ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិតម្នាក់ ត្រូវពលរដ្ឋជាអាជីវករ​ផ្សារដើម.គ ព្រួតវាយ​ទាំង​ឡាន​ខ្ទេច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​​​និស្សិត​ម្នាក់​បាន​ខ្ចី​រថយន្ត​របស់បងប្អូន​ ដើម្បីជិះទៅ​ញ៉ាំ​ការ​មិត្ត​ភក្តិ ។ តែអ្វីហួសចិត្ត​​ គឺជននេះបានកុហក់​ថា ជិះ​​ទៅ​មើល​ឪពុក​ឈឺ​​នៅ​មន្ទីរពេទ្យទៅវិញ ​ហើយចៃដន្យ​​​បើ​កត្រឡប់​​​ពីញ៉ាំ​ការ​គេវិញ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយ​ជិះ​ទៅ​​បុក​ខឿន​សួនច្បារ ។

រាជធានី​ភ្នំពេញ ៖ យុវជន​​​និស្សិត​ម្នាក់​​បាន​ខ្ចី​រថយន្ត​របស់បងប្អូន​ ដើម្បីជិះទៅ​ញ៉ាំ​ការ​មិត្ត​ភក្តិ ។ តែអ្វីហួសចិត្ត​​ គឺជននេះបានកុហក់​ថា ជិះ​​ទៅ​មើល​ឪពុក​ឈឺ​​នៅ​មន្ទីរពេទ្យទៅវិញ ​ហើយចៃដន្យ​​​បើ​កត្រឡប់​​​ពីញ៉ាំ​ការ​គេវិញ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ដោយ​ជិះ​ទៅ​​បុក​ខឿន​សួនច្បារ ។

រថយន្តខាងលើ មិនបាន​ឈប់​ដោះស្រាយនោះទេ ដោយ​​​​ព្យាយាម​បើករត់ ក៏ជ្រុល​ទៅ​បុក​រទេះ​លក់​គ្រឿង​ម្ជូរ នៅ​ផ្សារ​ដើម.​គ​ទៀត ​ក៏​ត្រូវ​ក្រុមអាជីវករ​និង​ពលរដ្ឋ​ នាំ​គ្នា​​វាយ​បែក​ក្បាល​ និងគប់​កញ្ចក់​រថយន្ត​បែក​ខ្ទេច និងរងរបួសខ្លួន​ផង​ដែរ​ ។

ហេតុការណ៍នេះ ធ្វើ​​​ឱ្យ​មាន​ការ​​​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​​ នៅ​​វេលា​ម៉ោង​០៩ ​និង​២០​នាទី​យប់ថ្ងៃ​ទី​៦ ​មីនា ​ស្ថិត​ត្រង់ចំណុច​​តាម​បណ្តោយ​​​មហា​វិថី​ព្រះ​មុនី​រ៉េ​ត (កន្លែង​លក់​បន្លែ​ផ្សារ​ដើម.​គ) ​​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​ចំកា​រ​មន ។

រថយន្ត​បង្ក​ម៉ាក​​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ២U-២៦៦០ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះទេព បុរី ​អាយុ​២៥​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​ទី​៣ រៀន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរ​ជាតិ ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ។ រី​ឯ​ម្ចាស់​រទេះ​​លក់​ស្វាយ​​ឈ្មោះយុន សា​វ៉េ​ន ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​ដើម.​គ សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក​

ក្រោយ​​ពេល​កើតហេតុ​ អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​.គ ​និង​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​រាប់រយ​នាក់​ផ្ទុះ​កំហឹង​នាំ​គ្នា​យក​ជ្រុញ ​និង​អង្រែ​បុក​គ្រឿង ​ព្រមទាំង​កញ្ជ្រែង​ដាក់​បន្លែ​គប់​ទៅ​លើ​រថយន្ ត​ធ្វើ​ឲ្យ​បែក​កញ្ចក់​អស់ទាំង​ស្រុង ។ ភ្លាម​ៗ​នោះ​ សមត្ថកិច្ច​ទៅ​ដល់​បាន​បើកទ្វារ​ឱ្យយុវជន​ជា​អ្នក​បើករថយន្ត​ចុះ​ពីលើ​រថយន្ត​​ ហើយត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​វាយ​បែកក្បាល​ ទម្រាំ​សមត្ថកិច្ច​នាំ​ទៅ​ដល់​ប៉ុស្តិ៍​នគរ​បាល​ទួល​​ស្វាយព្រៃទី​២​។

បើ​តាម​សម្តី​យុវជន​ ដែល​ជា​អ្នកបើកបរ​រថយន្ត​បង្ក​ខាងលើ​ បាន​រៀបរាប់​​ថា​ រថយន្ត​ខាងលើ​នេះ​ មិនមែន​ជា​របស់​គេ​ទេ ​គឺ​រូបគេ​បាន​ខ្ចី​​ពី​បងប្អូន​ ដោយ​កុហក​ថា​ ខ្ចី​ជិះ​ទៅ​មើល​ឪពុក​ឈឺ​នៅ​មន្ទីរពេទ្យ​ ។