ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គី​ភ័យ​លេប​ត្របាក់​ផ្ទះ​មួយ​ល្វែង​ឆេះ​ហ្មត់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​ល្វែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​រ​ស្សេរ​ចរន្ត​អគ្គី​ស​នី ហើយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ដែរ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ជួល​មួយ​ល្វែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទាំងស្រុង​ដែល​សង្ស័យ​បណ្ដាល​មក​ពី​ទុ​រ​ស្សេរ​ចរន្ត​អគ្គី​ស​នី ហើយ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​នោះ​ក៏​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ដែរ ។ ខណៈ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ចេញ​អន្តរា​គម​ន៏​ព្រមទាំង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​អង្គភាព​៧១១​របស់​កងពលតូច​លេខ​​៧០​ចេញ​មក​ពន្លត់​ទាន់ ទើប​មិន​រាលដាល​ដល់​ផ្ទះ​ជិតខាង​និង​មិន​បាន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​នរ​ណ​ម្នាក់​ឡើយ ។

ហេតុការណ៍​គ្រោះ​អគ្គី​ភ័យ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៧ ចំណុច​ផ្ទះ​៧០៤៦ ក្រុម​ទី​២ ភូមិ​ថ្មគោល​១ ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អ្នក​ដែល​ជួល​ផ្ទះ​ខាងលើ​ស្នាក់​នៅ​នោះ​បាន​ប្រាប់​ថា គាត់​ឈ្មោះ សុវណ្ណ​រតនា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ​នៅ​ផ្សារ​កាណ​ស៊ី​ធី គាត់​បាន​ជួល​ផ្ទះ​ខាងលើ​ក្នុង​១​ខែ​តម្លៃ​១០០​ដុល្លារ ហើយ​ផ្ទះ​នេះ​មាន​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ ហើយ​ទ្រព្យសម្បតិ្ត​ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ជាង​២.០០០​ដុល្លារ គ្រឿងអលង្ការ​ប្លា​ទី​ន​៥​ជី និង​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ ។​នៅ​មុន​​ពេល​កើតហេតុ​គាត់​បាន​ចេញ​ទៅ​លក់ដូរ​នៅ​ផ្សារ កា​ណា​ស៊ី​ធី ហើយ​ផ្ទះ​នេះ​គឺ​បាន​ចាក់សោរ​ទុក​ចោល​មិន​មាន​មនុស្ស​នៅទេ លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​មាន​ភ្លើង​ឆេះ និង​មាន​​ផ្សែង​ហ៊ុយ​ចេញ​មក​ក្រៅ ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​យក​ទុយោ​ទឹក​មក​បាញ់ និង​រាយ​ការ​ណ៏​ប្រាប់​អាជ្ញាធរ និង​សមត្ថកិច្ច​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គី​ភ័យ​មក​ជួយ​អន្តរាគមន៍ ចំណែក​រូប​គាត់​ដឹង​ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ទៅ​ហើយ ។

តាម​ប្រភព​ពី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការ​ណ៏​នោះ​ម្ចាស់ផ្ទះ​មិន​អាច​យក​របស់​អ្វី​ចេញ​ទាន់​នោះ​ឡើយ ព្រោះ​ផ្ទះ​ជាប់​សោរ​គ្មាន​មនុស្ស​នៅ​ហើយ​នៅ​ពេល​ឆេះ​ខ្លាំង​ហើយ​ទើប​​មានការ​ភ្ញាក់ផ្អើល និង​នាំ​គ្នា​ដងទឹក​ជះ​ពន្លត់​ហើយ​មិន​បាន​រលត់​នោះ​ទេ ទើប​ប្រើប្រាស់​រថយន្ត​ពន្លត់​ចំនួន​២​គ្រឿង​របស់​អង្គភាព​៧១១ កងពលតូច​៧០ ទើប​រលត់​ទៅ​វិញ​ទាំង​ស្រុង​មិន​រាលដាល​ដល់​ផ្ទះ​ផ្សេង​ទៀត ៕