ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ ត្រូវចុះឈ្មោះ​បោះឆ្នោត នៅក្នុងឆ្នាំ២០២២ នេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ គ.ជ.ប បានប្រកាសពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២២ នេះ មានចំនួន ៤០៩ ០៥៦នាក់។ ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត…

ភ្នំពេញ៖ គ.ជ.ប បានប្រកាសពី​ចំនួន​ប្រជាពលរដ្ឋ​ប៉ាន់ស្មាន ដែលអាចមកចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០២២ នេះ មានចំនួន ៤០៩ ០៥៦នាក់។ ដំណើរការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត នឹង​ត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមឃុំសង្កាត់ទូទាំងប្រទេស​។

គ.ជ.ប បានបើកកិច្ចប្រជុំ​ផ្សព្វផ្សាយអំពីស្ថិតិ​ប៉ាន់ស្មាន ពាក់ព័ន្ធនឹង​ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការគ.ជ.ប។

គ.ជ.ប បានប្រកាសថា ប្រជាពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើង មានចំនួន ១០ ៨៧៧ ០១៧​នាក់។ ក្នុងនោះ មានស្ត្រី ចំនួន ៥ ៥៦៨ ៣៩៨​នាក់។ ចំណែក​ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០២១ មានចំនួន ៩ ២០៥ ៦៨១នាក់។​

ជាមួយគ្នានឹង​ចំនួន​ប្រជាពលរដ្ឋប៉ាន់ស្មាន ដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី នៅឆ្នាំ២០២២ នេះ ជាង ៤០ម៉ឺននាក់ គ.ជ.ប ក៏បានប្រកាសពីចំនួន​អ្នកដែលត្រូវលុបឈ្មោះចេញពី​បញ្ជីបោះឆ្នោត មានចំនួន ១០៤ ៩៥៦​នាក់។ អ្នកដែលត្រូវលុបឈ្មោះនេះ ដោយសារតែមរណភាព និង​ផ្លាស់ប្តូរ​ទីលំនៅ ជាដើម។​

សូមបញ្ជាក់ថា ប្រសិន​បើ​ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង គិតត្រឹម​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មិនបានចុះឈ្មោះបោះឆ្នោត ឬក៏មិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ នេះទេ នោះ​នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺ​មិនមានសិទ្ធិ​ ដើម្បី​បោះឆ្នោតឡើយ។ ដូច្នេះ​ក្នុងរយៈពេល ៥០ថ្ងៃ គិត​ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សូមទៅពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំសង្កាត់ ដែលខ្លួនរស់នៅ​៕ (រូបថតពីគជប)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ