ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម និង​ខ្មែរឥស្លាម ដាក់​សម្រាស់​ពេញ​ក្នុង​ទន្លេ គ្មាន​អ្នក​ទប់ស្កាត់​ឬ​បង្ក្រាប

9 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បទល្មើស​នេសាទ​ដាក់​សម្រាស់​ធំ​ៗ ដោយ​ជនជាតិ​វៀតណាម និង​ខ្មែរឥស្លាម កើត​មាន​ច្រើន​ណាស់ រាប់​សិប​កន្លែង​នៅ​ក្នុង​ទន្លេបាសាក់

ខេត្តកណ្ដាល ៖ បទល្មើស​នេសាទ​ដាក់​សម្រាស់​ធំ​ៗ ដោយ​ជនជាតិ​វៀតណាម និង​ខ្មែរឥស្លាម កើត​មាន​ច្រើន​ណាស់ រាប់​សិប​កន្លែង​នៅ​ក្នុង​ទន្លេបាសាក់ ចាប់ពី​តា​ខ្មៅ​ដល់​ស្រុក​កោះធំ តាំងពី​រដូវ​ទឹកសម្រក​មក​ដល់​ពេល​នេះ មិន​មាន​ជំនាញ​ជលផល​ទប់ស្កាត់​បង្ក្រាប​ហាមឃាត់​ឡើយ​។ បទល្មើស​នេសាទ​ដាក់​សម្រាស់​នេះ ជា​ការ​ចាប់​មេត្រី​ផ្ដាច់​ពូជ នៅ​ក្នុង​ទន្លេ​នាំ​ឲ្យ​វិនាស​ហិនហោច​ធនធាន​មច្ឆជាតិ​។ ទន្ទឹម​នេះ​ដែរ មន្ត្រី​ជំនាញ​ជលផល​ដេក​លក់​ឈឹង សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ របស់​អ្នក​ប្រព្រឹត្ត​អស់ហើយ​។

តាម​ការ​មើលឃើញ​ជាក់ស្ដែង នៅ​ក្នុង​ទន្លេបាសាក់​ពេល​នេះ ចាប់ពី​ក្រុង​តា​ខ្មៅ​ទៅ​ដល់​ព្រំដែន​ជ្រៃ​ធំ ស្រុក​កោះធំ មាន​សម្រាស់​ធំ​ៗ ស្អេកស្កះ ច្រើន​រាប់រយ​កន្លែង ស្ទើរ​ពេញ​ផ្ទៃ​ទន្លេ ដែល​គេ​ដឹង​ថា​សម្រាស់​ទាំងនោះ ប្រើ​មែកឈើ​ដាក់​ពន្លិចទឹក និង​ដោត​បង្គោល​ឫស្សី ជុំវិញ​ដើម​ត្រកៀត រឺ​កំប្លោក​នៅ​ពីលើ ដែល​ភាគច្រើន​មាន​វៀតណាម និង​ខ្មែរឥស្លាម​ជា​អ្នក​ដាក់​។ ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដាក់​សម្រាស់​ទាំងនេះ​ទៅ​បាន​នោះ​ត្រូវ​បាន​គេ​ដឹង​ថា មុន​នឹង​ដាក់​គេ​រត់ការ​ទាក់ទង​ជាមួយ​មន្ត្រី ជំនាញ​ជលផល​នៅ​តាម​ស្រុក​រួចរាល់​អស់ហើយ ទើប​អាច​ដាក់​សម្រាស់​បាន​ច្រើន​កន្លែង​ស្អេកស្កះ​ធំ​ៗ​បែប​នេះ ទៅ​បាន​។

ចំណុច​ដែល​មាន​សម្រាស់​ច្រើន​ជាប់​គ្នា​រដឹក​គឺ​មាននៅ​ក​ន្ល​ន្លែ​ង​ទឹក​ជ្រៅ ដូច​ជា​ខាងលិច​កោះគ ចុង​កោះគ រហូត​ដល់​ក្បាលកោះ​ខ្សាច់​ទន្លា​ចុង​កោះ និង​នៅ​ចុង​កោះ​ថ្មី​ក្នុង​ទឹកដី​ស្រុក​ស្អាង មាន​សម្រាស់​មិន​ក្រោម​១០០​កន្លែង​ទេ​។ ចំណែក​ក្នុង​ទឹកដី​ស្រុក​កោះធំ​វិញ​ក៏​មាន​សម្រាស់​ច្រើន​មិន​តិច​ជាង​ស្រុក​ស្អាង​ដែរ​គឺ នៅ​កន្លែង​មានទឹក​ជ្រៅ មាន​សម្រាស់​ជាប់​គ្នា​មិន​ដាច់​បន្ត​រហូត​ដល់​ព្រំដែន​ជ្រៃ​ធំ​។ តាម​ប្រភព​ឲ្យ​ដឹង​ថា គេ​ដាក់​សម្រាស់ ដោយ​ប្រើ​នុយ ឬ​ចំណី ដែល​ទាក់ទាញ​ត្រី​មក​ស៊ី ទើ​គេ​កៀរ​យក​ត្រី​ទាំង​តូច ធំ គ្រប់​ប្រភេទ​។

ហើយ​មក​ដល់​ពេល​នេះ សកម្មភាព​កៀ​សម្រាស់​ចាប់​ត្រី​បាន​ចាប់ផ្ដើម​ហើយ​។ បន្ទាប់​ពី​កៀរ​យក​ត្រី​ក៏​ដាក់​ទៅ​វិញ​អត់​មាន​ជំនាញ និង​អាជ្ញាធរ​ហាមឃាត់​ទេ ពូជ​ត្រី​ក្នុង​ទន្លេ​អាច​នឹង​វិនាស​ហិនហោច​មិន​ខាន ស្រប​ពេល​ដែល​នៅ​តាម​ក្នុង​បឹង​អតីត ឡូត៍​នេសាទ កើត​មាន​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ច្រើន គ្មាន​អ្នក​បង្ក្រាប​ដែរ​នោះ​។ ទាក់ទង​នឹង​បទល្មើស​នេសាទ​នេះ អ្នក​យក​ព័ត៌មាន​បាន​ទំនាក់ទំនង​តាម​រយៈ​ទូរ​សព្ទ័ និង​សារ​អេ​ឡិច​ត្រូ​និក​ទៅ​លោក វិត ធា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល ដើម្បី​សុំ​ការ​បំភ្លឺ​ពន្យល់ ប៉ុន្តែ​លោក​មិន​ឆ្លើយ​តប​ទេ​។

បើ​ទោះជា​បែប​ណា​ក្ដី ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ជលផល និង​អាជ្ញា​ធរមាន​វិធានការ​ទប់ស្កាត់ ព្រមទាំង​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​បន្ទាន់​ផង មុន​នឹង​ធនធាន​មច្ឆជាតិ​ផុត​ពូជ ដោយសារ​ការ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​៕