ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​តូប​លក់​បាយ​និង​តូប​អ៊ុត​សៀវភៅ​នៅ​មុខ​សាលា​បឋម​សិក្សា​ដូនពេញ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់​បាយ​និង​តូប​អ៊ុត​សៀវភៅ​ដែល​នៅ​ជាប់​គ្នា​អស់ទាំង​ស្រុង​ដែល​គេ​សង្ស័យ​ថា​អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​មួយ​បាន​ឆាបឆេះ​តូប​លក់​បាយ​និង​តូប​អ៊ុត​សៀវភៅ​ដែល​នៅ​ជាប់​គ្នា​អស់ទាំង​ស្រុង​ដែល​គេ​សង្ស័យ​ថា​អាច​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា តាម​បណ្តោយ​ផ្លូវ​៥១ នៅ​ជាប់​នឹង​របង​សាលា​បឋម​សិក្សា​ដូនពេញ ស្ថិត​នៅ​ក្នុងភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជុំវិញ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើតហេតុ​ខាងលើ​ប្រទះ​ឃើញ​ផ្សែងហុយ​យ៉ាង​ខ្លាំង​ចេញពី​តូប​លក់​បាយ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ភ្លាម​ៗ​ដោយ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​បាញ់​ពន្លត់ ប៉ុន្តែ​តូប​ដែល​ឆេះ​នោះ​គឺជា​តូប​លក់​បាយ​មាន​ធុង​ហ្គា​ស់​តូច​ធំ​ពេល​ដែល​ឆេះ​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គា​ស​ឆាបឆេះ​សន្ធោសន្ធៅ​ឆ្លង​រាលដាល​ឆេះ​តូប​អ៊ុត​សៀវភៅ​ដែល​នៅ​ជាប់​គ្នា​នោះ​អស់ទាំង​ស្រុង​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា តូប​លក់​បាយ​ខាងលើ​នេះ​ត្រូវ​បាន​ម្ចាស់​តូប​បិទទ្វារ​ទុក​ចោល អត់​លក់​បាយ​រយៈពេល​មួយ​ខែ​មក​ហើយ ។ ហើយ​អគ្គី​ភ័យ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​មួយ​គ្រឿង​បាន​រលត់​អស់ទាំង​ស្រុង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ។ អគ្គី​ភ័យ​ឆេះ​តូប​លក់​បាយ និង​អ៊ុត​សៀវភៅ​ខាងលើ​នេះ​នៅ​កន្លែង​កើតហេតុ​សង្ស័យ​ថា​អាច​មាន​អ្នក​លួច​ដុត ប៉ុន្តែ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ៕