រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមអ្នកដើរហាត់ប្រាណពេលព្រលឹម ប្រទះឃើញចង.កលើដើមស្វាយមុខផ្ទះគេ បង្កឱ្យភ្ញាក់ផ្អើលពេញភូមិ កើតឡើងកាលពីវេលាម៉ោង០៤ព្រឹកថ្ងៃទី០៨ មីនា ស្ថិតត្រង់ចំណុចមុខផ្ទះលេខ៤១ ផ្លូវ៦០០ ភូមិ៤៥ ក្រុម១០ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
ប្រភពឱ្យដឹងថា បុរសចង.កសម្លាប់ខ្លួន មិនស្គាល់អត្តសញ្ញាណទេ អាយុជិត៣០ឆ្នាំ ស្លៀកខោខូវប៊ូយ ពណ៌ខៀវជើងវែង សំបុរខ្មៅ សក់រួញ ពាក់អាវក្រឡាការ៉ូ ពណ៌.សឆ្នូតទឹកសមុទ្រ លើដើមទ្រូងខាងស្ដាំមានសាក់រូបក្បាលខ្លា ។
យោងតាមសាក្សីពីក្រុមអ្នកហាត់ប្រាណពេលព្រឹកម្នាក់ សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងក្រុមអ្នកហាត់ប្រាណផ្សេងទៀត បានរត់ហាត់ប្រាណជារៀងរាល់ព្រឹក តាមបណ្ដោយផ្លូវបេតុងខាងលើ ។ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញស្បែកជើងជនរងគ្រោះម្ខាង បាននៅលើផ្លូវបេតុងនោះ ហើយបន្ទាប់មកពួកគាត់មានការងឿងឆ្ងល់ថា អ្នកណាយកស្បែកជើងមកចោលនៅទីនេះ ហើយគាត់ក៏បានដើររកស្បែកជើងម្ខាងទៀត ។ ខណៈកំពុងដើររក ស្រាប់តែប្រទះឃើញបុរសនេះបានចង.កនឹងអាវរបស់គេទៅនឹងមែកស្វាយ ដែលមានទំហំប៉ុន.កដៃ មានកម្ពស់ផុតពីដីមិនដល់មួយម៉ែត្រផង ទើបរត់ទៅជូនដំណឹងដល់សមត្ថកិច្ចមូលដ្ឋានតែម្តង ។
បើតាមប្រភពពីសន្តិសុខសណ្ឋាគារ ឈ្មោះមាស សុផល អាយុ៤៣ឆ្នាំ ឱ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញជនរងគ្រោះខាងលើ នៅវេលាម៉ោង១០យប់ថ្ងៃទី០៧ មីនា បានដើរកាត់ផ្លូវនេះ ហើយក្នុងដៃមានកាន់យួរដបស្រា២ដប ថែមទាំងបានដើរទៅលេងឆ្កែដែលដេកនៅស្ងៀមឱ្យព្រុសថែមទៀតផង។ ហើយគាត់ក៏នឹកក្នុងចិត្តគាត់ថា យី! បុរសនេះឆ្កួតទេអី មកលេងឆ្កែនៅស្ងៀមឱ្យព្រុសទៅវិញ ។
ចែករំលែកព័តមាននេះ