ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន​ ៖ ស្ត្រី​ខ្មែរ​១៥១​នាក់​ចូលរួម​រក្សា​សន្តិភាព​នៅ​ប្រទេស​នានា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍ថា​ កងកម្លាំងស្រ្តីចំនួន១៥១នាក់ ​ក្នុងចំណោមកងទ័ពចំនួន ៤,១៧៧នាក់ បានត្រូវ​​

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កងកម្លាំង​ស្ត្រី​ចំនួន​១៥១​នាក់ ក្នុង​ចំណោម​កងទ័ព​ចំនួន ៤,១៧៧​នាក់ បាន​ត្រូវ​បញ្ជូន​ទៅ​ថែរ​រក្សាសុខ​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ជ្រក​ក្រោម​ទង់​អង្គការសហប្រជាជាតិ ដូច​ជា​ប្រទេស​ស៊ូ​ដង់ សូ​ម៉ា​លី និង​អាហ្វ្រិក​កណ្តាល​ជាដើម​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​កាស​ដែល​សម្តេច​និង​សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន អញ្ជើញ​ចូលរួម​អបអរសាទរ​ទិវា​០៨ មីនា ខួប​លើក​ទី​១០៦ ទិវា​នារី​អន្តរជាតិ នៅ​សាល​មហោស្រព​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​០៨ មីនា ២០១៧ ក្រោម​ប្រធាន​ប្រធាន «​ស្ត្រី​ដើម្បី​សន្តិភាព និង​វឌ្ឍនភាព​» ។

ក្នុង​កាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្នើ​ឲ្យ​មានការ​ដាក់​បេក្ខភាព​ស្ត្រី ជា​អគ្គមេបញ្ជាការ​រង ជា​នាយសេនាធិការរង ទន្ទឹម​នោះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ នៅ​តាម​បណ្តា​ខេត្ត ក៏​គូរ​មាន​ស្ត្រី ឈរ​នៅ​តំណែង​រង​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា​សម្តេច បាន​ស្នើ​ឲ្យ​ស្រី​ទាំងអស់​ពង្រឹងសមត្ថភាព​ខ្លួន​ដើម្បី​កាន់​នូវ តំណែង​ធំ​ៗ​ទាំង​អស់នោះ​។

បើ​តាម​សម្តេច​តេ​ជោ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួច​ហើយ នូវ​ការ​កំណត់​ឲ្យ​មាន​អភិបាលរង​ខេត្ត​ជា​ស្ត្រី តែ​បច្ចុប្បន្ន​មិន​ទាន់​មាន​អភិបាលខេត្ត ឬ អភិបាល​រាជធានី​ជា​ស្ត្រី​នៅឡើយ និង​ស្នើ​ឲ្យ​មានការ​រៀបចំ​កំណត់​ខេត្ត​ណាមួយ​ដាក់​ស្ត្រី​ជា​អភិបាលខេត្ត ហើយ​បើ​បាន​ពីរ​ខេត្ត​រឹតតែ​ល្អ​។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី  ក៏​ជំរុញ​ឲ្យ​ដាក់​បេក្ខភាព​ស្ត្រី​ក្នុង​តួនាទី​សំខាន់​ៗ​នៅ​តាម​ក្រសួង ស្ថាប័ន​នានា​របស់​រដ្ឋ​ផង​ដែរ​និង​ក៍បាន​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ដាក់​កញ្ចប់​ថវិកា​ដើម្បី​លើ​កម្ពស់​សមភាព​យេ​ន​ឌ័​រ​នៅ​កម្ពុជា​៕