ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​រត់​ជាន់​ជើង​គ្នា​ចេញពី​បន្ទប់​ខារ៉ាអូខេ​ទាំង​ព្រលឹង​ចុង​សក់

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​បន្ទប់​ច្រៀង​ខារ៉ាអូខេ​មួយ និង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង រហូត​ដល់​ម្ចាស់​ហាង​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ស្នងការ​ខេត្ត​មក​ជួយ​សង្គ្រោះ

ខេត្តស្វាយរៀង ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ក្នុង​បន្ទប់​ច្រៀង​ខារ៉ាអូខេ​មួយ និង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង រហូត​ដល់​ម្ចាស់​ហាង​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ពី​ស្នងការ​ខេត្ត​ម​ក​​ជួយ​សង្គ្រោះ និង​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក​នាំ​គ្នារ​ត់ទៅ​ចោមរោម​មើល​យ៉ាង​កកកុញ ។ ហេតុ​ការ​ណ៌​អគ្គី​ភ័យ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៨ មីនា នៅ​ក្នុង​បន្ទប់​​ខារ៉ាអូខេ​លេខ​៤៤៤ ដែល​ស្ថិត​ក្នុងភូមិ​គោក​ក្តោ​ល ឃុំ​គ្រោ​ល​គោ ស្រុក​ស្វាយ​ជ្រំ ។

តាម​ការ​ឱ្យ​ដឹង​ពី​នារី​ខារ៉ាអូខេ​ក្នុង​ហាង​ខាងលើ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ភ្ញៀវ​៤​ទៅ​៥​នាក់​បាន​ចូល​ទៅ​ច្រៀង​ក្នុង​បន្ទប់​លេខ​៤៤៤​នោះ ក្រោយ​ពី​ច្រៀង​ចប់​គិតលុយ​ចេញ​អស់​បាន​មួយសន្ទុះ ស្រាប់តែ​មាន​ភ្លើង​ឆាបឆេះ​ចេញពី​ក្រោម​សា​ឡុ​ង​ក្នុង​បន្ទប់​ហើយ​អណ្តាតភ្លើង​បាន​ឆេះ​ក្រហមច្រាល​ពេញ​បន្ទប់ និង​មាន​ផ្សែង​បាញ់​ចេញ​មក​ក្រៅ​ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ហាង ហើយ​ភ្លាម​ៗ​​នោះ​ម្ចាស់​ហាង​ក៏​បាន​ទូរ​សព្ទ័​ហៅ​ឡានទឹក​ពី​ស្នងការ​ខេត្ត​មក​ជួយ​ពន្លត់ ចំណែក​មនុស្ស​នៅ​ក្នុង​ហាង​ម្នាក់​ៗ​បានរ​ត់រក​ទឹក អ្នកខ្លះ​នាំ​គ្នា​អូស​យកសា​ឡុ​ង​ដែល​ភ្លើង​ឆេះ​ចេញ​មក​ក្រៅ និង​យក​បំពង់​ផ្សែង​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់​អស់​៣​បំពង់​ទើប​ពន្លត់ភ្លើង​បាន ហើយ​ពេល​ភ្លើង​ត្រូវ​ពន្លត់​បាន​ហើយ​នោះ​ទើប​ឡានទឹក​មក​ដល់ ។

ទោះជា​យ៉ាងណា​ក៏​ដោយហេតុ​ការ​ណ៌​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ភ្ញៀវ​ដែល​ចូល​ច្រៀង​ខារ៉ាអូខេ​នោះ​ជក់បារី​រួច​បោះ​កន្ទុយបារី​ចូល​ក្រោម​សា​ឡុ​ង ហើយ​គ្មាន​អ្នក​ណា​ដឹង ទើប​ធ្វើ​ឱ្យ​ភ្លើង​​ឆាបឆេះ​ទៅ​ជា​អគ្គី​ភ័យ​បែប​នេះ តែ​សំណាង​ហើយ​ដែល​ហាង​នេះ​មាន​បំពង់​ពន្លត់អគ្គីភ័យ និង​បាន​បាញ់​ពន្លត់​ឱ្យ​រលត់​ទាន់​ពេលវេលា​កុំ​អី​អាសន្ន​ធំ​ហើយ ។ ហេតុ​ការ​ណ៌​នេះ​មិន​បាន​បណ្តាល​ឱ្យ​​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ត្រឹមតែ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ក្នុង​ង​ប៉ុណ្ណោះ ៕