ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ស្ទើរ​ស្រក់​ទឹកភ្នែក ! ទៅ​ដក​ក្រអៅឈូក​បាត់​ប្ដី​ពេល​រក​ឃើញ​ស្រាប់តែ​…(​មាន​វី​ដេ​អូ​)

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ជា​គ្រួសារ​ទីទ័ល​ក្រ​មាន​មុខរបរ​ដើរ​ដក​ក្រអៅឈូក​លក់​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ ហើយ​ចុង​ក្រោយ​នេះ​ពួក​គាត់​បាន​នាំ​គ្នា​ចាក​​ចេញពីផ្ទះ​ទៅ​ដក​ក្រអៅឈូក​លក់​ជាមួយ​គ្នា

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ​មួយគូ​ជា​គ្រួសារ​ទីទ័ល​ក្រ​មាន​មុខរបរ​ដើរ​ដក​ក្រអៅឈូក​លក់​រក​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ ហើយ​ចុង​ក្រោយ​នេះ​ពួក​គាត់​បាន​នាំ​គ្នា​ចាក​​ចេញពីផ្ទះ​ទៅ​ដក​ក្រអៅឈូក​លក់​ជាមួយ​គ្នា នៅ​តាម​ប្រឡាយ​មួយ​កន្លែង​ដែល​មាន​ឈូក​ដុះ និង​ជាទី​កន្លែង​ដែល​ពួក​គាត់​ដក​ជា​ប្រចាំ​ផង​ដែរ ។ លុះ​ពេល​ទៅ​ដល់​ពួក​គាត់​មិន​បាន​​ដក​នៅ​ជិត​គ្នា​នោះ​ឡើយ​គឺ​បាន​ដើរ​ដក​នៅ​កន្លែង​ផ្សេង​ពី​គ្នា ហើយ​ក្រោយមក​បន្ទាប់​ពី​បាត់​មិនឃើញ និង​មិន​ឮ​មាត់​បុរស​ជា​ប្ដី​និយាយ ស្ត្រី​ជា​ប្រពន្ធ​មានការ​ងឿងឆ្ងល់​ក៏​បាន​​ស្រែកហៅ​ប៉ុន្តែ​មិន​បានឮ​ប្ដី​ឆ្លើយ​ទាល់តែ​សោះ ភ្លាម​ៗ​នោះ​គាត់​ក៏​ឈប់​ដក​ក្រអៅឈូក​តទៅ​ទៀត ហើយ​បាន​ឡើងគោក​តាម​ទៅ​រក​នៅ​កន្លែង​ដែល​ប្ដី​គាត់​ដក​ក្រអៅឈូក​នោះ​​តែ​មិនឃើញ​ទៀត ទើប​គាត់​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ព្រោះ​កន្លង​មក ប្ដី​មិន​ដែល​ទៅ​ណា​មក​ណា​មិន​ប្រាប់​នោះ​ឡើយ ខណៈនោះ​គាត់​បាន​តាម​រក​រយៈពេល​ប្រមាណ​ជាង​​១​ម៉ោង​ក្រោយមក​ទើបបាន​ប្រទះ​ឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​បាត់​ទៅ​ហើយ ។

ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្នុង​ប្រឡាយ​ទឹក​ស្ថិត​នៅ​ក្នុងភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ បុរស​ដែល​​ស្លាប់​នោះ​ឈ្មោះ អ៊ុំ ផល្លា អាយុ​៤៧​ឆ្នាំ ដោយឡែក​ប្រពន្ធ​ឈ្មោះ ចាន់ ម៉ុ​ន អាយុ​៥៣​ឆ្នាំ មុខរបរ​ដើរ​ដក​ក្រអៅឈូក​លក់​ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ផ្សារ​ទួល​ពង្រ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់ និង​ប្ដី​បាន​នាំ​គ្នា​ចាក​ចេញពីផ្ទះ​ទៅ​កន្លែង​កើតហេតុ​ខាងលើ​ដើម្បី​ដក​ក្រអៅឈូក​លក់ ព្រោះ​នេះ​គឺជា​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ដើម្បី​រក​ប្រាក់​ផ្គត់​ផ្គង​ជីវភាព​គ្រួសារ​ហើយ​កន្លង​មក​ជួនកាល​ដក​នៅ​ក្បែរ​គ្នា និង​ជួនកាល​ឃ្លាតឆ្ងាយ​ពី​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ​មិនសូវ​ហ៊ាន​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ទេ ព្រោះ​ពួក​គាត់​សុទ្ធតែ​ចាស់​ៗ​គ្រប់​គ្នា​ទៅ​ហើយ​ដែរ​ខ្លាចក្រែង​មាន​បញ្ហា​អ្វី​កើតឡើង​មិន​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​បាន ។ ប៉ុន្តែ​ដោយឡែក​ព្រឹក​ថ្ងៃ​កើតហេតុ​ក្រោយ​ពេល​ទៅ​ដល់ទី​តាំង​ដក​ក្រអៅឈូក​នោះ​ពួក​គាត់​បាន​ដើរ​ដក​បែក​គ្នា​ដោយ​គាត់​ដក​នៅ​កន្លែង​ផ្សេង ចំណែក​ប្ដី​ដក​នៅ​កន្លែង​ផ្សេង​ខណៈនោះ​បាន​ខំប្រឹង​ធ្វើការ​រៀង​ៗ​ខ្លួន​រហូត​ដល់​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ ទើប​នឹកឃើញ​ប្ដី​ព្រោះ​ខុស​ប្លែក​ពី​រាល់ថ្ងៃ​ដោយ​បាត់​មិន​ឮ​មាត់​ប្ដី​និយាយ គាត់​ក៏​បាន​ស្រែកហៅ​ប៉ុន្តែ​មិន​បានឮ​ប្ដី​ឆ្លើយ​នោះ​ឡើយ​ទើប​គាត់​ឈប់​ដក និង​បាន​ឡើងគោក​តាម​ទៅ​រក​ប្ដី​នៅ​កន្លែង​ដែល​ប្ដី​គាត់​ដក​ក្រអៅឈូក​នោះ​តែ​ពេល​ទៅ​ដល់​រក​មិនឃើញ​សោះ ។

ខណៈនោះ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​តាម​រក​ប្ដី​តែ​ម្នាក់ឯង​អស់​រយៈពេល​ជិត​២​ម៉ោង​រហូត​ដល់​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់ ទើប​ប្រទះ​ឃើញ​ប្ដី​ស្លាប់​នៅ​ក្នុង​ទឹក​ប្រឡាយ​បាត់​ទៅ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​មាន​អារ​ម្ម​ណ៏​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​ស្ទើរ​សន្លប់​បាត់ស្មារតី​ទៅ​ហើយ ។ បន្ទាប់​មក​គាត់​បាន​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឲ្យ​ជួយ និង​បាន​ប្ដឹង​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ព្រៃ​ស​ទៅ​ពិនិត្យ​មើល ។

បើ​តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​នោះ​ភ្លាម​កម្លាំង​បាន​រាយ​ការ​ណ៏​ជូន​ទៅ​កាន់​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ​ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ និង​កសាង​ឯកសារ​ហើយ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​គឺ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គ​ធ្លាក់ទឹក​លង់​ស្លាប់​បន្ទាប់​មក​បាន​ប្រគល់​សព​ឲ្យ​ប្រពន្ធ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕