ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ជាង​១​តោន​នាំ​ចូល​ពី​ថៃ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ឆែកឆេរ​រទេះ​សង្ស័យ​០២​លើ​ក រក​ឃើញ​សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ជាង​១​តោន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ខេត្តបន្ទាយមានជ័យ​៖ មន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ឆែកឆេរ​រទេះ​សង្ស័យ​០២​លើ​ក រក​ឃើញ​សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ជាង​១​តោន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ខាង​លើ​ត្រូវ​បាន​ឈ្មួញ​លួច​ដឹក​បង្កប់​តាម​រទេះ​ចេញពី​ដី​ថៃ​និង​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ឆែក​ឃើញ​ចំនួន​០២​លើក​នោះ​គឺ លើក​ទី​០១​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ មីនា រក​ឃើញ​សាច់​មាន់​សុទ្ធ​ចំនួន​300​គីឡូក្រាម និង លើ​ក​ទី​២ ឆែក​ឃើញ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដដែល រក​ឃើញ​សាច់​មាន់​៣០០​គីឡូក្រាម និង​ប្រហិត​៧០០​គីឡូក្រាម​។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា រទេះ​ទី​២​នេះ មិន​ត្រឹមតែ​លួច​បង្កប់​សាច់​មាន​និង​ប្រហិត​ខូចគុណភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​លួច​បង្កប់​ទំនិញ​គេច​ព​ន្ឋ​ផ្សេង​ៗ​ទៀត ដូច​ជា​ទឹក​ត្រឡាច​កំប៉ុង​១២០​កេស ទឹកក្រូច​២០​យួរ និង​ទំនិញ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។

ការ​ឆែកឆេរ​រទេះ​សង្ស័យ​នេះ មន្ត្រី​ជំនាញ​កាំកុងត្រូល​សហការ​ជាមួយ​មន្ត្រី​គយ​ធ្វើ​ការ​រួម​គ្នា​។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ពី​មាន​សេចក្តី​រាយ​ការ​ពី​បណ្តាញ​ថា​មាន​ឈ្មួញ​លួច​ដឹក​សាច់​មាន់​និង ប្រហិត​ខូចគុណភាព​ចេញពី​ដី​ថៃ លោក​ក៍បាន​អនុញ្ញាត​ឲ្យ​លោក ហុង លាង អនុប្រធាន​សាខា​កាំកុងត្រូល សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើ​ការ​ឆែកឆេរ​រទេះ​សង្ស័យ​ស្រាប់តែ​ប្រទះ​ឃើញ​ទំនិញ​ខូចគុណភាព​ខាងលើ​តែ​ម្តង​។

លោក​ប្រធាន​សាខា​កាំកុងត្រូល​បន្ត​ថា សាច់​មាន់​និង​ប្រហិត​ខូចគុណភាព​ទាំងអស់​នឹង​យក​ទៅ​ដុត​កំទេច​ចោល​នៅ​រសៀល​ថ្ងៃ​ទី​០៩ មីនា​ដដែល​នេះ​៕