ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ពិនិត្យ​កា​ស៊ីណូ ពិភព​ថ្មី​ ​នៅ​ក្រុង​បា​វិត សង្ស័យ​បើក​ឱ្យ​ខ្មែរ​ចូល​លេងល្បែ.ង

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​

ខេត្តស្វាយរៀង​ ៖ ​លោក​ម៉ែ​ន អេ​ង អភិបាលរង​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ក្រុមការងារ​សមត្ថកិច្ច ចុះ​ត្រួតពិនិត្យ​ទីតាំង​លេងល្បែង​បក្សី​កីឡា (​ជល់​មាន់​) នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី សង្ស័យ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែ.ង​ ។​ ករណី​ចុះ​ត្រួតពិនិត្យ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១​ តុលា​ ឆ្នាំ​២០២២ នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី ​ក្រុង​បា​វិត​។​

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា កា​ស៉ី​ណូ ពិភព​ថ្មី​(New World )​មាន​បង្កប់​ល្បែ.ង​ជល់​មាន់ ល្បែ.ង​អន​ឡាញ បៀរ​អាប៉ោង ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ ទើប​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង​បញ្ជាឲ្យ​លោក​អភិបាលរង​ខេត្ត​ ដឹកនាំ​កម្លាំង​ក្រុម​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ក្នុង​ទីតាំង​កា​ស៊ីណូ​ពិភព​ថ្មី​នេះ​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​លទ្ធផល ពុំ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ទេ​។​

ទាក់ទិន​ករណី​នេះ​ដែរ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​ចុះ​ត្រួតពិនិត្យ​ក្រុមការងារ​បាន​ពិនិត្យ​ឃើញ​ថា ​៖ ១-ទីតាំង​ល្បែ.ង​បក្សី​កីឡា (​ជល់​មាន់​) ស្ថិត​នៅ​ខាងក្នុង​បរិវេណ​កា​ស៊ីណូ New World ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD មាន​ជនបរទេស​ចូល​លេង​។

២-ក្រុមហ៊ុន​កា​ស៊ី​ណូ New World មាន​អាជ្ញា​បណ្ណ​ត្រឹមត្រូវ ដែល​មាន​សុពលភាព​រហូត​ដល់​ឆ្នាំ​២០២៦ ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន គណៈកម្មការ​គ្រប់គ្រង​ល្បែ.ង​ពាណិជ្ជកម្ម​កម្ពុជា

៣-ទីតាំង​ល្បែ.ង​បក្សី​កីឡា ពុំ​មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង ដូច​ជា​ការ​ចុះ​ផ្សាយ​ទេ

៤-អ្នកគ្រប់គ្រង​ទីតាំង​ល្បែ.ង​បក្សី​កីឡា បាន​បញ្ជាក់​ថា ពុំ​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​ទេ ហើយ​ក្រុមហ៊ុន​បាន​បិទ​បម្រាម​នៅ​ទីតាំង​របស់​ខ្លួន ប៉ុន្តែ​នៅ​ទីតាំង​របស់​ខ្លួន​មាន​បុគ្គលិក​បម្រើ​ការងារ​ជា​ជនជាតិ​ខ្មែរ

៥-ក្រុមការងារ​បាន​ធ្វើ​កិច្ចសន្យា អប់រំ​ណែនាំ ទៅ​អ្នកគ្រប់គ្រង ដោយ​ហាម​មិន​អនុញ្ញាតឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេងល្បែ.ង​ទេ បើ​មាន​សមត្ថកិច្ច​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ