ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ស្តីបន្ទោស​បន្តិចបន្តួច​ចៅ​ប្រមឹក​ផឹកថ្នាំ​ពុល​សាហា.វ​លេខ​១​ស្លា.ប់​ភ្លាម​ៗ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ត្រូវ​ជីដូន​របស់​ខ្លួន​ស្តីបន្ទោស​បន្តិចបន្តួច ខណៈ​រូបគេ​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បែរជា​ទៅ​សេពគប់​មិត្តភក្តិ​មិនល្អ ដើរ​ផឹកស៊ី​រាល់ថ្ងៃ លុះ​ជីដូន​ទ្រាំ​មិន​បាន​ស្តីប្រដៅ

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ត្រូវ​ជីដូន​របស់​ខ្លួន​ស្តីបន្ទោស​បន្តិចបន្តួច ខណៈ​រូបគេ​មិន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បែរជា​ទៅ​សេពគប់​មិត្តភក្តិ​មិនល្អ ដើរ​ផឹកស៊ី​រាល់ថ្ងៃ លុះ​ជីដូន​ទ្រាំ​មិន​បាន​ស្តីប្រដៅ​ក៏​រត់​ទៅ​ទាញ​យក​ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ ទៅ​សម្ងំ​ផឹក​នៅ​ក្នុងផ្ទះ​អស់​ជា​ច្រើន ស្រប​ពេល​នោះ​មាន​គេ​ឃើញ​ក្អួតចង្អោរ​​​ក៏​ប្រញាប់​ប្រាប់​ឱ្យ​អ្នក​ជិតខាង​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ម​មន្ទីរពេទ្យ ។ តែ​ដោយសារ​ជា​ប្រភេទ​ថ្នាំពុល​លេខ​១​នៅ​ប្រទេស​ថៃ​មិន​អាច​ជួយ​សង្គ្រោះ​បាន​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។ 

ហេតុការណ៍​ផឹកថ្នាំ​ពុល​ធ្វើ​អត្តឃាត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​វាល ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។ ក្រោយមក​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៧ បន្ទាប់​ពី​បញ្ជូន​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ សឿ​ន ម៉ា​ញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ជាមួយ​ជីដូន​ឈ្មោះ វ៉ា​ន់ ភ្លោះ អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាង​លើ ។ ប្រភព​បន្ត​ទៀត​ថា មូលហេតុ​ដែល​ជន​រង​គ្រោះ​បាន​ផឹកថ្នាំ​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​នេះ​ដោយសារ​តែ​រូបគេ​បាន​ចូលរួម​ផឹកស្រា​ជាមួយ​មិត្តភក្តិ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​​បណ្តាល​ឱ្យ​ស្រវឹង​ជោកជាំ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​ជីដូន​ស្តីបន្ទោស​បន្តិចបន្តួច ។ ដោយសារ​អំណាច​ស្រា​ចូល​ក្នុង​ខ្លួន​គ្រាន់តែ​ជីដូន​របស់​ខ្លួន​ណែនាំ​ឱ្យ​ឈប់​ផឹកស្រា ស្រាប់​តែ​ខឹង​គិត​ខ្លីរ​ត់ទៅ​ធ្វើ​អត្តឃាត​បែប​នេះ​តែ​ម្តង ។  

សូម​បញ្ជាក់​ថា ថ្នាំពុល​ប្រភេទ​ទឹក​ខៀវ​ជា​ថ្នាំពុល​សាហាវ​បំផុត​ដែល​គេ​ផលិត​នៅ ប្រទេស​ថៃ ហើយ​គ្មាន​ថ្នាំ ឬ​ឱសថ​ណា​អាច​បន្សាប​បាន​នោះ​ឡើយ​បន្ទាប់​ពី​ផឹក​ចូល​ទៅ​ក្នុង​ពោះ​បណ្តាល​​ឱ្យ​រលាក​ក្រពះ ពោះវៀន ក្អួតចង្អោរ​ដាច់​សាច់​មក​ទាំង​ដុំ​ៗ​ស្លាប់​ជាក់​ជា​មិន​ខាន ៕