ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញស.ពហើយ ករណីបើក​ឡានធ្លាក់ក្នុង​ទំនប់​វារី​អគ្គិស​នី​​កំចាយ​

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅថ្ងៃទី៣០ កញ្ញា នេះ ករណី​រថយន្ត​មួយគ្រឿង​ធ្លាក់​​ក្រោមទំនប់​វារីអគ្គិសនីកំចាយ​ ត្រូវបាន​​រក​ឃើញ​ស.ពហើយ ។ សូមរំលឹកថា រថយន្ត​ទំនើប​មួយ​គ្រឿង​…

ខេត្តកំពត ៖ នៅថ្ងៃទី៣០ កញ្ញា នេះ ករណី​រថយន្ត​មួយគ្រឿង​ធ្លាក់​​ក្រោមទំនប់​វារីអគ្គិសនីកំចាយ​ ត្រូវបាន​​រក​ឃើញ​ស.ពហើយ ។

សូមរំលឹកថា រថយន្ត​ទំនើប​មួយ​គ្រឿង​ មានមនុស្ស​​ជិះ​​​ចំនួន​៣​នាក់​​បាន​បើក​ធ្លាក់​ក្រោម​ទំនប់​ទឹក​វា​រី​អគ្គិសនី​កំចាយ ស្ថិត​ក្នុង​ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត កាលពី​វេលា​ម៉ោង​២២យប់​ថ្ងៃ​ទី​២៨ ខែកញ្ញា ស្រប​ពេល​ទ្វារ​ទឹក​វា​រី​អគ្គិសនី​ក៏​ត្រូវ​បាន​បើកដែរ ​ហើយបាន​​រថយន្ត​ធ្លាក់​ក្នុង​ជ្រោះ តែ​មនុស្ស​​​រក​មិនឃើញ​ដែរ ។

លោក​អ៊ឹម ច​ន្ធ័​សោធន អភិបាលស្រុក​ទឹកឈូ​បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ស​.​ព​ទាំង​៣​នាក់ ​ជិះ​ក្នុង​រថយន្ត​មាន​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ជនជាតិ​ខ្មែ​មា្ន​ក់ ជា​អ្នក​បើករថយន្ត​ឈ្មោះ​សាយ ភ​ត្ត្រា អាយុ​២៣​ឆាំ្ន មិន​ទាន់​មានគ្រួសារ​ទេ រស់នៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ។

លោក​អភិបាលស្រុក​ទឹកឈូ​ដែល​ចុះ​ជាប់​នៅ​កន្លែង​កើតហេតុ ជាមួយ​កម្លាំង​នគរបាល​និយាយ​ភ្លាម​ៗ​ទឹក​កំពុង​ហូរនោះ​រក​ស.ព​មិនឃើញ​ទេ ។ លុះ​ថ្ងៃ​ទី​២៩ ខែកញ្ញា ពេល​បើកទ្វារ​ទឹក​ហូរ​អស់ ទើប​ឃើញ​រថយន្ត​ជន​រង​គ្រោះ​រង​ការ​ខូចខាត​រសាត់​ដោយ​អំណាច​ទឹក​ហូរ​ចម្ងាយ​៥០០​ម៉ែត្រ​ពី​ចំណុច​ធ្លាក់​ក្រោម​ទំនប់​វា​រី ។

លោក​អឹ​ុ​ម ច​ន្ធ័​សោធន អភិបាលស្រុក​ទឹកឈូ​និយាយ​ប្រាប់​អោយ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កញ្ញា នេះ ស.ព​ជនជាតិ​ចិន​2​នាក់ ​និង​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បាន​កំលាំង​នគរបាល​រួម​ទាំង​កំលាំង​ប្រជា​ការ​ពារ​ភូមិ​ស្នំ​ប្រាំពីរ​រក​ឃើញ​អស់ហើយ ប៉ុន្តែ​ស​.​ព​ទាំង​បី​នាក់​ត្រូវ​ដឹក​ចូល​វត្ត​ស្នំ​ប្រាំពីរ ដើម្បី​អោយ​នគរ​បាល​ខាង​បច្ចេកទេស​ធ្វើ​កោសល្យវិច័យ ។

លោក​វរសេនីយ៍ឯក​សេង សា​រឿ​ន ប្រធាន​ការ​រិ​យា​ល័​បច្ចេកទេស​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​និយាយ​ប្រាប់​អោយ​ដឹង​ថា ស​.​ព​ទាំង​៣​នាក់​ពិតជា​គ្រោះថ្នាក់​ចរាចរណ៍​ខ្លួនឯង​ប្រាកដ​មែន​។
បន្ទាប់​ពី​នគរបាល​បាន​ពិនិត្យ​រួច​ស.ព​ជនជាតិ​ចិន ត្រូវ​បាន​ស្ថានទូត​ចិន​សម្រេច​បូរ​ជា​នៅ​ក្នុង​វត្ត​ស្នំ​ប្រាំពីរ​ជាមួយ​ស​.​ព​ជនជាតិ​ខ្មែរ​ដែរ​។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ