ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! លោក ប្រា​យុទ្ធ ត្រូវ​តុលាការ​ធម្មនុញ្ញ​សម្រេច​ឱ្យ​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​វិញ

1 ឆ្នាំ មុន

ថៃ ៖ តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​សុក្រ ទី ៣០ កញ្ញា ​នេះ បាន​សម្រេច​ឱ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា

ថៃ ៖ តុលាការ​ធម្មនុញ្ញ​ថៃ នៅ​ថ្ងៃ​សុក្រ ទី ៣០ កញ្ញា ​នេះ បាន​សម្រេច​ឱ្យ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayuth Chan-o-cha) វិល​មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​វិញ បន្ទាប់​ពី​បាន​សម្រេច​ថា​លោក​មិន​កាន់​តំណែង​លើស​រយៈពេល ៨​ឆ្នាំ​នោះ​ទេ​។

តុលាការ​ធម្មនុញ្ញ​បាន​ប្រកាស​ពី​សេចក្តីសម្រេច​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​របស់​គណបក្សប្រឆាំង​ដែល​ស្វែងរក​ការ​បញ្ជាក់​ថា​តើ​លោក ប្រា​យុទ្ធ កាន់​តំណែង​លើស ៨​ឆ្នាំ​ឬ​យ៉ាងណា​។

តុលាការ​និយាយ​នៅ​ក្នុង​សាលក្រម​ថា អាណត្តិ​របស់​លោក គួរតែ​ត្រូវ​បាន​រាប់​ចាប់តាំងពី​ឆ្នាំ ២០១៧ នៅ​ពេល​រដ្ឋធម្មនុញ្ញ​ថ្មី​ត្រូវ​បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​។

សូម​បញ្ជាក់​ថា លោក ប្រា​យុទ្ធ ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​ព្យួរ​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​អស់​រយៈពេល ៥​ស​ប្តា​ហ៍ ខណៈ​រឿង​ក្តី​លើ​អាណត្តិ​របស់​លោក​កំពុង​ដំណើរការ​៕ (​យោង​តាម​ប្រភព​៖ Reuters)

ខាងក្រោម​នេះ​ជា​ប្រវត្តិ​សង្ខេប​របស់​លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់​អូចា ៖https://www.facebook.com/thegreatpeople.kh/videos/270932960956486

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ