ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មា​ស៊ី​ត្រីអាំង​ចាប់​ច្របាច់​.​ក​-​ខ្លាស៊ីគោ​ឈរ​មើល

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ចំនួន​០៧​នាក់ រថយន្ត​០២​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​សៀមរាប បាន​ចុះ

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ចំនួន​០៧​នាក់ រថយន្ត​០២​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ក្រុង​សៀមរាប បាន​ចុះ​ប្រតិបត្តិការ​តាម​គោលដៅ​ក្នុង​ក្រុង​សៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន​០១​គ្រឿង រួច​នាំ​យក​មក​កាន់​កង​រាជ​អាវុធហត្ថ​ក្រុង ដើម្បី​សួរនាំ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាគង​ទាំង​យប់ យក​ទៅ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ស្តី​ពី​ច្បាប់​ព្រៃឈើ​។ 

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​បទល្មើស​ព្រៃឈើ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច ភូមិ​ជន្លង់ សង្កាត់​សាលាកំរើក ក្រុង /​ខេត្តសៀមរាប​។

បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន រថយន្ត​០១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​សំបក​ឱ​ឡឹ​ក ពាក់​ស្លាក​លេខ តាកែវ 2A-0867 ប្រភេទ​ឈើ​ផ្ចឹក​ចំនួន​២២​ដុំ ស្មើនឹង​១.៤៤៥​ម៉ែត្រគូប ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បាន​ធ្វើការ​ប្រគល់​ឱ្យ​រដ្ឋបាល​ព្រៃឈើ​បាគង ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។

មជ្ឈដ្ឋាន​នានា បាន​រិះគន់​ទៅ​លើ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ថា ឈើ​ដឹក​ឡាន​តូចតាច​ឃើញ តែ​ចាប់​គ្មាន​ឈប់ បើ​ឈើ​ដឹក​តាម​រថយន្ត​យក្ស គ្មាន​ឃើញ​ចាប់​សោះ ខណៈ​ពេល​អ្នក​យក​ព័ត៌មាន​សួរ​ទៅ​ម្តង ដោះសា​រថា រថយន្ត​ធំ​ៗ​នោះ​សុទ្ធតែ​មានច្បាប់ បេ សេ គ្រប់​ចំនួន គេ​ដាក់​ការ​សង្ស័យ​ថា ឆ្មា​ស៊ី​ត្រីអាំង​ចាប់​ច្របាច់​.​ក​-​ខ្លាស៊ីគោ​ឈរ​មើល៕