ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាណិតស្ទើរស្រក់ទឹកភ្នែក ! លោកយាយ​អាយុ​៧០​ឆ្នាំ​ដើរ​រើស​អេ​ត​ចាយ​យក​លុយ​ចិញ្ចឹម​ចៅ​កំព្រា

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ពិតជា​គួរ​ឱ្យ​អាសូរ​ដល់​លោកយាយ​ណាស់​មាន​អាយុ​៧០​ឆ្នាំទៅ​ហើយ​បែរជា​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ខ្លួន និង​ចៅ​ដោយ​ការ​ដើរ​រ​អេ​ត​ចាយ​ក្រោម​កំ​ដៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​មិន​ដូច​មនុស្ស​ចាស់​ដទៃ​ដែល​មានកូន​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្តល់​ជំរក និង​រស់នៅ​គ្រា​ជីវិត​ចុង​ក្រោយ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​គួរ​ឱ្យ​អាសូរ​ដល់​លោកយាយ​ណាស់​មាន​អាយុ​៧០​ឆ្នាំទៅ​ហើយ​បែរជា​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ខ្លួន និង​ចៅ​ដោយ​ការ​ដើរ​រ​អេ​ត​ចាយ​ក្រោម​កំ​ដៅ​ថ្ងៃ​ដ៏​សែន​ក្តៅ​មិន​ដូច​មនុស្ស​ចាស់​ដទៃ​ដែល​មានកូន​ចិញ្ចឹម​បីបាច់​ថែរក្សា​ផ្តល់​ជំរក និង​រស់នៅ​គ្រា​ជីវិត​ចុង​ក្រោយ ។ ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​នៅ​ផ្សារ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​ពង់​ស្ពឺ លោកយាយ មីន អាយុ​៧០​ឆ្នាំ​បាន​រៀបរាប់​ថា លោកយាយ​មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

លោកយាយ​បាន​បន្ត​រៀបរាប់​ថា គ្រួសារ​លោកយាយ​បាន​ស្លាប់​ចោល​រាប់​ឆ្នាំ​មក​ហើយដោយ​បន្សល់​ទុក​កូនប្រុស​ម្នាក់​រស់នៅ​ជាមួយ​លោកយាយ ហើយ​នៅ​ឆ្នាំ​២០០០​គេ​មាន​ប្រ​ព​ន្ឋ​បង្កើត​បានកូន​ប្រុស​ម្នាក់​រហូត​កូន​អាយុ​៥​ឆ្នាំ រួច​កូនលោក​យាយ​ក៏​នាំ​ប្រ​ព​ន្ឋ​ទៅ​រកស៊ី​នៅ​ជាយ​ដែន​ដោយ​ទុក​កូនប្រុស​ឱ្យ​រស់នៅ​ជាមួយ​លោកយាយ​ចិញ្ចឹម​រហូត​មក​ដល់​សព្វថ្ងៃ ។ លោកយាយ​បន្ត​ថា តាំងពី​កូនប្រុស​លោកយាយ​នាំ​ប្រពន្ធ​ចេញ​ទៅ បន្ទុក​រ៉ាប់រង​ចៅ​ត្រូវ​ធ្លាក់​មក​លើ​លោកយាយ​ទាំងស្រុង ដោយសារ​តែ​ជីវភាព​ខ្វះខាត​ណាមួយ​វ័យ​ក៏​កាន់តែ​ជរា​ផង​នោះ លោកយាយ​មិន​អាច​ប្រកបការងារ​ចិញ្ចឹមជីវិត​អ្វី​បាន​ឡើយ​គឺ​មាន​តែ​ជ្រើសរើស​យក​របរ​ដើរ​រើស​អេ​ត​ចាយ​នេះ​ដើម្បី​ចិញ្ចឹម​ចៅ ។ 

ចំពោះ​ប្រាក់​កម្រៃ​បាន​មក​ក្នុង​១​ថ្ងៃ​ត្រឹម​៥.០០០​រៀល​ទៅ​៧.០០០​រៀល​តែ​ប៉ុណ្ណោះ ប្រាក់​ទាំងនេះ​លោកយាយ​ត្រូវ​យក​ទៅ​ទិញ​អង្ក និង​ម្ហូប ហើយ​នៅ​សល់​បន្តិចបន្តួច​ទុក​ឱ្យ​ចៅ​ទៅ​រៀន ។ មាន​ថ្ងៃ​ខ្លះ​រើស​អត់​បាន​ត្រូវ​នាំ​ចៅ​ដេក​អត់បាយ​ក៏​មាន​ដែរ ហើយ​ពេល​ខ្លះ​ក៏​បាន​អ្នក​ជិតខាង​ចិត្តល្អ​យក​បាយ​ជូន​ម្តងម្កាល​ដែរ​ទើប​មាន​កម្លាំង​ដើរ​រើស​អេ​ត​ចាយ​បន្ត​រក​ប្រាក់​មក​ចិញ្ចឹមជីវិត​លោកយាយ និង​ចៅ ។

លោកយាយ មីន បាន​រៀបរាប់​ទៀត​ថា រាល់ថ្ងៃ​លោកយាយ​អាណិត​ចៅប្រុស​ខ្លាំង​ណាស់ ព្រោះតែ​ចង់​ជួយ​លោកយាយ​ពេល​សម្រាក​ពី​ការ​រៀនសូត្រ​គេ​ក៏​ដើរ​រើស​អេ​ត​ចាយ​ដើម្បី​យក​លុយ​មក​ជួយ​ជីវភាព​ដែរ ។ ជាង​នេះ​ទៅ​ទៀក​លោកយាយ​បាន​ផ្តាំ​ទៅ​កូនប្រុស បើ​កូន​បានឃើញ​កាសែត​ចុះ​ផ្សាយ​ហើយ​សូម​នាំ​ប្រពន្ធ​វិល​មក​ផ្ទះ​វិញ​ផង ព្រោះ​ផ្ទះ​ដែល​រស់នៅ​សព្វ​ថ្ងៃនេះ​ជញ្ជាំង និង​ដំបូល​ធ្លុះធ្លាយ​អស់ហើយ​នៅ​ខែវស្សា​វិញ​ទឹក​លិច​គ្មាន​កន្លែងដេក​ឡើយ ព្រោះតែ​ផ្ទះ​គេ​ជុំវិញ​បាន​នាំ​គ្នា​ចាក់​ដី​ព័​ទ្ឋ​ជុំវិញ​អស់ហើយ សូម​កូន​វិល​វិញ​ឱ្យ​ម្តាយ​បានឃើញ​មុខ​គ្រា​ជីវិត​ចុង​ក្រោយ​ផង ព្រោះ​ម្តាយ​រស់​មិន​បាន​យូរ​ទៀយ​ទេ ។

លោកយាយ មីន បាន​លើក​ម្រាមដៃ​ដប់​សំពះ​ដល់​អស់លោក​សប្បុរស​ទាំងឡាយ​មេត្តា​ជួយ​ឧបត្ថម្ភ​ស្បៀងអាហារ​ដល់​លោកយាយ​បាន​ហូប​ឆ្ងាញ់​ខ្លះ​ផង ព្រោះ​លោកយាយ​មិន​ដែល​មាន​របស់​ហូប​ឆ្ងាញ់​ឡើយ ។ ដោយ​ក្តី​អាណិតអាសូរ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ស្ពឺ​បាន​ជូន​នូវ​ទឹក​សុ​ទ្ឋ​មួយ​ដប គោ​ជល់​១​កំប៉ុង និង​ប្រាក់​ចំនួន​៥០.០០០​រៀល​ដល់​លោកយាយ​ទុក​គ្រាន់​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​ផង​ដែរ ៕