ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ស្រស់ស្អាត​ជនជាតិ​ចិន​ម្នាក់​ដើរ​យំ​បង្ក​ការ​ភ្ញាក់ផ្អើល ដោយសារ​…

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ស្រស់​ស្អាត​​ជា​ជនជាតិ​ចិន​​ម្នាក់​​មិន​ព្រមទៅ​ណា សុខចិត្ត​ដើរ​យំ​ទៅ​មក​នៅ​មាត់ច្រក​ទ្វារ ហើយ​តវ៉ា​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​រក​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់​ដើរ​យំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រោយ​បាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ហើយ​តវ៉ា​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​រហូត​ម៉ោង​ជិត​3 ទើប​ព្រម​បន្តដំណើរ​ទៅ​ខេត្តសៀមរាប​ទាំង​ខឹងសម្បា​។

ប្រភព​បន្ត​ថា ស្ត្រីជន​ជាតិចិន​នោះ​ឈ្មោះ Ly Ya អាយុ​33​ឆ្នាំ បាន​ឆ្លង​ព្រំដែន​ពី​ថៃ​មក​កម្ពុជា​តាំងពី​ម៉ោង​8​ព្រឹក ថ្ងៃ​ទី​6 ខែមីនា ឆ្នាំ​2017 ក្នុង​គោលដៅ​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប​។ ភ្ញៀវ​ចិន​រូប​នេះ​អះអាង​ថា ខ្លួន​បាន​បាត់​ទូរស័ព្ទ​ម៉ាក iPhone 6s ពណ៌​ផ្កាឈូក 01​គ្រឿង ដោយ​អះអាង​ទៀត​ថា បាន​បាត់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក​។

សមត្ថកិច្ច និង​អ្នក​នាំ​ភ្ញៀវ​និយាយ​ថា ភ្ញៀវ​ចិន​ខាងលើ​បាត់​ទូរស័ព្ទ​តាំងពី​ម៉ោង​8​ព្រឹក ប៉ុន្តែ​មិន​ព្រមទៅ​ណា សុខចិត្ត​ដើរ​យំ​ទៅ​មក​នៅ​មាត់ច្រក​ទ្វារ បន្ទាប់​មក​ក៏​ដាក់​ពាក្យបណ្តឹង​ឲ្យ​ប៉ូលិស​ក្រសួងទេសចរណ៍ ជួយ​ស្រាវជ្រាវ​រក​ជនសង្ស័យ​។

នៅ​រសៀល​ថ្ងៃ​ដដែល​ស្ត្រីជន​ជាតិចិន​បាន​ឲ្យ​សមត្ថកិច្ច​ហៅ​ជនសង្ស័យ​ជា​បុរស​ម្នាក់​ដែល​ជូន​នាង​ឆ្លង​ព្រំដែន​ពី​ថៃ​មក​សួរនាំ ប៉ុន្តែ​បុរស​នោះ​បាន​បដិសេធន៍​ថា មិន​បាន​លួច ឬ​យក​ទូរស័ព្ទ​របស់​ភ្ញៀវ​ឡើយ​។ មុន​ការ​បន្តដំណើរ​ទៅ​ខេត្តសៀមរាប នាង​ទាមទារ​ឯកសារ​ពាក្យបណ្តឹង​1​ច្បាប់ ហើយ​ចង់​ឆ្លង​ទៅ​ដី​ថៃ​ឲ្យ​គេ​ឆែក​កាមេរ៉ា លុះ​សមត្ថកិច្ច​ប្រាប់​ថា បើ​ចង់​ឆ្លង​ទៅ​វិញ​ត្រូវ​បំពេញ​ឯកសារ (​វី​សារ​) ទៅ​ពី​កម្ពុជា ស្រាប់តែ​នាង​សុខចិត្ត​បន្តដំណើរ​ទៅ​សៀមរាប​វិញ​តែ​ម្តង​។

ប៉ូលិស​ទេ​ចរណ៍​ក្រសួង​ប្រចាំ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និយាយ​ថា ការ​ពិត​ទូរស័ព្ទ​របស់​ភ្ញៀវ​ចិន​នោះ​មិនដឹង​ថា បាត់​នៅ​ដី​ថៃ ឬ​ខាង​ខ្មែរ​នោះ​ទេ ខណៈ​នាង​ថា បាត់​ពេល​កំពុង​បំពេញ​ហ្វ​ម​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក ឯ​មន្ត្រី​ច​ត្តា​ឡី​ស័ក​ប្រាប់​ថា មិនឃើញ​ស្ត្រី​ចិន​នោះ​កាន់​ទូរស័ព្ទ​ទេ​។ យ៉ាងណា​ក៏​ប៉ូលិស​ក្រសួងទេសចរណ៍ អះអាង​ថា នឹង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​បន្ត​។

គួរ​បញ្ជាក់​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ (​ចុងខែ​កុម្ភៈ 2017) ភ្ញៀវ​រុ​ស្សី​2​នាក់​ប្តី​ប្រពន្ធ​បាន​ជួប​ករណី​ចាញ់បោក​អ្នក​នាំ​ភ្ញៀវ​ជជុះ​ម្នាក់ បោក​យក​អស់ប្រាក់​60​ដុល្លារ ដោយ​សន្យា​ថា យក​ប្រាក់​នោះ​ទៅ​រត់ការ​ធ្វើ​ទិដ្ឋាការ​ខ្មែរ​ខាង​ដី​ថៃ​ឲ្យ ទីបំផុត​ខណៈ​ភ្ញៀវ​ទាំ​2​ចូល​ដល់​កម្ពុជា បែរជា​លិខិតឆ្លងដែន​មិន​ទាន់​ធ្វើ​ទិដ្ឋាការ ត្រូវ​ចំណាយ​ប្រាក់​ម្តងទៀត មុន​បន្តដំណើរ​ទៅ​ខេត្តសៀមរាប​។ ជនសង្ស័យ​ដែល​ឆបោក​ប្រាក់​60​ដុល្លារ​ខាងលើ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាន​ក្រោយ​ភ្ញៀវ​រុ​ស្សី​2​នាក់​ប្តី​ប្រពន្ធ​ដាក់​ពាក្យ​ប​ណ្តឹ​។ សង្ឃឹមថា ករណី​ថ្មី​មួយទៀត​នេះ សមត្ថកិច្ច​កម្ពុជា​-​ថៃ​នឹង​សហការ​គ្នា​ចាប់​ជនសង្ស័យ ដើម្បី​យក​ទូរស័ព្ទ​ជូន​ជន​រង​គ្រោះ​វិញ ក្រោយ​នាង​ត្រឡ់​ពី​ដើរ​កម្សាន្ត​នៅ​ខេត្តសៀមរាប​៕