ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​​ស្តាយ! ​បាត់បង់លោកតា​​វិចិត្រករ​ស្ថាបនា​រូប​លោកតា​​ដំបង​​គ្រញូង​​​ហើយ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​ឱ្យ​​ដឹង​ថា លោក​​ផូ សុង​ហេង វិចិត្រក​រអ្នក​ស្ថាបនា​រូបសំណាក​លោកតា​ដំបង​គ្រ​ញូ​ង​ដ៏​ល្បី​ល្បាញ​​ក្នុង​ខេត្តបាត់ដំបង បាន​ទ​ទួល​មរណ​​ភាព​កាលពី​​ម៉ោង០​៦​ព្រឹក​ថ្ងៃ​ទី​០៨ មីនា នេះ ដោយសារ​ជំងឺ​ដាច់​​សរសៃ​​ឈាម​ខួរ​​
ក្បា​ល ​។

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​ផូ សុង​ហេង វិចិត្រករ​អ្នក​ស្ថាបនា​រូបសំណាក​លោកតា​ដំបងគ្រញូង​ដ៏
ល្បីល្បាញ​ក្នុង​ខេត្តបាត់ដំបង បាន​ទទួលមរណភាព​កាលពី​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៨ មីនា នេះ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល ។

លោក​ផូ សុង​ហេង បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៧៥​ឆ្នាំ មាន​ភរិយា​ឈ្មោះ​វ៉ា​ត អ៊ា​ង អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតន​: ក្រុង​បាត់ដំបង ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​លោក​ទទួលមរណភាព​នោះ នៅ​យប់​ថ្ងៃ​ទី​០៧ មីនា លោក​ផូ សុង​ហេង បាន​រអិល​ដូ​ល​សន្លប់​នៅ​ក្នុង​បន្ទប់ទឹក ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ទាំង​យប់ ។ ប៉ុន្តែ​ដោយសារ​សម្ពាធ​ឈាម​ឡើង​ដល់​កម្រិត​ចូល​ក្នុង​ខួរក្បាល ដែល​គ្រូពេទ្យ​មិន​អាច​ជួយ​បាន ទើប​ក្រុម​គ្រួសារ​សម្រេច​ដឹក​មក​កាន់​លំនៅ​ឋាន​វិញ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨​មីនា លោក​ក៏​បាន​ទ​ទូល​មរណភាព​តែ​ម្តង​។

គួរ​បញ្ជាក់​ថា លោក​ផូ សុង​ហេង ត្រូវ​គេ​ស្គាល់​ថា ជា​វិចិត្រករ​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​ក្នុង​ខេត្តបាត់ដំបង ។ លោក​គឺជា​វិចិត្រករ​ផ្នែក​សូន្យ​រូប ហើយ​ក៏​ជា​អ្នក​ស្ថាបនា​រូបសំណាក​លោកតា​ដំបងគ្រញូង ដែល​ជាទី​សក្ការៈ​ពូកែ​សាក​សិទ្ធ និង​ជា​និម្មិតរូប​នៃ​ខេត្តបាត់​ដំបង​​​ផង​ដែរ ។ មិនតែប៉ុណ្ណោះ លោក​ក៏​ធ្លាប់​ឆ្លាក់​ក្បាច់រចនា​នៅ​អគារ​មួយ​ចំនួន នៅ​ក្នុង​បរមរាជវាំង​ទៀត​ផង តែ​ពេល​នេះ​លោក​បាន​លាចាក​លោក​ហើយ ។