ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​សុំ​ឱ្យ​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ចូល​មក​លក់ដូរ​នៅ​ទឹកដី​កម្ពុជា​វិញ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត​បាន​សុំ​ឱ្យ​អាជីវករ​កម្ពុជា​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ចំពោះ​ទំនិញ​ដែល​ប៉ះពាល់ និង​រំលោ.ភ​កម្មសិទ្ធិបញ្ញា​យក​ចូល​មក​លក់​នៅ​ក្នុង​ដី​កម្ពុជា​វិញ ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​តែ​មិន​ទទួល​បាន​លទ្ធផល

ខេត្តបន្ទាយមានជ័យ ៖ លោក​អភិបាលខេត្ត​បាន​សុំ​ឱ្យ​អាជីវករ​កម្ពុជា​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ចំពោះ​ទំនិញ​ដែល​ប៉ះពាល់ និង​រំលោភ​កម្មសិទ្ធិបញ្ញា​យក​ចូល​មក​លក់​នៅ​ក្នុង​ដី​កម្ពុជា​វិញ ដែល​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​តែ​មិន​ទទួល​បាន​លទ្ធផល​នៅ​រសៀល​ថ្ងៃ​ទី​៨ មីនា នៅ​សាល​ប្រជុំ​ស្រុក​អារញ្ញ​ប្រ​ថេ​ត ប្រទេស​ថៃ ។ ក្នុង​កិច្ចប្រជុំ​នោះ​លោក ខ្លា​ណា​រ៉ុ​ង ភុង​ចា​រើ​ន អភិបាលខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា​ប្រទេស​ថៃ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោភ និង​បាន​ចុះហត្ថលេខា​លើ​សិទ្ធិ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្តី​ពី​កម្មសិទ្ធិបញ្ញា ។ ហើយ​ក្រុមហ៊ុន​ដែល​ដាក់​វិនិយោគទុន​ក៏​បាន​រក​ឃើញ ទំនិញ​ប៉ះពាល់ និង​រំលោភ​កម្មសិទ្ធិបញ្ញា​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ ហើយ​មន្ត្រី​ជំនាញ​បាន​ណែនាំ​ដល់​អាជីវករ​ដែល​មាន​លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ឱ្យ​បញ្ឈប់​ការ​ដាក់​លក់​នៅ​ក្នុង​ទឹកដី​ថៃ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ផ្សព្វផ្សាយ​ណែនាំ​ដល់​អាជីវករ​ដែល​លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ហើយ អាជីវករ​កម្ពុជា​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​នៅ​តែ​បន្ត​ដាក់​លក់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ដែល​មាន​កម្មសិទ្ធិបញ្ញា​នៅ​ប្រទេស​ថៃ ទើប​ក្រុមហ៊ុន​បាន​ប្តឹង​ទៅ​អាជ្ញា​ធរមាន​សមត្ត​កិច្ច​ថៃ​ចុះ​បង្ក្រាប និង​ប្រមូល​ទំនិញ​ដែល​រំលោភ​កម្មសិទ្ធិបញ្ញា​ទាំងនោះ ។

លោក ខ្លា​ណា​រ៉ុ​ង ភុង​ចា​រើ​ន បាន​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន​អាជ្ញាធរ​ថៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​ដល់​អា​ជីករ​កម្ពុជា​លក់ដូរ​ទំនិញ​ផ្សារ​រុង​ក្លឿ​ឱ្យ​បញ្ឈប់​ការ​ដាក់​លក់ទំនិញ​ប៉ះពាល់ និង​រំលោភ​កម្មសិទ្ធិបញ្ញា ដោយ​ទុក​ពេល​ឱ្យ​អាជីវករ​កម្ពុជា​នាំ​ទំនិញ​ត្រឡប់​ទៅ​លក់ដូរ​នៅ​កម្ពុជា​វិញ តែបើ​នៅ​តែ​បន្ត​លក់​គឺ​នឹង​អនុវត្ត​តាម​ច្បាប់ ។

លោក សួន បវរ អភិបាលខេត្ត​បាន​ប្រាប់​ថា ភាគី​ដែល​អញ្ជើញ​កម្ពុជា​ចូលរួម​ប្រជុំ​នេះ​គឺ​ផ្សព្វផ្សាយ​ប្រាប់​ឱ្យ​បានដឹង​ថា និង​រឹត​បណ្តឹង​រឿង​ទំនិញ​ដែល​ដាក់​លក់​នៅ​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ​ដែល​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់ និង​រំលោភ​កម្មសិទ្ធិបញ្ញា​ដោយ​ភាគី​ថៃ​ទុក​ពេល​តាម​កំណត់​ដល់​អា​ជីករ​កម្ពុជា​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ដែល​មាន​ទំនិញ​ប៉ះពាល់ និង​រំលោភ​កម្ម​សិទ្ធ​បញ្ញា​ត្រូវ​បញ្ឈប់​ការ​លក់ ហើយ​ត្រូវ​នាំ​ចូល​ទៅ​កម្ពុជា​វិញ ។

លោក​បាន​សុំ​ណូ​ម​ពរ​ដល់​អាជីវករ​កម្ពុជា​ដែល​មាន​ទំនិញ​ដែល​ភាគី​ថៃ​ចោទប្រកាន់​រំលោភសិទ្ធិ​បញ្ញា​នោះ ត្រូវ​នាំ​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ ព្រោះ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ផ្សារ​ដែល​រង​ចាំ​អាជីវករ​ខ្មែរ​ចូល​ទៅ​លក់ដូរ ហើយ​បើ​ថៃ​ចង់បាន​គឺ​ត្រូវ​ចូល​ទៅ​ទិញ​ក្នុង​ទឹកដី​កម្ពុជា​វិញ​ដែល​ធ្វើ​ឱ្យ​មាន​ចំណូល​ថវិការ​ចូល​រដ្ឋ និង​ចំណេញ​ទាំង​ថ្លៃ​តូប ជា​ជាង​ការ​ជួល​តូប​នៅ​ប្រទេស​ថៃ​និង​លក់ដូរ​នៅ​ក្នុង​ដី​ថៃ ៕