ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូច​តែ​ខ្លាំង​!! កុមា​រា សា​រុំ បញ្ញា​ស័ក្ក ធ្វើ​ឱ្យ​គណៈ​កម្ម​ការ​ដណ្ដើម​គ្នា​ព្រាត​ស្ទើរ​ផ្អើល​ឆាក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

ជា​ការ​ពិត​ណាស់ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ គឺ​ជាស​ប្ដា​ហ៍​ដំបូង​របស់​កម្ម​វី​ធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice kids Cambodia រដូវ​កាល​ទី​៣ វគ្គ Blind Auditions ស​ប្តា​ហ៍​ទី​១ ហើយ​កុមា​រា​ដែល​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​បាន​គឺ​មាន

រាជធានី​ភ្នំពេញ ៖ ជា​ការ​ពិត​ណាស់ កាលពី​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ​នេះ គឺ​ជាស​ប្ដា​ហ៍​ដំបូង​របស់​កម្ម​វី​ធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice kids Cambodia រដូវ​កាល​ទី​៣ វគ្គ Blind Auditions ស​ប្តា​ហ៍​ទី​១ ហើយ​កុមា​រា​ដែល​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​បាន​គឺ​មាន​ចំនួន​៨​រូប​តែ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ក្នុង​នោះ​យើង​សង្កេត​ឃើញ​កុមា​រា​មួយ​រូប ដែល​ជា​បេក្ខជន​ជើង​ខ្លាំង​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន គឺ​កុមា​រា សា​រុំ បញ្ញា​ស័ក្ក​។ កុមា​រា សា​រុំ បញ្ញា​ស័ក្ក មាន​អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦ នៅ​សាលា​អន្តរជាតិ ប្រាយ​ថា​ម រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

អ្នក​ដែល​ជំរុញ និង​លើកទឹកចិត្ត​អោយមក​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​នេះ កុមា​រា សា​រុំ បញ្ញា​ស័ក្ក បាន​និយាយ​ថា «​អ្នក​ដំបូង គឺជា​ម៉ាក់​ប៉ា​របស់​គេ​ផ្ទាល់​តែ​ម្ដង​។ អ្នក​បន្ទាប់​មក​ក្រៅពី​ប៉ា​ម៉ាក់ គឺ​លោកតា លោកយាយ បងប្អូន មិត្តភក្តិ និង​មនុស្ស​ជុំវិញ​ខ្លួន​ទាំងអស់ ព្រោះ​ពួក​គាត់​បាន​មើលឃើញ​ពី​សមត្ថភាព​ដ៏​លេចធ្លោ​របស់​កុមា​រា​រូប​នេះ​»​។

តូច​តែ​ខ្លឹម​ពិតមែន មិន​ទាន់​ចូល​ដល់​ការ​ប្រឡង​ចម្រៀង និង​បង្ហាញ​សមត្ថភាព​ផង កុមា​រា​តូច​ច្រ​ឡឹ​ក សា​រុំ បញ្ញា​ស័ក្ក បាន​បង្ហាញ​ក្ដី​សង្ឃឹម​របស់​ខ្លួនឯង រហូត​ស្ទើរតែ​មួយ​១០០% ទៅ​ហើយ ជាមួយ​កម្លាំងចិត្ត និង​ក្ដី​សង្ឃឹម​ពី​ប៉ា ម៉ាក់ លោកតា លោកយាយ និង​បងប្អូន រួម​ទាំង​មនុស្ស​ជុំវិញ​ខ្លួន​។ បញ្ញា​ស័ក្ក បាន​សន្យា​ជាមួយ​ម៉ាក់​របស់​គេ​ថា នឹង​ធ្វើ​អោយ​គណៈកម្មការ​ទាំង​៣​រូប គោះ​ប៊ូ​តុង​អោយ​គេ​ទាំង​៣​នាក់ ដើម្បី​អាច​ឡើង​ទៅ​កាន់​វគ្គ​បន្ត​អោយ​ទាល់តែ​បាន ។

ដោយឡែក គ្រប់យ៉ាង​ពិតជា​ដូច​ការ​រំពឹង​ទុក​របស់​កុមា​រា​រូប​នេះ​ប្រាកដ​មែន ក្នុង​រាត្រី​ដ៏​អស្ចារ្យ ម្សិលមិញ​នេះ កុមា​រា សា​រុំ បញ្ញា​ស័ក្ក អាច​ឆក់​យក​បេះដូង​គណៈកម្មការ​ទាំង​៣​រូប អោយ​គោះ​ប៉ូ​តុង​យក​រូបគេ​ភ្លាម​ៗ និង​ដណ្ដើម​គ្នា​យក​ធ្វើ​ជា​កូនក្រុម​ព្រាត​តែ​ម្ដង​។

មួយទៀត កុមា​រា​រូប​នេះ អាច​ខាប​យកចិត្ត​ទស្ស​និ​ជន​បាន​យ៉ាង​ងា​.​យ​ស្រួល ដែល​អ្នក​ទៅ​ទស្សនា​ផ្ទាល់​រំជួលចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កុមា​រា​រូប​នេះ ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​ជំងឺ​ខ្វះ​អ្នក​ថែ​» ខណៈ​សំឡេង​ហូរ​សាទរ​ជូន បញ្ញា​ស័ក្ក ឡើង​កក្រើក​ពេញ Studio តែ​ម្ដង​។ រីឯ​អ្នក​ទស្សនា​តាម​ការ​ឡាយ បង្ហាញ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សមត្ថភាព​របស់​កុមា​រា​រូប​នេះ និង​មានការ​ជូនពរ​យ៉ាងច្រើន​លើសលប់​អោយ​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទៀត​។

តាម​រយៈ​ការ​ឡាយ​ផ្ទាល់​នោះ កុមា​រា សា​រុំ បញ្ញា​ស័ក្ក ដែល​ជា​បេក្ខភាព កម្ម​វី​ធី​ប្រឡង​ចម្រៀង​កុមារ​លំដាប់​ពិភពលោក The Voice kids Cambodia រដូវ​កាល​ទី​៣ ពិតជា​សាក​សម​នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ពិតមែន ព្រោះ​សមត្ថភាព​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​ពិតជា​ល្អ​ខ្លាំង សម្លេង​ប្រៀប​បីដូច​ជា​មនុស្ស​ធំ​តែ​ម្ដង ខណៈ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​ជំងឺ​ខ្វះ​អ្នក​ថែ​» នេះ មិន​ងា​.​យ​ស្រួល​ក្នុង​ការយ​កមក​បកស្រាយ​ប៉ុន្មាន​ឡើយ ស្រែក​ក៏​ស្រែក តឹង​ក៏​តឹង លើ​ដាក់​តាម​ភ្លេង​រឹង​តែ​មិន​ងា​.​យ​ស្រួល តែ​កុមា​រា​វ័យ​១៣​ឆ្នាំ អាច​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ បាន​យ៉ាង​រលូន ជាមួយ​សមត្ថភាព​ក្នុង​ការ​បង្ហាញ​កាយវិការ​យ៉ាង​រស់​រវើក​។

រឿង​មួយទៀត អ្វី​ដែល​គួរ​អោយ​ចាប់អារម្មណ៍​នោះ ក្រៅពី​សមត្ថភាព​ក្នុង​ការ​បកស្រាយ​បទ​ចម្រៀង​កាយវិការ​រស់​រវើក​ហើយ​នោះ រូប​សម្រស់​កុមា​រា​វ័យ​អាយុ​១៣​ឆ្នាំ​រុ​ប​នេះ ទាំង​ការ​លេង​ស្ទា​យ​តុបតែង​ខ្លួន ចេញ​មក​ដូច​តារាចម្រៀង​អាជីព រហូត​ធ្វើ​អោយ​គណៈកម្មការ​ទាំង​៣​រូប​សរសើរ​មិន​ដាច់​ពី​មាត់​ឡើយ ជា​ពិសេស​អ្នកគាំទ្រ គឺ​សរសើរ​មិន​ដាច់​ពី​មាត់​តែ​ម្ដង​។ ចំណុច​ពិសេស​មួយទៀត កុមា​រា​រូប​នេះ ពិតជា​ប្រជាប្រិយ​ខ្លាំង​ណាស់ កាយវិការ​រស់​រវើក​លើកដៃ​សមពះ​អរគុណ​ទស្ស​និ​ជន និង​អ្នកគាំទ្រ ជាមួយ​ស្នាមញញឹម​បិត​មាត់​មិន​ជិត និង​កាយវិការ​គួរ​អោយ​ស្រលាញ់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កុមារ​ដែល​អាច​ឆ្លង​ផុត​វគ្គ Blind Auditions ទាំងអស់​គឺ​៨​នាក់ ក្នុង​នោះ​ស្រី​៦ និង​ប្រុស​២​នាក់​តែ​ប៉ុណ្ណោះ​។ ក្នុង​នោះ​មានឈ្មោះ​ដូច​ជា ៖ កុមា​រា សា​រុំ បញ្ញា​ស័ក្ក​, កុមា​រា រ៉ុ​ម សេរីភាព​, កុមារី កែវ ហ្សា​ណា​, កុមារី អ៊ូ​ឆេ​ង​មួយ​, កុមារី យី​ម រ៉ា​នី​, កុមារី ឌី ស្រី​ដាវ​, កុមារី ពិសី ស្រី​នី​ន និង​កុមារី ទេព ស៊ន​មួយ​លី​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ