រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់បានកាន់រូបថតកូនស្រីខ្លួន មកកាន់ប៉ុស្តិ៍ចោមចៅ ដើម្បីសុំការអន្តរាគមន៍ពីប៉ូលិស ក្នុងការជួយតាមរកកូនស្រីដែលកំពុងបាត់ខ្លួននោះ រួមទាំងបានយកគ្រឿងអលង្ការមាសជាង២ដំឡឹងទៅតាមផង ។ ក្នុងនោះស្ត្រីជាម្តាយក៏បានដាក់ពាក្យបណ្តឹងប្តឹងទៅលើយុវជនម្នាក់ ព្រោះសង្ស័យកូនស្រីអាចទៅជាមួយជននោះ ។
ប្រភពឱ្យដឹងថា ស្ត្រីជាម្តាយឈ្មោះហៀង អូន អាយុ៥៤ឆ្នាំ មានទីលំនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ។ រីឯកូនស្រីបាត់ខ្លួនឈ្មោះវណ្ណារ៉ា សៀវម៉ី អាយុ១៤ឆ្នាំ ជាសិស្ស ដែលបានទំនាក់ទំនងជាមួយយុវជនខាងលើ។
បើតាមប្រភពពីម្តាយថា កាលពីវេលាម៉ោង០២រសៀលថ្ងៃទី០៧ មីនា នោះ កូនស្រីគាត់បានចេញពីផ្ទះបាត់ ដោយយកគ្រឿងអលង្ការជាងដំឡឹងទៅតាមផងដែរ ។ ហើយករណីនេះ គាត់សង្ស័យកូនស្រីអាចចាញ់បោកយុវជននោះ ។ ទោះបីជាយ៉ាងណា ស្ត្រីជាម្តាយបានអំពាវនាវផ្តាំផ្ញើថា បើកូនស្រីទទួលដំណឹងនេះហើយ ទំនាក់ទំនងឱ្យម្តាយដឹងផង ព្រោះម្តាយបារម្ភពីសុវត្ថិភាពកូនណាស់ ។
ចែករំលែកព័តមាននេះ