ខេត្តកំពង់ឆ្នាំង ៖ ជាងផ្សាដែកពីរនាក់បានធ្លាក់ពីលើអគារក្លិបកំសាន្ត Sh Phales បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានដឹកមកសង្រោះនៅមន្ទីរពេទ្យខេត្ត ។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៧ មីនា នៅទីតាំងខាងលើស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ម្នាកឈ្មោះ សាន រតនា អាយុ២៥ឆ្នាំ មានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ម្នាកទៀតឈ្មោះ ណា រត្ន័ អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ជាមួយគ្នា ។ មុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់បានទៅផ្សាដំបូលអគារក្លឹបកំសាន្តខាងលើដែលមានកម្ពស់៣ជាន់ ពេលកំពុងផ្សាដែកនោះ ស្រាប់តែបាក់រន្ទារដែកដែលជាងទាំង២នាក់នោះឈរបណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ ។ នៅក្នុងមន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ជនរងគ្រោះទាំងពីរនាក់មានសភាពធ្ងន់ធ្ងរដែលមានសង្ឃឹមតិចតួចបំផុត ៕
ចែករំលែកព័តមាននេះ