ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​រដ្ឋាករទឹក​ស្វយ័តរាជធានីប្រកាស​កន្លែង​ធ្វើ​ការ​គ្មាន​ផ្សែងបារី

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ កាលពីរសៀល​ថ្ងៃទី​​១៧ ធ្នូ នៅអគ្គ​នាយក​ដ្ឋាន​​រដ្ឋាករទឹក​ស្វយ័ត​​​រាជ​ធានីភ្នំពេញ​ មាន​រៀប​ចំ​​ពិធី​ប្រកាស​​អគ្គ​នាយក​ដ្ឋាន​រដ្ឋា​ករ​ទឹក​ស្វយ័ត​​រាជធានីភ្នំពេញ​ ជាកន្លែង​ធ្វើ​ការ​គ្មាន​ផ្សែង​បារី​ ក្រោម​អធិបតីភាព​​លោក​សែម ប៊ុនហេង អគ្គ​នាយក​រង​នៃ​​អគ្គ​នាយកដ្ឋាន​រដ្ឋាករ​ទឹក​ស្វយ័ត​​រាជធានីភ្នំពេញ​ លោក​កែវ សុវណ្ណារិទ្ធ​ អគ្គ​នាយក​រង​​នៃអគ្គ​នាយក​ដ្ឋាន​រដ្ឋាករទឹក​ស្វយ័ត​រាជធានីភ្នំពេញ​​​ និង​លោក​ម៉ាក​ ស្វីសូ នាយក​អង្គការ​ជំនួយ​អភិវឌ្ឍន៍​​អាត់​វែន​ទិស្ទ​កម្ពុជា

រាជធានីភ្នំពេញ​ ៖ កាលពីរសៀល​ថ្ងៃទី​​១៧ ធ្នូ នៅអគ្គ​នាយក​ដ្ឋាន​​រដ្ឋាករទឹក​ស្វយ័ត​​​រាជ​ធានីភ្នំពេញ​ មាន​រៀប​ចំ​​ពិធី​ប្រកាស​​អគ្គ​នាយក​ដ្ឋាន​រដ្ឋា​ករ​ទឹក​ស្វយ័ត​​រាជធានីភ្នំពេញ​ ជាកន្លែង​ធ្វើ​ការ​គ្មាន​ផ្សែង​បារី​ ក្រោម​អធិបតីភាព​​លោក​សែម ប៊ុនហេង អគ្គ​នាយក​រង​នៃ​​អគ្គ​នាយកដ្ឋាន​រដ្ឋាករ​ទឹក​ស្វយ័ត​​រាជធានីភ្នំពេញ​ លោក​កែវ សុវណ្ណារិទ្ធ​ អគ្គ​នាយក​រង​​នៃអគ្គ​នាយក​ដ្ឋាន​រដ្ឋាករទឹក​ស្វយ័ត​រាជធានីភ្នំពេញ​​​ និង​លោក​ម៉ាក​ ស្វីសូ នាយក​អង្គការ​ជំនួយ​អភិវឌ្ឍន៍​​អាត់​វែន​ទិស្ទ​កម្ពុជា (អង្គការ​​អាដ្រា) ​​ប្រចាំ​កម្ពុជា។​

ចូលរួម​ក្នុង​ពិធីនេះ​ដែរ​រួម​មាន មន្ត្រី​​រាជ​ការ​ក្នុង​អគ្គ​នាយក​ដ្ឋាន​រដ្ឋា​ករទឹក​ស្វយ័ត​​រាជធានី​ភ្នំពេញ​ចំនួន​១២០​នាក់ ។ ពិធីនេះ​ត្រូវ​​បាន​រៀបចំ​​​ធ្វើ​ឡើង​ដោយ​អគ្គ​នាយក​ដ្ឋាន​រដ្ឋាករ​ទឹក​ស្វយ័ត​​​រាជធានីភ្នំពេញ​ សហការ​ជាមួយ​អង្គការ​​ជំនួយ​អភិវឌ្ឍន៍​​អាត់​វែន​ទិស្ទកម្ពុជា​ (អង្គការ​អាដ្រា​កម្ពុជា)​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពីភ្នាក់​ងារ​អភិវឌ្ឍន៍​​អន្តរជាតិ​កាណាដា ​(CIDA) ​ក្នុងគោល​បំណង​ដើម្បី​ពង្រឹង​បន្ថែម​​ទៀត​លើ​សេចក្តី​កំណត់​ស្តីពី​ការ​ហាម​ជក់​បារី​ក្នុង​បរិវេណ​រដ្ឋាករទឹក​ស្វយ័ត​​រាជធានីភ្នំពេញ​ និង​អនុវត្តតាម​មាត្រា​​​៨ នៃអនុសញ្ញា​​ត្រួតពិនិត្យ​​ថ្នាំជក់​ដែល​រាជ​រដ្ឋា​ភិបាល​​​បាន​ផ្តល់​​សច្ចាប័ន​នា​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ ។

ម្យ៉ាង​វិញ​ទៀត​តំបន់​ធ្វើ​​ការ​គ្មាន​ផ្សែង​បារី​​ជា​ប្រយោជន៍​​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​លើក​កំពស់​សុខុមាលភាព​លោក​ លោក​ស្រី ដែល​​ជា​មន្ត្រី​រាជ​ការ​បំរើ​ការងារ​នៅ​ក្នុង​អគ្គ​នាយក​ដ្ឋាន​​រដ្ឋា​ករ​ទឹក​ផង​ដែរ ។ បន្ថែម​លើស​ពី​នេះ​ទៀត​ក៏ដូចជា​​ចូលរួម​គាំទ្រ​ដល់រាជ​រដ្ឋា​ភិ​បាល​​​​កម្ពុជា ជំរុញ​ឱ្យ​មាន​​ការ​អនុម័ត​​ច្បាប់​ត្រួត​ពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា​ ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ជា​ប្រយោជន៍​ដល់​សុខុមាលភាព​សាធារណជន សេដ្ឋ​កិច្ច​ជាតិ និង​បរិស្ថាន ៕