ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​អតីត​ទីប្រឹក្សា​ត្រូវ​តុលាការ​មី​យ៉ា​ន់​ម៉ា​កាត់ទោស​ឱ្យ​ជាប់គុក៣​ឆ្នាំ​បន្ថែម​ទៀត

1 ឆ្នាំ មុន

មីយ៉ាន់ម៉ា ៖ តុលាការយោធា​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​នេះ​ បាន​កាត់ទោស​លោកស្រី អ៊ុ​

មីយ៉ាន់ម៉ា ៖ តុលាការយោធា​មី​យ៉ា​ន់​ម៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​នេះ​ បាន​កាត់ទោស​លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី (Aung San Suu Kyi) និង​អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​ជនជាតិ​អូស្ត្រាលី​ឈ្មោះ Sean Turnell ឱ្យ​ជាប់គុក​រយៈពេល ៣​ឆ្នាំ​ក្នុង​ម្នាក់​ៗ​។ នេះ​បើ​យោង​តាម​ប្រភព​ដែល​បានដឹង​ពី​ដំណើររឿង​ក្តី​នេះ​។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំ​លោ​.​ភ​ច្បាប់​សម្ងាត់​ផ្លូវការ (Official Secrets Act) ប៉ុន្តែ​លោកស្រី​បដិសេធ​ថា​គ្មាន​កំហុស​។

សូម​បញ្ជាក់​ថា លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី លោក Sean Turnell និង​សមាជិក​ជា​ច្រើន​នាក់​ទៀត​នៃ​ក្រុម​សេដ្ឋកិច្ច​របស់​លោកស្រី​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ចាប់តាំងពី​ពួក​យោធា​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​កាលពីដើម​ឆ្នាំ ២០២១ រួម​មាន​អ្នកនយោបាយ សមាជិក​សភា និស្សិត និង​អ្នកកាសែត​ជាដើម​។

លោកស្រី ត្រូវ​បាន​តុលាការយោធា​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល ១៧​ឆ្នាំ​រួច​មក​ហើយ​ក្នុង​ករណី​ដាច់​ដោយឡែក​ពី​គ្នា ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​។ ប៉ុន្តែ​លោកស្រី​បដិសេធ​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​រូប​គាត់​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ