ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ម្ល៉ឹង ! ជួល​ក្មេងឲ្យទៅមើលកូន បែរជាឲ្យធ្វើជាទាសករផ្លូវភេទ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​ចាប់​អារ​ម្ម​ណ៍​យ៉ាង​ខ្លាំង ​និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​លើ​បុរស​អ្នកលក់​ត្រី​ម្នាក់​ដែល​បាន​ជួល​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ ទើប​មាន​អាយុ​១២​ឆ្នាំ​ឲ្យ​ទៅ​មើលថែ​កូន​របស់​ខ្លួន ហើយ​

រាជធានី​ភ្នំពេញ ៖ មជ្ឈដ្ឋាន​នានា​បាន​ចាប់​អារ​ម្ម​ណ៍​យ៉ាង​ខ្លាំង ​និង​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​លើ​បុរស​អ្នកលក់​ត្រី​ម្នាក់​ដែល​បាន​ជួល​ក្មេង​ស្រី​ម្នាក់​តាំងពី​នាង​ ទើប​មាន​អាយុ​១២​ឆ្នាំ​ឲ្យ​ទៅ​មើលថែ​កូន​របស់​ខ្លួន ហើយ​ក្រោយ​ពេល​ដែល​នាង​រស់នៅ​ជាមួយ​បាន​មួយ​រយៈពេល​មាន​អាយុ​១៤​ឆ្នាំ​ ក៏​ត្រូវ​បាន​ជន​នោះ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​របស់​ខ្លួន​ទៅ​វិញ ដោយ​បាន​ចាប់រំលោភ​សេព​សន្ថវៈ​បាន​សម្រេច​ចំនួន​២​ដង ។ ហើយ​ចុង​ក្រោយ​នេះ​គឺ​នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ធ្វើ​សកម្មភាព​ចាប់​ឱប​ថើប និង​ច្របាច់​សុដន់​នាង ​រំលោភ​នាង​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​បែកការ​ណ៍​ដោយ​ប្រពន្ធ​ទៅ​ទាន់ ។ បន្ទាប់​មក​ជន​នោះ​បាន​វាយ​ទាត់​ធាក់ និង​បណ្ដេញ​នាង​ចេញពីផ្ទះ ទើប​នៅ​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៧ នាង​ និង​ក្រុម​គ្រួ​សារបាន​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ប៉ុស្ដិ៍​កំ​បូល​ ជួយ​អន្តរា​គមន៍​ឃាត់ខ្លួន​ជន​ល្មោភកាម​ម្នាក់​នោះ ។

ក្រៅពី​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់​មជ្ឈដ្ឋាន​ខាងលើ​ ក៏​បាន​ស្នើ​សុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជួយ​តាមដាន និង​ពិនិត្យ​មើល​សំណុំរឿង​មួយ​នេះ​ផង ព្រោះ​ខ្លាច​ជន​នោះ​រួចខ្លួន​ចេញពី​សំណាញ់​ច្បាប់​ ព្រោះ​ពេល​នេះ​បាន​អុកឡុក​កន្លែង​នគរបាល ​ហើយ​ក្រុម​គ្រួសារ​របស់​គេ​បាន​អះអាង​ថា ជា​មនុស្ស​សរ​សៃ​ប្រសាទ និង​ស្នើសុំ​យក​ទៅ​ព្យាបាល ប៉ុន្តែ​ភ្លាម​ៗ​នោះ​នគរបាល​មិន​ទាន់​យល់ព្រម​នៅឡើយ​ទេ ព្រោះតែ​គេ​មានការ​បារម្ភ​ខ្លាច​ពេល​ស្ងាត់​បន្តិច​នគរបាល​យល់ព្រម ព្រោះ​មិនដឹង​ថា ​ជន​នោះ​សរសៃ​ប្រសាទ​មែន ឬ​គ្រាន់តែ​ជា​ការ​សម្ដែង​ ដើម្បី​យករួចខ្លួន​នោះ​ឡើយ ។

ជនសង្ស័យ​ឈ្មោះ យី សំអាត អាយុ​៣៤​ឆ្នាំ ជា​អ្នកលក់​ត្រី ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ចៅ ឃុំ​រៀម​អណ្តើក ស្រុក​គី​រី​វង្ស ខេត្តតាកែវ ។ ចំណែក​នារី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ជា​អ្នក​មើល​កូន​ឲ្យ​ជន​ល្មោភកាម​ខាងលើ​មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ ក្រោយ​ពេល​ចាប់ខ្លួន​បញ្ជូន​ដល់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​នគរបាល​មិន​បាន​អនុញ្ញាត​ឲ្យ​ថតរូប​ជន​នោះ​ឡើយ​ដែល​មិនដឹង​ថា មាន​មូលហេតុ​អ្វី​នោះ​ទេ​ ទើប​នគរ​បាល​ជួយ​បិទ​បាំង​ពី​ទ​ង្វើ​​អាក្រក់​របស់​ជន​នោះ ដែល​បាន​រំលោភ​បំពាន​លើ​អ​នី​តិ​ជន​នោះ​ឡើយ ។

តាម​ប្រភព​ព័ត៌មាន​មួយ​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះជា​ក្មេង​កំព្រា​ម្នាក់​បាន​រស់នៅ​ក្នុង​គ្រួសារទីទ័ល​ក្រ ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សាច់ញាតិ ហើយ​កាលពី​អំឡុង​ឆ្នាំ​២០១២ ខណៈ​ពេល​ដែល​នាង​ទើបតែ​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ​ត្រូវ​បាន​ជន​ល្មោភកាម​ឈ្មោះ យី សំអាត ដែល​ជា​អ្នកលក់​ត្រី​ទៅ​សុំ​យក​នាង​ពី​អាណាព្យាបាល​ដល់​ខេត្ត​តាកែវ ​ដើម្បី​ឲ្យ​ជួយ​មើលថែ​កូន​របស់​ខ្លួន​ជា​ថ្នូរ និង​ប្រាក់​ឈ្នូ​ល ។ ពេល​នោះ​ខាង​អាណាព្យាបាល​របស់​នាង​បាន​យល់ព្រម​ឲ្យ​នាង​មក​ផ្ទះ​ជន​នោះ​ នាង​ស្នាក់​នៅផ្ទះ​ជន​នោះ​គ្មាន​សេចក្ដីសុខ​នោះ​ឡើយ គឺ​បាន​ក្លាយទៅជា​ទាសករ​ផ្លូវភេទ​របស់​ជន​នោះ​ ដោយ​ជន​នោះ​បាន​ចាប់​នាង​ឱប​ថើប និង​ច្របាច់​សុដន់​ប៉ុនប៉ង​រំលោភ​ជា​បន្តបន្ទាប់ ។

រហូត​ដល់​អំឡុង​ឆ្នាំ​២០១៤ ​ជន​នោះ​បាន​ចាប់រំលោភ​បាន​សម្រេច​ម្ដង ហើយ​នាង​មិន​ហ៊ាន​ប្រាប់​នរណា​ឲ្យ​ដឹង​នោះ​ទេ ព្រោះ​ខ្លាច​ជន​នោះ​សម្លាប់​ចោល​ ក្រោយមក​ជន​នោះ​តែង​បាន​ចាប់​ឱប​ថើប​រហូត លុះដល់​ក្នុង​ឆ្នាំ​២០១៥​ ជន​នោះ​រំលោភ​នាង​បាន​សម្រេច​ម្ដងទៀត​ ហើយ​នាង​នៅ​តែ​អត់​ហ៊ាន​និយាយ​ដដែល ​ទោះជា​ទទួល​រង​ទារុណកម្ម​រំលោភ និង​ប៉ុនប៉ង​រំលោភ​ជា​បន្តបន្ទាប់​ក្ដី រហូត​ដល់​លើក​ចុង​ក្រោយ​នៅ​វេលា​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ ជន​នោះ​បាន​ចាប់​នាង​រំលោភ​ទៀត ប៉ុន្តែ​មិន​បាន​សម្រេច​ត្រូវ​ប្រពន្ធ​ទៅ​ទាន់​ ទើប​ជន​នោះ​លែង​នាង និង​បាន​វាយ​ទាត់​ធាក់​នាង​ ព្រមទាំង​បណ្ដេញ​នាង​ចេញពីផ្ទះ​ថែម​ទៀត ។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​នាង​បាន​ចាកចេញ​ទាំង​យប់​ទៅ​សុំ​ផ្ទះ​អ្នក​ជិតខាង​ស្នាក់​នៅ ​លុះ​ព្រឹក​ឡើង​ទើប​នាង​បន្តដំណើរ​ទៅ​ផ្ទះ​ឪពុកមារ​នៅ​ភ្នំពេញ​ហើយ​ឪពុក​មា​​បាន​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​កំ​បូល ​ហើយ​នគរបាល​ក៏​បាន​ទៅ​ធ្វើការ​ចាប់ខ្លួន​ជន​នោះ​នាំ​ទៅ​សាកសួរ ​និង​បញ្ជូន​បន្ត​ទៅ​កាន់​ផ្នែក​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​បន្ត​ ហើយ​ជន​នោះ​បាន​ចេញ​សំណង​១​ម៉ឺន​ដុល្លារ ថ្លៃ​ព្រហ្មចារី​យ៍ទៅ​ឲ្យ​ខាង​ភាគី​នាងរង​គ្រោះ ។

ម្យ៉ាងទៀត​តើ​មនុស្ស​សរ​សៃ​ប្រសាទ​អីចេះ​ចាប់រំលោភ​បែប​នេះ មិនតែប៉ុណ្ណោះ​រកស៊ី​លក់​ត្រី​យ៉ាង​ពេញបន្ទុក​ថែម​ទៀត ​ដូច្នេះ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ក៏​ដូច​ជា​តុលាការ​មិន​ត្រូវ​ដោះ​លែង​ជន​ដែល​រំលោភ​អ​នី​តិ​ជន​បែប​នេះ​ឡើយ ​ត្រូវ​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់ ​ហើយ​ក៏​ស្នើ​សុំ​ទៅ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក​រលួយ​មេត្តា​ជួយ​តាមដាន និង​ពិនិត្យ​មើល​លើ​សំណុំរឿង​មួយ​នេះ​ផង​ ក្រែង​ស្ងាត់​ៗ​រួច​បាត់ ៕