ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូង​ស្មានថា​ដឹក​ទៅ​ផ្ទះ​លុះ​ឃើញ​ខុសផ្លូវ​នាង​សួរ​ថា​ដឹក​ខ្ញុំ​ទៅ​ណា ចុង​ក្រោយ​មានអី​…

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ​មួយ​ចោទ​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​លើ​នាង​ក្រមុំ​ម្នាក់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ​មួយ​ចោទ​ពី​បទ​រំលោភ​សេព​សន្ធ​វៈ​លើ​នាង​ក្រមុំ​ម្នាក់​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ចំការ​ស្វាយ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៧ នៅ​ភូមិ​ក្បា​ស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនសង្ស័យ​ឈ្មោះ តាំ ស៊ី​ថា អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ក្បាល​ស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត ។ 

តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ម៉​ន ចំប៉ា អាយុ​១៧​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ត្រូ​ពី​កា​ណា និង​មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​លិច  សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។ យោង​តាម​ការ​សួរនាំ​នារី​រង​គ្រោះ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន និង​មិត្ត​ស្រី​ត្រូវ​បាន​ជនសង្ស័យ​លួងលោម​ទៅ​ដើរ​លេង​ដោយ​គេ​ដឹក​តាម​ម៉ូតូ ។ នារី​រង​គ្រោះ​បន្ត​ថា លុះ​ត្រឡប់​ពី​ដើរ​កំសាន្ត​នៅ​កាស៊ីណូ​ជនសង្ស័យ​បាន​ដឹក​មិត្តភក្តិ​របស់​នាង​ទៅ​ផ្ទះ​មុន​នៅ​សល់​តែ​នាង​ត្រូវ​ជន​ស្ស័​យ​ដឹក​ទៅ​កន្លែង​កើតហេតុ ។ នារី​រង​គ្រោះ​បាន​និយាយ​ថា ដំបូង​ស្មានថា​ដឹក​ទៅ​ផ្ទះ​លុះ​ឃើញ​ខុសផ្លូវ​ក៏​សួរនាំ​ថា តើ​ដឹក​ខ្ញុំ​ទៅ​ណា? ជនសង្ស័យ​ឆ្លើយ​ថា​ទៅ​ដើរ​លេង​បន្ត ដឹង​អី​ទៅ​ដល់​កន្លែង​ស្ងាត់​ចំណុច​ចំការ​ស្វាយ​នោះ​គេ​ចាប់​នាង​រំលោភ​រហូត​បាន​សម្រេច​តែ​ម្តង ។ 

លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ប្រាប់​កោះសន្តិភាព​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ​លោក​ក៏​ទទួលបញ្ជា​ពី​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិ​ន​ដេ​ត ជា​អធិការ​​ចុះ​ស្រាវជ្រៀវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​បន្ទប់​ស្នាក់​នៅ​តែ​ម្តង ។ យោង​ការ​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ចាប់​នារី​ខាងលើ​រំលោភ​បាន​សម្រេច​​មែន​ប៉ុន្តែ​អះអាង​ថា នាង​ជាស​ង្សា​របស់​ខ្លួន ។ លោក​អធិការរង​បញ្ជាក់​ថា ជនសង្ស័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕