ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​គល់ឈើ​ទម្លាក់​ទុក​នៅ​ជិត​ព្រំដែន​បម្រុង​លោត​​ឆត្រ​ឆ្លង​ដែន​ទៅ​​​វៀតណាម(វីដេអូ)

1 ឆ្នាំ មុន
  • ស្វាយរៀង

រថយន្ត​១​គ្រឿង ពាក់​ផ្លា​កលេខ កណ្តាល ៣A-៣២៨១៥ ដឹក​ដើម​ចាមរី ​(​អំពិល​បារាំង​-​​អ្នកស្រុក​ខ្លះ​ហៅ​ចន្ទ​គិរី​)​ ចំនួន​៨គល់ ដែល​មានមុខ​កាត់

ខេត្តស្វាយរៀង ៖ រថយន្ត​១​គ្រឿង ពាក់​ផ្លា​កលេខ កណ្តាល ៣A-៣២៨១៥ ដឹក​ដើម​ចាមរី ​(​អំពិល​បារាំង​-​​អ្នកស្រុក​ខ្លះ​ហៅ​ចន្ទ​គិរី​)​ ចំនួន​៨គល់ ដែល​មានមុខ​កាត់ ខ្លះ​៦​តឹក ខ្លះ​១​ម៉ែត្រ​ប្រវែង​២​ម៉ែត្រ មក​ទម្លាក់​ទុក​នៅ​លើ​ចិញ្ចើមថ្នល់​ចំណុច​ភូមិ​ជៀស​ឫស្សី ឃុំ​កំពង់ចម្លង ស្រុកស្វាយ​ជ្រំ ជិត​ប៉ុស្តិ៍​ព្រំ​ដែន​​យ៉ាំ​ដូង និង​ប៉ុស្តិ៍​ព្រំដែន​ជៀស​ឫស្សី ដែល​សង្ស័យ​បម្រុង​ឆ្លង​ដែនទៅ​ប្រទេស​វៀតណាម ។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ​កន្លង​ទៅ នៅ​ជិត​ខ្លោងទ្វារវត្ត​ជៀស​ឫស្សី ភូមិ​ជៀស​ឫស្សី ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ
ជ្រំ ។

ប្រជាពលរដ្ឋ​និយាយ​ថា កន្លង​មក​មាន​ក្រុម​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដើមឈើ​ធំ​ៗ​មាន​ដើម​ចន្ទ​គិរី​ជា​ដើម ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។ ដោយឡែក នៅ​រសៀល​ថ្ងៃ​នោះ ពេល​រថយន្ត​ដឹក​មក​ដល់​ចំណុច​ផ្លូវបំបែក​ខាងកើត​ខ្លោងទ្វារ​វត្ត​ជៀស​ឫស្សី ដោយ​ឃើញ​មាន​ក្រុម​អ្នក​យក​ព័ត៌មាន​បើករថយន្ត​​តាម​មក​ពីក្រោយ ក៏​ឈប់​រថ​យន្ត​រួច​ស្ទូច​ទម្លាក់​ឈើ​ចុះ រួច​បើករថយន្ត​ចូល​ទៅ​ពួន​នៅ​ក្នុងភូមិ​ជិត​ព្រំដែន​នោះ ។ លុះ​រហូត​ដល់​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដ​ដែល ស្រាប់តែ​ចេញ​មក​ស្ទូច​យក​កំណាត់ឈើ​ដាក់​លើ​រថយន្ត​វិញ ហើយ​បើក​ឆ្ពោះទៅ​ក្រុង​ស្វាយ​រៀង​វិញ​បាត់​ស្រមោល ។

បុរស​ម្នាក់​ដែល​ទំនងជា​អ្នកទិញ​-​លក់​គល់ឈើ​នេះ បាន​ចេញ​មុខ​មក​ប្រាប់​អ្នក​សារព័ត៌មាន​ថា គល់​អំពិល​បារាំង​នេះ​គេ​ប្រមូល​ទិញ​ពី​អ្នក​ស្រុក​ស្វាយ​ជ្រំ និង​តាម​វត្ត​នានា​ក្នុង​ខេត្ត ដឹក​ទៅ​កែ​ច្នៃ​ធ្វើ​តុ ទូ លក់ នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​យើង​សួរនាំ​បញ្ជាក់​ទី​តាំង ស្រាប់តែ​បុរស​នោះ​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​លែង​និយាយ​អ្វី​តទៅ​ទៀត ។

កន្លង​មក គេ​ឃើញ​រថយន្ត​ដឹក​ដើម​ចន្ទ​គិ​រី ចេញពី​ម្តុំ​កៀនស្វាយ ខេត្តស្វាយរៀង ឆ្ពោះ​មក​ខេត្តស្វាយរៀង រួច​ទម្លាក់​នៅ​ជិត​ព្រំដែន​។ បន្ទាប់​មក គេ​ឃើញ​ពួក​ឈ្មួញ​វៀតណាម​មក​ទិញ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម តែ​គេ​មិន​ដែល​ឃើញ​ដឹក​ដើមឈើ​ទៅ​ខេត្តស្វាយរៀង​ហើយ​បន្ត​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​ទេ ។

បច្ចុប្បន្ន គេ​តែង​ឃើញ​ឈ្មួញ​ដឹក​ដើមឈើ​ធំ​ៗ មាន​ដើមឈើ​ប្រណីត ដើម​អំពិល និង​គល់​ឈើ ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នា​ពេល​យប់ ដែល​សង្ស័យ​ជា​ការ​នាំ​ឈើ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ