ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​តឹង កាត់​ធូរ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ៖ មេខ្លោង​គ្រឿងញៀ.ន​ក្នុងស្រុក​អត់​មាន​ជាប់គុក​1​ជីវិត​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀ.ន បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ

រាជធានី​ភ្នំពេញ ៖ នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន បាន​ធ្វើការ​រិះគន់​ខ្លាំង​ៗ លើ​ស្ថាប័ន​តុលាការ ដែល​ដំណើរការ​កាត់ក្ដី​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន គឺ​មិន​ដូច​អ្វី​ដែល​ច្បាប់​បាន​ចែង ព្រោះ​មិនឃើញ​មាន​ជនល្មើស​គ្រឿងញៀន​ណា​ម្នាក់​ជាប់គុក​មួយ​ជីវិត​សោះ ។

ហើយ​បើ​យោង​តាម​ស្មារតី​ច្បាប់​អត់​មាន​កន្លែង​ណា​បន្ធូរ​សោះ គ្រប់​មាត្រា ប៉ុន្តែ​ការ​រឹត​បន្តឹង ដែល​ហៅ​ថា​ទម្ងន់​នោះ ក៏​មិនសូវ​បាន​អនុវត្ត ជា​ពិសេស​លើអ្នក​ដែល​មានទ្រព្យ​សម្បត្តិ អត់​មាន​អ្នក​ណា​ជាប់​មួយ​ជីវិត​ទេ ឃើញ​តែ​១០​ឆ្នាំ​១៥​ឆ្នាំ ក្រោម​២០​ឆ្នាំ ច្បាប់​មើលទៅ​គេ​សរសេរ​ច្បាស់​ណាស់ វា​គ្មាន​កន្លែង​បន្ថយ ។

លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យាន បាន​លើក​សៀវភៅ​ច្បាប់​មួយ​ក្បាល ស្ដី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​បាន​បញ្ជាក់​ថា ច្បាប់​តឹង តែ​មនុស្ស​អ្នក​កាត់​បន្ធូរ ច្បាប់​គេ​សរសេរ​តឹង​មែនទែន យើង​អត់​មានច្បាប់​ប្រហារជីវិត​ទេ តែ​ច្បាប់​ជាប់គុក​មួយ​ជីវិត​នេះ ក៏​មិនមែន​ធូរ​ដែរ ព្រោះ​ឃើញ​ចាប់​ក្នុង​៥​គីឡូក្រាម ៤​គីឡូក្រាម ៣​គីឡូក្រាម អត់​ឃើញ​មាន​អ្នក​ណា​ជាប់គុក​មួយ​ជីវិត​ទេ ។ មេខ្លោង​ធំ​ៗ​ក្នុងស្រុក អត់​មាន​ជាប់​មួយ​ជីវិត​សោះ ជាប់​ត្រឹម​៣​ឆ្នាំ​ចេញ​វិញ ។

បើ​តុលាការ​អនុវត្ត និង​ដោះស្រាយ​ត្រឹមត្រូវ​ដូច​ច្បាប់​ចែង អ្នក​ដែល​ជាប់​បទល្មើស​គ្រឿងញៀន​ធ្ងន់ធ្ងរ ក្រោយ​កាត់ទោស​ហើយ ត្រូវ​តែ​រឹបអូស​ទាំង​ទ្រព្យសម្បត្តិ ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ទាំងអស់ មិនមែន​ដកហូត​តែ​វត្ថុ​តាង ដូច​រាល់​ដងនោះ​ទេ ។

រ​ថ្លែង​ខាងលើ​នេះ​របស់​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន នៅ​ក្នុង​ឱកាស​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ដែល​ក្រសួង​ស្ថាប័ន រាជធានី​-​ខេត្ត គ្រឹះស្ថានឧត្តមសិក្សា តំណាង​វិទ្យុ ទូរទស្សន៍ សមាគម​សិល្បករ​ខ្មែរ សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និយ័ត​ករ​កម្ពុជា ក្រុម​ហុ​៊​ន​ទូរស័ព្ទ​ចល័ត សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា សរុប​ប្រមាណ​ជា​៣៣៥​នាក់ បាន​ចូលរួម​ពិធី​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព និង​ការ​បណ្តុះបណ្តាល​ជន​បង្គោល នៃ​គណៈកម្មការ​ផ្សព្វផ្សាយ​អប់រំ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាពនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ។

លោកនាយ​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​បាន​ថ្លែង​ថា ក្រោយ​ពី​បាន​ទទួល​សេចក្តីសម្រេច​លេខ​០៨​សរ ចុះ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៧ របស់​រាជរដ្ឋាភិបាល​និង​អនុវត្ត​តាម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ក្នុង​ពិធី​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៧​កន្លង​ទៅ ក្រុមការងារ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានខិតខំ​រៀបចំសេចក្តី​ព្រាង​ផែនការ សកម្មភាព​ផ្សព្វផ្សាយ​អប់រំ បង្ការ ការ​ប្រើ​បំពាន​គ្រឿងញៀន ។

គួរ​កត់​សម្គាល់ថា កាលពី​ថ្ងៃ​ទី​១៣ ធ្នូ ២០១៦​កន្លង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​ផែនការ​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់លើក​ទី​១ រយៈពេល​៦​ខែ (​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៧) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ខ្លាំងក្លា​និង​ទទួល​បាន​លទ្ធផល​ល្អ​ឡើង​ថែម​ទៀត ៕