ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ នឹងទទួលបានសេវាថែទាំសុខភាព
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េនឹងបានទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េនឹងបានទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃ
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េនឹងបានទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺជូនដោយឥតគិតថ្លៃ បន្ទាប់ពីមានការជួយជ្រោមជ្រែងរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការជាចាំបាច់ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការថែរក្សាសុខភាពជូនប្រជាជនខ្មែរ ដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧នេះ។
ក្រុមការងារស្ថានទូតដឹកនាំដោយ លោក ឡុង ឌីម៉ង់ បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នារវាងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ជាមួយនឹងសមាគមគ្រូពេទ្យទីក្រុងសេអ៊ូល ដឹកនាំដោយលោកស្រី Kim Sook Hee ប្រធានសមាគម នៅមជ្ឈមណ្ឌលសមាគម នាទីក្រុងសេអ៊ូល ស្ដីអំពីការពិនិត្យប្រឹក្សាយោបល់ និងព្យាបាលដោយឥតគិតថ្លៃ ឬក្នុងតម្លៃទាបក្នុងករណីជំងឺធ្ងន់ធ្ងរ ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា អនុស្សរណៈយោគយល់ និងចុះហត្ថលេខាជាថ្មីរៀងរាល់ពីរឆ្នាំម្ដង ហើយជាជំហានដំបូងនេះ ប្រជាពលរដ្ឋខ្មែរអាចមកទទួលសេវាពិនិត្យ និងព្យាបាលនៅទីក្រុងសេអ៊ូល និងជាជំហានបន្ទាប់នឹងពង្រីកដល់ខេត្តដែលមានសាខារបស់សមាគមគ្រូពេទ្យទីក្រុងសេអ៊ូល៕
ចែករំលែកព័តមាននេះ