ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពងមាន់​កុំ​ជល់​ថ្ម

7 ឆ្នាំ មុន

ធ្វើ​នយោបាយ​…​ឬ​ធ្វើ​មេដឹកនាំ​គណបក្ស​មាន​គោលបំណង​ចង់​ដឹកនាំ​ប្រទេស ប្រ​សិន​បាន​ឈ្នះ​ដោយ​ការ​បោះ​ឆ្នោត​…​ឱ្យ​តែ​ឈ្នះ

ធ្វើ​នយោបាយ​…​ឬ​ធ្វើ​មេដឹកនាំ​គណបក្ស​មាន​គោលបំណង​ចង់​ដឹកនាំ​ប្រទេស ប្រ​សិន​បាន​ឈ្នះ​ដោយ​ការ​បោះ​ឆ្នោត​…​ឱ្យ​តែ​ឈ្នះ ។

ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ សេរីនិយម​ពហុបក្ស ត្រូវ​តែ​មាន​បំណង​បែប​ខាងលើ​…​ទោះ​ត្រូវ​ចំណាយ​អស់​ប៉ុន្មាន​ក៏​អស់​ទៅ​…​តាម​លទ្ធភាព​ដែល​មាន​…​ឱ្យ
តែ​ឈ្នះ ។​ទោះ​ត្រូវ​វ៉ៃ​…​ទោះ​ត្រូវធ្វើ​អន់​ក៏​ដោយ​ក៏​ធ្វើ​ដែរ​…​ដើម្បី​ឆ្ពោះទៅ​រក​ជ័យជម្នះ​…​ធ្វើ​ចាញ់​ដើម្បី​ឈ្នះ​…​ធ្វើ​ឈ្នះ​ដើម្បី​ឈ្នះ​…​។ បើ​ធ្វើ​ឫក​កោង​…​ធ្វើ​ឫក​ឈ្នះ​ដើម្បី​ចាញ់​សូមកុំ​ធ្វើ !

កុំ​ភ្លេច​ថា​កម្ពុជា ជា​កោះសន្តិភាព​…​កោះសន្តិភាព​នេះ​បាន​មក​ដោយសារ​នយោបាយ​ឈ្នះ​…​ឈ្នះ​…​របស់​តេ​ជោ​សែន​…​។ ខ្មែរក្រហម​រលំរលាយ​…​មិនមែន​ដោយសារ​អ៊ុ​ន​តាក់​ទេ ! អ៊ុ​ន​តាក់​ចប់​បេសកកម្ម​នៅ​កម្ពុជា​…​ពេល​នោះ​ខ្មែរក្រហម​នៅ​មាន​អង្គការ​ចាត់តាំង​…​នៅ​មាន​កម្លាំង​វាយប្រហារ ហ៊ុន សែន នៅឡើយ​ទេ​…​។

នយោបាយ​ឈ្នះ​…​ឈ្នះ​…​របស់​តេ​ជោ​សែន បាន​អូស​ទាញ​យក​មេ​ខ្មែរក្រហម​ក្បាលរឹង​ទាំងឡាយ​…​មាន​អៀង សារី ខៀវ សំ​ផ​ន​, នួន ជា​, តា​ម៉ុ​ក​ឱ្យ​រលំរលាយ​…​រហូត​ដល់​កម្ពុជា​ទាំងមូល​ក្លាយជា «​កោះសន្តិភាព​» និង​ទទួល​បាន​ឈ្មោះ​ថា តេ​ជោ​សែន​ជា​«​ស្ថាបនិក សន្តិភាព​» នៅ​កម្ពុជា​ទៀត​ផង​…មានឈ្មោះ​ជា​ប្រវត្តិសាស្ត្រ​ប៉ុណ្ណឹង​ហើយ​…​ឱ្យ​ចាញ់​ម៉េច​បាន​ទៅ ? !

សម័យកាល​នេះ ស្រួល​ដូច​បក​ចេក​…បក្ស​ប្រឆាំង​មួយ​ដែល​ធ្វើ​នយោបាយ គ្មាន​ទិស​ដៅ​…​ជា​បក្ស​ដែល​មេដឹកនាំ​មាន​គោល​ជំហរ​ឃ្លីងឃ្លោង​…​មាន​សកម្មភាព​ស្មោ​គគ្រោក គ្មាន​អនាម័យ​…​មិន​អាច​ក្លាយជាជើង​ខ្លាំង​…​មិន​អាច​ផ្តួល​នយោបាយ​របស់​តេ​ជោ​សែន​បាន​ទាំងស្រុង​ឡើយ​…​។

មជ្ឈដ្ឋាន​ទូទៅ​នៅ​កម្ពុជា​…​បាន​មើលឃើញ​យូរហើយ​…​អ្នក​ខ្សោយ​កុំ​ចង់​លេង​ជាមួយ​អ្នក​ខ្លាំង​…​។ ចាស់​ៗ​បាន​ចារ​ទុក​ថា​…​ពងមាន់​កុំ​ជល់​នឹង​ថ្ម​…​។ ថ្ម​បាន​ត្រឹមតែ​ប្រឡាក់​ប៉ុណ្ណោះ​…​ចំណែក​ពងមាន់​បែក​ខ្ចាយ​…​បែកបាក់​រូបរាង​កាយ រក​ផ្គុំ​គ្នា​អត់​បាន ។

នយោបាយ​ទឹក​ចុង​ក្រោយ​នេះ​…! ជា​នយោបាយ​ទឹក​បី​យក​ទឹក​មួយ​…«​មាន​សែន​អត់​ស៊ី​»​កើត​មាន​យ៉ាង​ពិតប្រាកដ​…​ប៉ុន្តែ​សង្ស័យ «​មាន​សែន​មា​នខា​» មក​ជំនួស​វិញ​…​។ បើ​ដូច្នោះ​មែន ទុក​ឱ្យ​«​ស៊ី​»​ក្អួត​ឈាម​ហើយ​…

មាន​តែ​ផ្លូវ​មួយ​នេះ​ទេ ដែល​បក្ស​ប្រឆាំង​គួរ​ស្វាគមន៍​…​ក្រែង​មាន​កៅអីអង្គុយ​ខ្លះ​ក្នុង​រដ្ឋសភា​…​ជា​ជាង​នាំ​គ្នា​ទៅ​អង្គុយ​សរសេរ​កាសែត​ឥតប្រយោជន៍​…​ហេ ! ហេ !
                      អា​ឡេវ