កុលាបបារបារាំង2ទងចាញ់បោកកន្លង់ស្បែកខ្មៅ
រាជធានីភ្នំពេញ ៖ នារីបម្រើការនៅហាងបារាំង២នាក់ ត្រូវបានជនជាតិស្បែកខ្មៅម្នាក់ហៅមកកំដរអង្គុយផឹកស្រានៅផ្ទះ ដោយសន្យាឱ្យប្រាក់ក្នុងមួយម៉ោង២៥ដុល្លារ
រាជធានីភ្នំពេញ ៖ នារីបម្រើការនៅហាងបារាំង២នាក់ ត្រូវបានជនជាតិស្បែកខ្មៅម្នាក់ហៅមកកំដរអង្គុយផឹកស្រានៅផ្ទះ ដោយសន្យាឱ្យប្រាក់ក្នុងមួយម៉ោង២៥ដុល្លារ
រាជធានីភ្នំពេញ ៖ នារីបម្រើការនៅហាងបារាំង២នាក់ ត្រូវបានជនជាតិស្បែកខ្មៅម្នាក់ហៅមកកំដរអង្គុយផឹកស្រានៅផ្ទះ ដោយសន្យាឱ្យប្រាក់ក្នុងមួយម៉ោង២៥ដុល្លារ ប៉ុន្តែសន្យាខ្យល់ ព្រោះពេលផឹកស្រវឹងមិនត្រឹមតែមិនឱ្យលុយទេបែរជាប៉ុនប៉ងបៀតបៀនកេរ្តិ៍ខ្មាសទៀត បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២អធ្រាត្រថ្ងៃទី៥ មីនា នៅមុខផ្ទះ៦២ ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នារីទាំងពីរនាក់លាក់លៀមអត្តសញ្ញាណ បានឱ្យដឹងថា មុនពេលកើតហេតុរូបនាងមានគ្នា២នាក់ បំរើការនៅហាងបារាំងមួយកន្លែងនៅម្ដុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ មុនពេលកើតហេតុមានជនជាតិស្បែកខ្មៅម្នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងដែលពួកនាងធ្វើការ ។ ខណៈពេលផឹកស៊ីនោះជនជាតិស្បែកខ្មៅខាងលើ បានបបួលពួកនាងទាំងពីរនាក់ ឱ្យទៅអង្គុយកំដរគាត់ផឹកស្រានៅផ្ទះរបស់គាត់គឺគ្រាន់តែអង្គុយកំដរ ក៏បានសេវាមួយម៉ោង២៥ដុល្លារដែរ ។ គ្រាន់តែលឺដូច្នេះពួកនាងក៏យល់ព្រម ទៅអង្គុយកំដរផឹកជាមួយជនជាតិស្បែកខ្មៅម្នាក់នេះ នៅផ្ទះរបស់គាត់ស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
នាងបាននិយាយបន្តទៀតថា ខណៈពេលពួកនាងមកដល់ផ្ទះដែលជនជាតិស្បែកខ្មៅស្នាក់នៅ ពួកនាងបានអង្គុយកំដរគាត់ផឹកអស់រយៈពេល២ម៉ោង រហូតជនជាតិស្បែកខ្មៅរូបនេះស្រវឹង ស្រាប់តែធ្វើសកម្មភាពលួកលាន់កេរ្តិ៍ខ្មាសស្ទាបអង្អែល និងប្រុងចាប់រំលោភនារីម្នាក់ក្នុងចំណោម២នាក់ តែត្រូវពួកនាងរើបំរះរួចខ្លួនដោយមិនព្រមឱ្យជនជាតិស្បែកខ្មៅនោះ រំលោភបំពានផ្លូវភេទទេ ។ នាងនិយាយប្រាប់កោះសន្តិភាពទៀតថា ខឹងពួកនាងមិនព្រមបែបនេះ ធ្វើឲ្យជនជាតិស្បែកខ្មៅនេះខឹង បានរុញច្រានពួកនាងចេញ និងដេញពួកនាងឱ្យចេញក្រៅផ្ទះ ។ ពួកនាងចេះនិយាយភាសាអង់គ្លេសបន្តិចបន្តួច ក៏បាននិយាយសុំលុយសេវាថ្លៃអង្គុយកំដរផឹក តែជនជាតិស្បែកខ្មៅនោះឱ្យលុយពួកនាងតែ៣ដុល្លារប៉ុណ្ណោះ ។ នៅពេលនោះ ពួកនាងបានសុំត្រឹម៥ដុល្លារដើម្បីជិះម៉ូតូឌុបត្រលប់ទៅផ្ទះវិញ តែជនជាតិស្បែកខ្មៅរូបនោះមិនព្រមឱ្យទាល់តែសោះ ព្រមទាំងបានបណ្តេញនិងច្រានពួកនាងឱ្យចេញក្រៅរបងផ្ទះថែមទៀត ហើយបានបិទទ្វាររបងផ្ទះ និងបិទភ្លើងចូលដេកបាត់ទៅ ។
នាងបានរៀបរាប់ទៀតថា បន្ទាប់ពីត្រូវបណ្ដេញពួកនាងចេញក្រៅរបងផ្ទះបែបនេះ ទាំងមិនទាន់បានលុយ និងត្រូវគេបៀតបៀតបៀនកេរ្តិ៍ខ្មាសទៀតនោះ ពួកនាងមិនអស់ចិត្ត ក៏បានទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍ជួយពួកនាងផង ។ នៅពេលនោះដែរ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ រួចបានសាកសួរពួកនាងទាំងពីរនាក់ ពីមូលហេតុដែលកើតឡើងចំពោះរូបនាង ។
ដោយសារតែយប់ជ្រៅហើយ សមត្ថកិច្ចគ្មានសិទ្ធិចូលទៅក្នុងផ្ទះជនជាតិស្បែកខ្មៅទេ ក៏បានប្រាប់ឱ្យពួកនាងទាំងពីរនាក់ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្ត៍នគរបាលផ្សារដើមថ្កូវ ប៉ុន្តែពួកនាង ក៏មិនបានទៅដាក់ពាក្យបណ្តឹងដែរព្រោះយប់ជ្រៅហើយ ។ ពួកនាងបានប្រាប់សមត្ថកិច្ចវិញថា ចាំព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង ដើម្បីឱ្យសមត្ថកិច្ចជួយហៅជនជាតិស្បែកខ្មៅរួបនោះ មកដោះស្រាយតាមផ្លូវច្បាប់ហើយក៏ចប់នៅពេលនោះទៅ ។
ព័ត៌មានចុងក្រោយ
កោះសន្តិភាពបានតាមដាននៅព្រឹកថ្ងៃទី៦ មីនានេះទៀត ដើម្បីថតរូបជនស្បែកខ្មៅនេះបង្ហាញមហាជនឱ្យឃើញ ប៉ុន្តែនាងរងគ្រោះក៏មិនបានទៅដាក់ពាក្យបណ្តឹងដែរ ដូចសន្មត់ចប់គ្នាត្រឹមនេះ ។ ម្លោះហើយ ដូចបានធ្វើឱ្យជនស្បែកខ្មៅបានរួចខ្លួនដូច្នោះដែរ ដែលថ្ងៃក្រោយអាចញ៉ាមទៀត ៕
ចែករំលែកព័តមាននេះ