ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ឱ្យដំណើរការកម្មវិធី MPTC Speed Test ដើម្បីវាស់ស្ទង់​គុណភាពសេវាទូរសព្ទ និងល្បឿន​អ៊ីនធឺណែត

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ប្រកាសដាក់​ឱ្យដំណើរការ​កម្មវិធ្មីថ្មីមួយឈ្មោះថា MPTC Speed Test ដើម្បីវាស់ស្ទង់​គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណែត។ តាមសេចក្តីប្រកាស…

ភ្នំពេញ៖ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ប្រកាសដាក់​ឱ្យដំណើរការ​កម្មវិធ្មីថ្មីមួយឈ្មោះថា MPTC Speed Test ដើម្បីវាស់ស្ទង់​គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណែត។

តាមសេចក្តីប្រកាស កម្មវិធី MPTC Speed Test ​នេះ មានមុខងារ​ចម្បង​សម្រាប់វាស់ស្ទង់​កម្រិតសេវា​ទូរសព្ទ និងដំណើរការអ៊ីនធឺណិត នៅគ្រប់ទីកន្លែង​ និងគ្រប់ពេលវេលា។ លើសពីនេះទៀត ក្នុងករណី ដែល​ការវាស់ស្ទង់​នេះ បានបង្ហាញលទ្ធផល​ថា គុណភាប​សេវាទូរសព្ទ និងអ៊ីនធឺណេត មានភាពមិនប្រក្រតី ឬស្ថិតនៅកម្រិត​មួយមិនអាច​ប្រើប្រាស់​បាន អ្នកប្រើប្រាស់​អាចរាយការណ៍មកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈទូរសព្ទ Hotline 6789 ឬផ្ញើសារ​មកកាន់អ៊ីម៉ែល qos@trc.gov.kh ដើម្បី​ប្តឹងតវ៉ា និងស្វែងរកដំណោះស្រាយ​។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសអំពាវនាវ​ជាថ្មីម្តងទៀត ដល់សាធារណជនទាំងអស់ ចូលរួម​ទាញយក​ ( Download ) ​កម្មវិធី​នេះ មកប្រើប្រាស់​ដោយឥតគិតថ្លៃ ចាប់ពីពេលនេះតទៅ ដោយគ្រាន់តែវាយពាក្យថា «MPTC Speed Test» ​លើ App Store និង Play Store ឬស្កេន QR Code ខាងក្រោម ជាការស្រេច​។

សូមរម្លឹកថា ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ បានកំណត់​ឱសានវាទ​ឱ្យក្រុមហ៊ុន​ផ្តល់សេវាទូរសព្ទ និងអ៊ិនធឺណេត ធ្វើ​ឱ្យប្រសើរឡើងនូវ​សេវារបស់ខ្លួន ត្រឹមខែតុលានេះ ខណៈដែល​ប៉ុន្មានខែចុងក្រោយនេះ សេវាទូរសព្ទគ្រប់ប្រភេទ រួមទាំង​សេវាអ៊ិនថឺណេតខ្សោយ ដើរយឺត ហើយបើនៅផ្ទះល្វែង និងបុរីនានា គឺ​ទូរសព្ទ​គ្រប់ប្រព័ន្ធ មិនមានសេវាតែម្តង​។

យ៉ាងណាក៏ដោយ មកដល់ថ្ងៃទី៣០កញ្ញានេះ សេវាទូរសព្ទគ្រប់ប្រព័ន្ធ នៅមិនទាន់បានប្រសើរនៅឡើយទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ