ខណៈនេះ សាលាឧទ្ឋរណ៍កំពុងបើកសវនាការសំណុំរឿងលោក គឹម សុខ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា សភាស៊ើបសួរសាលាឧទ្ឋរណ៍បានបើកសវនាការលើសំណើ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា សភាស៊ើបសួរសាលាឧទ្ឋរណ៍បានបើកសវនាការលើសំណើ
រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា សភាស៊ើបសួរសាលាឧទ្ឋរណ៍បានបើកសវនាការលើសំណើសុំនៅក្រៅឃុំរបស់លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ អ្នកវិភាគសង្គមនិងនយោបាយ ។
សេចក្តីរាយការណ៍បានបន្តថា សវនាការដែលបាននិងកំពុងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០៦ មីនានេះ ក៍មានវត្តមានចូលរួមរបស់លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ ផងដែរ ។
កាលពីថ្ងៃទី១៧ កុម្ភៈ ២០១៧ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យឃុំខ្លួន លោកគឹម សុខ ដាក់ពន្ឋនាគារព្រៃ.ស ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្ដឹងរបស់សម្តេចតេជោ ហ៊ុន សែន ។
សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈលោកមេធាវី គី តិច បានប្ដឹងលោកគឹម សុខ ទាមទារសំណង់ជំងឺចិត្ត៥០ម៉ឺនដុល្លារ ក្រោយពេលលោក គឹម សុខ បានវិភាគនិងធ្វើអត្ថាធិប្បាយចោទរដ្ឋាភិបាលថា ជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ។ បន្ថែមពីលើបណ្ដឹងខាងលើ កាលពីថ្ងៃទី១៦ កុម្ភៈ លោកមេធាវី គី តិច ក៍បានប្ដឹងលោក គឹម សុខ មួយករណីថ្មីទៀតពីបទចោទរដ្ឋាភិបាលបច្ចុប្បន្ន បានបង្កើតឲ្យមានប្រព័ន្ធមួយដែលមានការសម្លាប់មនុស្សហើយរកមុខឃាតកមិនឃើញដោយប្តឹងទារសំណងជំងឺចិត្តប្រមាណ ២៥០០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត៕
ចែករំលែកព័តមាននេះ