ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​បរិស្ថាន និង​ទីភ្នាក់ងារ​JICA នឹង​ចុះហត្ថលេខា​លើ​គម្រោង​លើកកម្ពស់​បរិស្ថាន​​ នា​​រសៀល​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បិ​រ​ស្ថាន​(MOE) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី «​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បិ​រ​ស្ថាន​(MOE) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ដែល​មាន​ការិយាល័យ​នៅ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្ដី​ពី «​គម្រោង​សម្រាប់​ជួយ​ដល់​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​នៃ​ក្រសួង​បរិ​ស្ថាន​» នៅ​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​៦ មីនា នេះ នៅ​ទីស្ដីការ​ក្រសួងបរិស្ថាន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ដែល​កោះសន្ដិភាព​ទទួល​បាន ។

គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ការងារ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​នៅ​កម្ពុជា ។

គម្រោង​សហប្រតិបត្តិការ​បច្ចេកទេស​នេះ សម្រាប់​ជួយ​ដោះស្រាយ​តម្រូវការ​ផ្នែក​សមត្ថភាព​ស្ថាប័ន និង​សមត្ថភាព​បច្ចេកទេស​របស់​ក្រសួងបរិស្ថាន ដែល​មាន​រយៈពេល​៣​ឆ្នាំ​កន្លះ ដើម្បី​ឲ្យ​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​កិច្ច​គាំពា​បរិស្ថាន ការ​គ្រប់​គ្រង​ធនធានធម្មជាតិ និង​ការ​អភិរក្ស​ជីវៈ​ជម្រុះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធភាព ។ 

លទ្ធផល​រំពឹង​ទុក​ក្នុង​គម្រោង​នេះ​គឺ​៖១-​ការ​ពង្រឹងសមត្ថភាព​របស់​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ដើម្បី​សម្រេច​បាន​នូវ​ភារកិច្ច​របស់​ខ្លួន ។ ២- ការ​បង្កើត ការ​កែ​លម្អ និង​ការ​ចែករំលែក​ទៅ​ដល់​អ្នក​ពាក់ព័ន្ធ​នូវ​ឯកសារ​ច្បាប់ បច្ចេកទេស និង​នីតិវិធី​នានា​ពាក់ព័ន្ធ​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន ។

សេចក្ដី​ប្រកាស​ដដែល​បញ្ជាក់​ថា តាម​ការ​រំពឹង​ទុក គម្រោង​នេះ​នឹង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ ហើយ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការ​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​លើកកម្ពស់​កិច្ច​គាំពារ​បរិស្ថាន និង​ការ​គ្រប់គ្រង​ធម្មជាតិ​តាម​រយៈ​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​វាយតម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​ការ​ត្រួតពិនិត្យ​ការ​បំពុលបរិស្ថាន​នៅ​កម្ពុជា ៕