ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ដៃ​ណាស់​ណ៎ ! ក្បត់​ប្រពន្ធ​ទៅ​មាន​ស្រី​ថ្មី​ហើយ​ដឹក​ស្រី​ស្នេហ៍​ទៅ​វាយ​ប្រពន្ធ​ទៀត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ដោយ​នាង​បាន​អះអាង​ថា ត្រូវ​បាន​ប្ដី​ក្បត់ចិត្ត​ចុះ​ចោល​ទៅ​មាន​ស្រី​ថ្មី

រាជធានី​ភ្នំពេញ ៖ នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​បាន​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ដោយ​នាង​បាន​អះអាង​ថា ត្រូវ​បាន​ប្ដី​ក្បត់ចិត្ត​ចុះ​ចោល​ទៅ​មាន​ស្រី​ថ្មី ហើយ​បាន​ប្រើ​ហិង្សា​វាយ​ធ្វើបាប​បង្ខំ​ឲ្យ​នាង​ផ្ដិត​មេដៃ​លែងលះ​គ្នា​រាល់ថ្ងៃ​ថែម​ទៀត ដើម្បី​បាន​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​នោះ ។ ប៉ុន្តែ​នាង​មិន​ព្រម​លែង​ហើយ​អ្វី​ដែល​នាង​ទទួល​រង​ការ​ឈឺចាប់​លើសលប់ បំផុត​នោះ​គឺ​ខឹង​នាង​មិន​ព្រម​លែង ស្រាប់តែ​ប្ដី​បាន​ដឹក​ស្រី​ស្នេហ៍​របស់​ខ្លួន​ឲ្យ​ទៅ​រករឿង​វាយ​ធ្វើបាប​នាង​ដល់​ផ្ទះ​ទៀត​ផង ។ 

ប៉ុន្តែ​ក្រោយ​ពេល​នាង​ដាក់​ពាក្យបណ្ដឹង​រួចរាល់​នគរបាល​ក៏​ចាត់ការ​ឲ្យ​ដែរ​ដោយ​បាន​ធ្វើ​លិខិត​អញ្ជើញ បុរស​ជា​ប្ដី​របស់​នាង​រួម​ជាមួយ​ស្រី​ស្នេហ៍​របស់​គេ​ឲ្យ​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​គ្នា​ដែរ ប៉ុន្តែ​ពួក​គេ​មិន​ចូលខ្លួន​ទាល់តែ​សោះ​ទើប​ពេល​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៦ មីនា នាង​បាន​បន្ត​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​សុំ​ឲ្យ​ជួយ​ព​ន្លឿ​ន​ការ​ដោះ ស្រាយ​ជូន​នាង​ឲ្យ​បាន​ឆាប់ ។ ដោយ​ស្ត្រី​ដែល​ប្តី​ធ្វើ​ហិង្សា​ឱ្យ​ផ្តិត​មេដៃ​លែងលះ​រូប​នោះ​ឈ្មោះ ងឹ​ម សុខ​គា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ មានស្រុក​កំណើត​នៅ ក្នុងភូមិ​លាង​ស្រាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បុរស​ជា​ប្ដី​ឈ្មោះ ម៉​ង់ គា អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប​ស្នាក់​នៅ​ជាមួយ​គ្នា ។

ស្ត្រី​ដែល​ប្តី​ប្រើ​ហិង្សា​សុំ​លែងលះ​បាន​និយាយ​ថា នាង​បាន​រៀប​ការ​ជាមួយ​បុរស​ជា​ប្ដី​នោះ​ច្រើន​ឆ្នាំ​មក​ហើយ និង​បានកូន​ប្រុស​ម្នាក់​ហើយ​នាង​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​ប្ដី​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ​លោក​ប្ដី​បាន​ចុះ​ចោល​រូប​នាង និង​កូន​ទៅ​មាន​ស្រី​ថ្មី​ទៀត​ដោយ​គ្មាន​អាល័យ ។ មិនតែប៉ុណ្ណោះ​ចាប់​តាំង​តែ​ពី​ពេល​មាន​ស្រី​ថ្មី​មក​លោក​ប្ដី​តែងតែ​រករឿង​ប្រើ​ហិង្សា និង​បង្ខំ​ឲ្យ​នាង​ផ្ដិត​មេដៃ​លែង​លះ​គ្នា​ដើម្បី​បាន​ទៅ​រៀប​ការ​ជាមួយ​ស្រី​ថ្មី​នោះ​ពេញ​មុខ​ពេញមាត់​ថែម​ទៀត ប៉ុន្តែ​នាង​មិន​ព្រម​ឡើយ ទើប​ប្តី​ដឹក​ស្រី​ថ្មី​ឲ្យ​ទៅ​រករឿង​វាយ​នាង​ដល់​បន្ទប់​ផ្ទះ​ជួល​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ដោយសារ​តែ​បែប​នេះ​ទើប​នាង​អត់ទ្រាំ​លែង​បាន​ហើយ​ក៏​បាន​ទៅ​ដាក់​ពាក្យ បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ជួយ​អន្តរា​គម​ន៏ ព្រោះ​នាង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ហើយ​ក៏​ចង​និយាយ​គ្នា​​ឲ្យ​បានដឹង​ច្បាស់​ផង​ដែរ ។ ប៉ុន្តែ​ក្រោយ​ពេល​ទទួល​ពាក្យបណ្ដឹង​នាង​ហើយ​នគរបាល​បាន​ធ្វើ​លិខិត​អញ្ជើញ​ដើម្បី​ឲ្យ​ប្ដី និង​ស្រី​ស្នេ​ហ៏​ដែល​ប្រើ​ហិង្សា​លើ​រូប​នាង​នោះ​ចូលខ្លួន​ដោះស្រាយ​គ្នា​បែរជា​ប្តី​មិន​ហ៊ាន​ចូលខ្លួន​ទៅ​​ឡើយ ហើយ​ចេះ​តែ​ទៅ​រករឿង​នាង​ជា​បន្តបន្ទាប់​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​ទើប​ពេល​នេះ​នាង​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​សុំ​ឲ្យ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ថែម​ទៀត ៕