ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​បា​វិត ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៧​នាក់ និង​ខ្មែរ​ម្នាក់ ដើរ​លក់​ឆ្នោតខុសច្បាប់

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត ចុះ​អនុវត្ត​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ និង​អ្នកលក់​ឆ្នោត កត់​កន្ទុយលេខ​ខុសច្បាប់ ដែល​កន្លង​មក​បាន​បើក​លេងល្បែង​ស៊ីសង និង​លក់​ឆ្នោត​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ជា​ច្រើន​ឆ្នាំ​មក​ហើយ ការ​ចុះ​បង្ក្រាប​នេះ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត ចុះ​អនុវត្ត​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ និង​អ្នកលក់​ឆ្នោត កត់​កន្ទុយលេខ​ខុសច្បាប់ ដែល​កន្លង​មក​បាន​បើក​លេងល្បែង​ស៊ីសង និង​លក់​ឆ្នោត​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ជា​ច្រើន​ឆ្នាំ​មក​ហើយ ការ​ចុះ​បង្ក្រាប​នេះ ធ្វើ​ឲ្យ​មហាជន​អបអរសាទរ​យ៉ាង​ខ្លាំង ហើយ​បាន​សំណូមពរ សូម​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្ត​បង្ក្រាប​គ្រប់​ល្បែងស៊ីសង​ទាំងអស់ ទាំង​ទីប្រជុំជន​រហូត​ជនបទ តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ចុះ​បង្ក្រាប​អ្នកលក់​ឆ្នោត​វៀតណាម ដោយ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​០៧​នាក់ និង​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ដើរ​លក់​ឆ្នោត​វៀតណាម ដោយ​ខុសច្បាប់ (​វៀតណាម ចំនួន ០៧​នាក់ ស្រី​០១​នាក់ និង​ជនជាតិ​ខ្មែរ ០១​នាក់​ប្រុស​) ជា​លទ្ធផល សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​បា​វិត បាន​ដកហូត​វត្ថុ​តាង ឆ្នោត វៀតណាម​ចំនួន ១,១៧៥ សន្លឹក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មាន​ជន​ជាត​វៀតណាម​ទាំងនេះ តែងតែ​ធ្វើ​សកម្មភាព​ដើរ​លក់​ឆ្នោតជាតិ​វៀតណាម នៅ​តាម​ដងផ្លូវ​សាធារណៈ នៅ​តាម​តៀម​កាហ្វេ ផ្ទះបាយ តាម​ផ្សារ និង​តាម​ទីប្រជុំជន ក្នុងភូមិ​សាស្ត្រ​ទឹកដី​ក្រុង​បា​វិត​រហូត​មក ។

ប្រភព​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​ថ្នាក់លើ​ឲ្យ​បញ្ឈប់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នោះ សមត្ថកិច្ច​យើង​បាន​អនុវត្ត​ដឹកនាំ​កម្លាំង ចុះ​ល្បាត ស្រាប់តែ​ប្រទះ​ឃើញ​ជនជាតិ​វៀតណាម​ទាំងនេះ ដើរ​លក់​ឆ្នោត​នៅ​តាម​ទី​សាធារណៈ ក៏​បាន​ឃាត់​នាំ​ខ្លួន​មក​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​សង្កាត់​បា​វិត ដើម្បី​ធ្វើ​កិច្ចសន្យា អប់រំ ណែនាំ ឱ្យ​បញ្ឈប់​ការ​លក់​ឆ្នោត​បន្ត​ទៀត បើសិន​មិន​អនុវត្ត​តាម​កិច្ចសន្យា​នេះ​ទេ សមត្ថកិច្ច និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ក្រោយ​ពី​ធ្វើការ​អប់រំ​រួច ក៏​បាន​ដោះ​លែង​ឲ្យ​ទៅ​លំ​ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ