ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ​ត្រូវ​បាន​ភាគី​ថៃ​ហាម​លែងឱ្យ​លក់ទំនិញ​រំលោ.ភ​កម្មសិទ្ធិបញ្ញា​ទៀត​ហើយ

7 ឆ្នាំ មុន

ខេត្ដបន្ទាយមានជ័យ ៖ ក្នុង​ជំនួប​ពិភាក្សារវាង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ជាមួយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ថៃ នៅ​បន្ទាយ​ទាហានឈុត​ខ្មៅ

ខេត្ដបន្ទាយមានជ័យ ៖ ក្នុង​ជំនួប​ពិភាក្សារវាង​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ជាមួយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤​ថៃ នៅ​បន្ទាយ​ទាហានឈុត​ខ្មៅ ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ខ្ល​ង​លឹ​ក ឈម​នឹង​ទឹកដី​កម្ពុជា​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ជា​លទ្ធផល​សុំ​ឲ្យ​អាជីវករ​ខ្មែរ នៅ​ផ្សារ​រុង​កឿ​បើ​ក​តូបលក់ដូរ​ដូច​ដើ​ម ប៉ុន្ដែ​ហាម​លក់ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា ។

ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក សួន បវរ អភិបាលខេត្ត អម​ដោយ​មន្ត្រី​និង​សមត្ថកិច្ច​តំណាង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត និង​មន្ដ្រី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ប៊ុ​ន​ឈូ កើ​ត​ឆូត​អនុប្រធាន​មជ្ឈមណ្ឌល​សន្តិសុខ​ជាតិ​ថៃ ។

ក្នុង​ជំនួប​ប្រជុំ​ដ៏​ខ្លី​នៅ​ក្នុង​បន្ទាយ​ទាហាន​ឈុត​ខ្មៅ​ថៃ លោកនាយ​ឧត្តមសេនីយ៍ ប៊ុ​ន​ឈូ កើ​ត​ឆូត មាន​ប្រសាសន៍​ថា តាម​ពិត​រឿង​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា ខាង​ថៃ​មិនមែន​អនុវត្ត​ច្បាប់​តឹង​រ៉ឺង​តែ​នៅ​តាម​បន្ទាត់​ព្រំដែន​ទេ ពោល​គឺ​ធ្វើ​ឡើ​ង​ទូ​ទាំង​ប្រទេស​ថៃ​តែ​ម្តង ព្រោះថា​ថៃ​បាន​ចុះ​សន្ធិសញ្ញា​ជាមួយ​ពិភពលោក ហើ​យ​ក៏​រង​បណ្តឹង​ពី​ប្រទេស​ជា​ច្រើន​ផង​ដែរ ដូច​ជា​អា​មេ​រិ​ក បារាំង និង​ប្រទេស​មួយ​ចំនួន​ទៀត ។

លោកនាយ​ឧត្តមសេនីយ៍​រូប​នេះ​បន្ត​ថា កម្ពុជា​និង​ថៃ​មាន​ចំណងមិត្តភាព​ជា​ប្រទេស​ជិតខាង​ជា​យូរលង់​មក​ហើ​យ ដូច្នេះ​រាល់​បញ្ហា​ត្រូវ​រួម​គ្នា​ដោះស្រាយ និង​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អាជីវករ​ដែល​ប្រកប​របរ​រកស៊ី​នៅ​តាម​បន្ទាត់​ព្រំដែន ។

ក្រោយ​ជំនួប​ប្រជុំ ភាគី​ទាំង​២​បាន​ធ្វើ​ដំណើរតាម​គ្រឿងយន្ត​តូច​ៗ​ប្រើ​អា​គុយ​ចូល​ទៅ​ផ្សារ​រុង​ក្លឿ ចំណុច​ដំបូល​ខៀវ ដើ​ម្បី​ពិនិត្យ​មើ​ល​និង​ជួប​សំណេះសំណាល​ជាមួយ​អាជីវករ​ខ្មែរ​នៅ​ទីនោះ ។ ដើម្បី​កុំ​ឲ្យ​ខាតបង់​ប្រាក់​ចំណូល​គ្រួសារ ឬ​ថ្លៃបង់​តូប លោកនាយ​ឧត្តមសេនីយ៍​ថៃ បាន​ប្រាប់​អាជីវករ​ឲ្យ​បើ​ក​តូប​លក់ដូរ​ឡើង​វិញ ប៉ុន្តែ​ត្រូវ​លក់​តែ​ទំនិញ​ទាំងឡាយ​ណា​ដែល​គេ​មិន​ហាមឃាត់ គឺ​ទំនិញ​ស្របច្បាប់ ។

ក្នុង​ជំនួប​មួយ​នៅ​អគារ​ស្នាក់​ការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ លោក​អភិបាលខេត្ត សួន បវរ មាន​ប្រសាសន៍​ថា ជំនួប​ពិភាក្សា​ជាមួយ​ភាគី​ថៃ​ថ្ងៃនេះ ជា​លទ្ធផល​គឺ​ប្រកបដោយ​មនោសញ្ចេតនា ។ លោក​ថា ប្រទេស​ថៃ​គេ​មានការ​យោគយល់​ច្រេ​ី​ន ប៉ុន្តែ​អាច​រង​សម្ពាធ​ពី​បរទេស​រឿង​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​នោះ ដូច្នេះ​រាល់​ទំនិញ​ល្មើសច្បាប់​គេ​មិន​អនុញ្ញាត​ឲ្យ​លក់​លើ​ទឹកដី​គេ​ជា​ដាច់ខាត ។

លោក​អភិបាលខេត្ត បន្ត​ថា ដើ​ម្បី​បញ្ចៀស​បញ្ហា​គឺ​ត្រូវ​កសាង​ផ្សារ​មួយ​នៅ​លើ​ទឹកដី​កម្ពុជា​ជាប់​បន្ទាត់​ព្រំដែន ហើ​យ​នាំ​គ្នា​ដឹក​ទំនិញ​ដែល​ថៃ​ហាមឃាត់​យក​ត្រឡប់​មក​លក់​នៅ​ផ្សារ​ខ្មែរ​វិញ ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត ធ្វេ​ី​យ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​រឿង​ទំនិញ​រំលោភ​កម្មសិទ្ធិបញ្ញា​ដែល​ថៃ​ហាមឃាត់​នោះ ដើ​ម្បី​ឲ្យ​អាជីវករ​ខ្មែរ​គ្រប់​គ្នា​បានដឹង និង​មិន​ត្រូវ​នាំ​ចូល​ទៅ​លក់​នៅ​ទឹកដី​របស់​ថៃ​ទៀត​ឡើយ ។

លោក​អភិបាលខេត្ត បន្ត​ទៀត​ថា មុន​បញ្ជូនទំនិញ​ទាំងនោះ​ត្រឡប់​មក​វិញ ត្រូវ​ប​ង្កើ​ត​គណៈកម្ម​ការ​មួ​​យ​ដើ​ម្បី​ត្រួតពិនិត្យ ក្រែង​មាន​ជន​ឆ្លៀតឱកាស​នាំ​ទំនិញ​ផ្សេង​ៗ​គេចពន្ធ ឬ​ខុសច្បាប់​ចូល ។

                  អាជ្ញាធរ​ថៃ​ផ្សព្វផ្សាយ​ឱ្យ​អាជីវករ​ខ្មែរ​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​ខ្មែរ​ជាង​២០០​នាក់​ដែល​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​៤ ខែមីនា ត្រូវ​បាន​អាជ្ញាធរ​ថៃ​ធ្វើការ​ត្រូ​ត​ពិនិត្យ​សុពលភាព​លិខិតឆ្លងដែន និង​កំណត់​ឱ្យធ្វើ​ប័ណ្ណ​ស៊ី​ជម្ពូ​ទាំងអស់​គ្នា ទើប​ឱ្យ​ស្នាក់​នៅ​បាន ។

អាជីវ​ខ្មែរ​នៅ​ផ្សារ​រុង​ក្លឿ បាន​ប្រាប់​ឱ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ហៅ​អាជីវករ​ខ្មែរ​ជាង​២០០​នាក់ ទៅ​ធ្វើការ​ត្រួតពិនិត្យ​សុពលភាព​លិខិតឆ្លងដែន ឬ​ប័ណ្ណ​ឆ្លង​ដែន បើ​អាជីវករ​ឬ​កម្មករ​ណា​ប្រើ​លិខិតឆ្លងដែន ឬ​ប័ណ្ណ​ឆ្លង​ដែន​ផុតកំណត់ គឺ​មិន​ឱ្យ​ស្នាក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​ទេ ។

អាជីវករ​ដដែល​បញ្ជាក់​ថា នៅ​ពេលធ្វើការ​ត្រួតពិនិត្យ​លិខិតឆ្លងដែន​នោះ អាជ្ញាធរ​ថៃ​បាន​ណែនាំ​ឱ្យ​អាជីវករ និង​កម្មករ​ខ្មែរ​ដែល​ស្នាក់​នៅ​ផ្សារ​រុង​ក្លឿ តម្រូវ​ឱ្យធ្វើ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ទើប​ឱ្យ​ស្នាក់​នៅ​បាន ដោយ​ភាគី​ថៃ​ប្រាប់​ថា​នេះ​គឺជា​ការ​ផ្តល់​ដំណឹង​ជា​មុន តែ​មិន​ទាន់​បាន​កំណត់​ឱ្យធ្វើ​នៅ​ថ្ងៃ​ណា​នោះ​ទេ ។

កន្លង​មក អាជីវករ​ខ្មែរ​ចូល​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ គឺ​ទៅ​ព្រឹក​វិល​ល្ងាច​ដោយ​ទិញ​សំបុត្រ​ចូល​ម្នាក់​១.០០០​រៀល ។ ក្រោយមក រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ឱ្យ​បញ្ឈប់​ការ​លក់​សំបុត្រ ចាប់ពី​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ ដោយ​ចែក​សំបុត្រ​ឲ្យ​មិន​គិតថ្លៃ ។

ចំណែក​អាជីវករ​ដែល​ស្នាក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ គឺ​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ដែន​ទើប​អាច​ស្នាក់​នៅ​បាន ដែល​ប័ណ្ណ​ឆ្លង​ដែន​នេះ​មាន​សុពលភាព​២​ឆ្នាំ តម្លៃ​ធ្វើ​ចំនួន​២៥.០០០​រៀល ដែល​កំណត់​រយៈពេល​៧​ថ្ងៃ និង​បន្ត​ម្តង​អស់​ចំនួន​៥.០០០​រៀល ។

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា អាជ្ញាធរ​ថៃ​បាន​ហៅ​អាជីវករ​ខ្មែរ​ជាង​២០០​នាក់​ធ្វើការ​ត្រួតពិនិត្យ​លិខិតឆ្លងដែន ហើយ​ណែនាំ​ឱ្យធ្វើ​ប័ណ្ណ​ស៊ី​ជម្ពូ ដោយ​ក្នុង​ម្នាក់​តម្រូវ​ឱ្យ​បង់លុយ​ចំនួន​១.៣០០​បាត មាន​សុពលភាព​៣​ខែ​ត្រូវធ្វើ​ម្តងទៀត ទើប​អាច​ឱ្យ​អាជីវករ​ខ្មែរ​ស្នាក់​នៅ​ក្នុង​ផ្សារ​បាន តែ​មិន​ទាន់​កំណត់​ថ្ងៃ​ឱ្យធ្វើ​នៅឡើយ​ទេ ។

ក្រុម​អាជីវករ​ខ្មែរ​បាន​បញ្ជាក់​ថា នៅ​ផ្សារ​រុង​ក្លឿ​របស់​ថៃ ជាប់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មាន​អាជីវករ​ខ្មែរ​លក់ដូរ​ប្រមាណ​៩០​ភាគរយ ដោយ​ជួល​តូប​លក់ដូរ​មាន​តម្លៃ​ខ្ពស់​គឺ​ក្នុង​១​តូប​១​ខែ​ជាង​២​ម៉ឺន​បាត ។ ឯ​អាជីវករ​និង​កម្មករ​ដែល​ស្នាក់​នៅ​ដេកចាំ​តូប​មាន​ជិត​១.០០០​នាក់ ភាគច្រើន​ជា​កម្មករ​ចាំ​តូប​ឱ្យ​គេ និង​ជាង​១.០០០​នាក់​ត្រឡប់​ចូល​ដី​ខ្មែរ​វិញ​នៅ​វេលា​ល្ងាច ។

ក្រុម​អាជីវករ​ខ្មែរ​បាន​បញ្ជាក់​ថា នៅ​ដើមឆ្នាំ​២០១៧​នេះ អាជ្ញាធរ​ថៃ​បាន​រឹត​បន្តឹង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ​ដូច​ជា ចាប់​ទំនិញ​និង​ចាប់​អាជីវករ​ខ្មែរ​មួយ​ចំនួន​ដោយ​ចោទ​ថា រំលោភ​កម្មសិទ្ធិបញ្ញា ។ រីឯ​អាជីវករ​ខ្មែរ​នាំ​ត្រី​ចូល​ទៅ​លក់​នៅ​ផ្សារ​ថៃ​នេះ កំណត់​ឱ្យ​បង់​១​គីឡូក្រាម​១២​បាត ហើយ​ពេល​នេះ​ក៏​បាន​កំណត់​ឱ្យធ្វើ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ទៀត ទើប​ឱ្យ​ស្នាក់​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​បាន ។

លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ថ្មី​ៗ​នេះ លោក​បានដឹង​ព័ត៌មាន​ថា អាជ្ញាធរ​ថៃ​បាន​ហៅ​អាជីវករ​ខ្មែរ​ទៅ​អប់រំ​ណែនាំ​ប្រាប់​ពី​ទំនិញ​ដែល​ប៉ះពាល់ និង​រំលោភ​កម្មសិទ្ធិបញ្ញា​ត្រូវ​បញ្ឈប់​ឱ្យ​លក់ដូរ​ក្នុង​ផ្សារ​រុង​ក្លឿ ។ បើ​មាន​ត្រូវ​នាំ​ចូល​មក​ខ្មែរ​វិញ ហើយ​បើ​នៅ​បន្ត​លក់​គេ​នឹង​អនុវត្ត​តាម​ច្បាប់ ។ កន្លង​មក ភាគី​ថៃ​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ​តាម​បន្ទាត់​ព្រំដែន​ធ្វើ​ប័ណ្ណ​ពណ៌​ស៊ី​ជម្ពូ​ទើប​ស្នាក់​នៅ​ធ្វើការ​ងារ​លើ​ទឹកដី​គេ​បាន ៕