ខេត្តសៀមរាប ៖ មានប្រភពបែកធ្លាយសម្ងាត់មួយថ្មីទៀត ចេញពីក្រុមអាជីវករផ្សាររាត្រី បានឱ្យដឹងនៅល្ងាចថ្ងៃទី៦ មីនា នេះថា អ្នកដែលដើរយកលុយនៅតំបន់ឃ្យុងយូ ពីពួកគាត់នេះ គឺឈ្មោះ ប៊ុន សុវណ្ណ ជាមនុស្សជំនិត របស់លោកវរសេនីយ៍ឯក កែវ រក្សា នាយការិយាល័យ នគរបាល សណ្ដាប់ធ្នាប់ខេត្ត ជាអ្នកប្រមូលយកលុយពីអ្នកលក់ដូរទាំងនោះ រាប់លានក្នុង១ខែៗ យកទៅឱ្យមេរបស់គេ ជាអ្នកបោះមេ ក្នុងការបែងចែក លុយទាំងនេះទៅ ខាងសាលាក្រុងសៀមរាប ដែលមានលោក សូ ប្លាតុង អភិបាលក្រុង ,អធិការក្រុងសៀមរាប និងអភិបាលរងខេត្តសៀមរាប ទៅតាមលំដាប់លំដោយនីមួយៗ ។
ប្រភពបន្តថា ក្នុងនោះ មានចំនួន៥៥១តូប ចំពោះអ្នកលក់ពិតប្រាកដ រាល់យប់មានតែជាង៤០០តូបប៉ុណ្ណោះ ហើយក្នុង១តូប ត្រូវបង់លុយឱ្យទៅសន្តិសុខ ថ្លៃអនាម័យ៥០០រៀល ថ្លៃសណ្តាប់ធ្នាប់១,០០០រៀល ក្នុង១យប់ចំពោះថ្លៃអំពូលភ្លើង បង់ឱ្យសន្តិសុខ ចំនួន១០០០រៀលផងដែរ ។
តាមប្រភពពីអាជីវករម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា តូបទាំងអស់មានជាង៥០០តូប តែរៀងរាល់ថ្ងៃ អ្នកលក់មកជាប្រចាំមានតែជាង៤០០តូបប៉ុណ្ណោះ ។ ចំណែកក្រុមអ្នកដើរយកលុយ ក្នុង១យប់ៗមិនតិចជាងសាមសិបប្រាំម៉ឺនរៀល ហើយបើគិត ក្នុង១ខែវិញ ពួកគេប្រមូលបានជាងដប់លានប្រាំសែនរៀល ។
ប្រភពបានបន្តទៀតថា ចំពោះលុយទាំងអស់នោះ ពួកគេយកទៅចែកគ្នា ប្រហែលជាមិនបង់ចូលរដ្ននោះទេ មើលទៅហើយ ការឃុបឃិតគ្នានេះ បានកើតមានជាយូឆ្នាំមកហើយ បើគិតមកដល់ឆ្នាំ២០១៧នេះ ។
ព័ត៌មានពិស្តារបន្តទៀត នឹងផ្សាយជូននៅក្នុងសារព័ត៌មានកោះសន្តិភាព
ចែករំលែកព័តមាននេះ