​ន​វា​.​យ​បាន​ទីក្រុង Lyman ស្ថិត​ក្នុង​តំបន់ Donetsk កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ